តារា​សិច​ស៊ី​ប៊ី​គី​នី​លើ​ភ្នំ​ទឹកកក ធ្លាក់​មកទល់​ផ្អក​ស្លាប់​គួរ​ឲ្យ​ស​ង្វែ​ក​

ព្រឹត្តិការណ៍ថ្មីៗ
0
337
​យោងតាម​ការចុះផ្សាយ​ដោយសារ​ព័ត៌មាន CNN នៅ​ថ្ងៃទី​២៣ មករា​នេះ អ្នកនាង ហ្គី​ហ្គី​វូ (Gigi Wu) ត្រូវបាន​រកឃើញថា​បាន​ស្លាប់ បន្ទាប់ពី​នាង​បាន​ធ្លាក់​ចូលទៅក្នុង​ជ្រលង​ភ្នំ​មួយ ដែល​កម្ពស់ ៣០​ម៉ែត្រ​។ នេះ​បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ប្រចាំ​នៅលើ​កោះ​។​ ​នាង​វូ ដែលមាន​អាយុ ៣៦​ឆ្នាំ បាន​ធ្លាក់​ពីលើ​ភ្នំ​តៃវ៉ាន់​ជូ​ផេ​ន​កាលពី​ថ្ងៃ​សៅរ៍ ហើយ​ត្រូវបាន​រកឃើញ​នៅ​ថ្ងៃ​ចន្ទ​។ ប្រធាន​គ្រប់គ្រង​ស្ថានីយ៍​អគ្គិភ័យ​រដ្ឋាភិបាល​ប្រចាំ​តំបន់​ណាន់​ទូ លោក Chang Ching-Piao បាន​ប្រាប់​សារព័ត៌មាន CNN ថា អ្នកនាង​វូ​បាន​ហៅ​ទូរ​សព្ទ​ទៅ​មិត្តភក្តិ​ម្នាក់​ដើម្បី​សុំ​ជំនួយ បន្ទាប់ពី​នាង​បាន​ធ្លាក់​ពីលើ​ភ្នំ ប៉ុន្តែ​មិនអាច​ធ្វើ​ចលនា​បានទេ ដោយសារតែ​នាង​មាន​របួស​។​ ​ក្រុម​អ្នក​សង្គ្រោះ​មកពី​នាយកដ្ឋាន​អគ្គិភ័យ​បានចាប់ផ្តើម​ស្វែងរក​នាង នៅ​ព្រឹក​បន្ទាប់​។ ឧ​ទ្ធ​ម្ភា​ចក្រ​មួយគ្រឿង​ត្រូវបាន​ដាក់ពង្រាយ​នៅក្នុង​ប្រតិបត្តិ​ការស្វែងរក​នេះ ប៉ុន្តែ​មិនអាច​ចុះចត​នៅលើ​ទីកន្លែង​ដែល​នាង​បាន​ធ្លាក់​នោះទេ​។ សាកសព​របស់​នាង​ត្រូវបាន​រកឃើញ​នៅ​កណ្តាលថ្ងៃត្រង់​កាលពី​ថ្ងៃ​ចន្ទ​។​ ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ នាង​វូ ទទួលបាន​នូវ​ភាពល្បីល្បាញ​យ៉ាងខ្លាំង​នៅលើ​បណ្តាញ​សង្គម​តាមរយៈ​ការ​បង្ហោះ​រូបថត​ប៊ី​គី​នី​នៅលើ​កំពូលភ្នំ នៅពេលណា​ដែល​នាង​ឡើងដល់​កំពូលភ្នំ​។ ៤​ឆ្នាំ​កន្លងទៅនេះ នាង​ឡើង​ភ្នំ​បាន ១០០​ដង ហើយ​បាន​ស្លៀក​សម្លៀកបំពាក់​ប៊ី​គី​នី ៩៧​ដង​។ មនុស្ស​ជាច្រើន​បានបង្ហាញ​ក្តី​សោកស្តាយ​ចំពោះ​អ្នក​ឡើង​ភ្នំ​ប៊ី​គី​នី​ដ៏​ស្រស់ស្អាត​នេះ​៕ ​