អ៊ីស្រាអែល និង​អាមេរិក​ចាប់ដៃគ្នា​សាកល្បង​គ្រាប់​មី​ស៊ី​ល Arrow 3 ដ៏​ខ្លាំង​ក្លាយ បន្ទាប់ពី​អ៊ីរ៉ង់​បាញ់​គ្រាប់​មី​ស៊ី​ល​មួយ​គ្រាប់​មកលើ​ខ្លួន​

ព្រឹត្តិការណ៍ថ្មីៗ
0
264
(​ទីក្រុង​តេ​ល​អា​វីវ​)៖ សារព័ត៌មាន The Drive អាមេរិក​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​២៣ មករា​នេះ​ថា អង្គការ​ការពារជាតិ​អ៊ីស្រាអែល រួមគ្នា​ជាមួយ​ទីភ្នាក់ងារ​ការពារ​មី​ស៊ី​ល​សហរដ្ឋអាមេរិក បានចាប់ផ្តើម​សាកល្បង​គ្រាប់​មី​ស៊ី​ល Arrow3 ចេញពី​មូលដ្ឋាន​ទ័ពអាកាស Palmachim នៅ​ចំ​កណ្តាល​ប្រទេស​អ៊ីស្រាអែល ប្រឆាំង​ទៅនឹង​គ្រាប់​មី​ស៊ី​ល​ក្លែង​មួយ​កាលពី​ថ្ងៃទី​២៤ មករា​ម្សិលមិញ​នេះ​។ ​កងកម្លាំង​ការពារជាតិ​អ៊ីស្រាអែល​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែង​ការ​មួយ​ថា «​ភាពជោគជ័យ​នៃ​ការសាកល្បង​នេះ បង្ហាញ​ព្រឹត្តិការណ៍​សំខាន់​មួយ​នៅក្នុង​សមត្ថភាព​ប្រតិបត្តិការ​របស់​រដ្ឋ​អ៊ីស្រាអែល ក្នុងការ​ការពារ​ខ្លួន​ប្រឆាំង​ទៅនឹង​ការ​គម្រាមកំហែង​នាពេល​បច្ចុប្បន្ន និង​នាពេល​អនាគត​»​។​ ​ឧ​ត្ត​ម​សេនីយ៍​អាមេរិក​ប្រចាំ​នៅ​កងទ័ពអាកាស លោក Samuel Greave បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា «​ការសាកល្បង​ប្រកបដោយ​ជោគជ័យ​នេះ ផ្តល់នូវ​ទំនុកចិត្ត​ដល់​សមត្ថភាព​អ៊ីស្រាអែល​ក្នុងការ​ការពារ​ពី​ការ​គម្រាមកំហែង​នៅក្នុង​តំបន់​បាន​»​។ លោក​បន្តថា «​យើង​ប្តេជ្ញា​ជួយ​រដ្ឋាភិបាល​អ៊ីស្រាអែល ក្នុង​ការធ្វើ​ទំនើបកម្ម​គ្រាប់​មី​ស៊ី​ល​របស់ខ្លួន​ប្រឆាំង​ទៅនឹង​ការ​គម្រាមកំហែង​ដែល​កំពុង​លេចឡើង​»​។​ ​គ្រាប់​មី​ស៊ី​ល Arrow 3 នេះ​តំណាង​នូវ​ស្រទាប់​ខ្ពស់បំផុត​នៃ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់​អ៊ីស្រាអែល និង​អាច​ភ្ជាប់​ខ្លួន​ទៅនឹង​គ្រាប់​មី​ស៊ី​ល​ប៉ា​ឡេ​ស្ទីក​បាន​គ្រប់ពេល រួមទាំង​មី​ស៊ី​ល​រយៈកម្ពស់​ខ្ពស់ និង​មី​ស៊ី​ល​អន្តរទ្វីប​ល្បឿន​លឿន​ផងដែរ​។ ​ប្រព័ន្ធ​ពេញលេញ​របស់​វា​ប្រើប្រាស់​នូវ​រ៉ា​ដា​ស្គែ​ន​ដោយ​អេ​ឡិច​ត្រូ​និ​ច ដើម្បី​សម្គាល់​មើល និង​តាមដាន​រាល់​ការ​គម្រាមកំហែង​។ កងកម្លាំង​យោធា​សហរដ្ឋអាមេរិក​ក៏បាន​ប្រតិបត្តិ​នូវ​រ៉ា​ដា​ការពារ​មី​ស៊ី​ល AN/TPY-2 នៅក្នុង​ប្រទេស​អ៊ីស្រាអែល និង​ព័ត៌មាន​ពី​ឧបករណ៍​ចាប់​សញ្ញា​ផងដែរ​។​ ​មាន​ពាក្យ​ចរ​ចាម​អារាម​ថា សហរដ្ឋអាមេរិក​បាន​បញ្ចូល​ប្រព័ន្ធ​ព័ត៌មាន​ដែល​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​នេះ​ទៅ​ឲ្យ​អ៊ីស្រាអែល ចេញពី​ឧបករណ៍​ចាប់​សញ្ញា​ដទៃទៀត​រួមទាំង​ប្រព័ន្ធ​អាំង​ហ្វ្រែ​ដែលមាន​មូលដ្ឋាន​នៅ​ទី​អវកាស​។​ ​មី​ស៊ី​ល​ស្ទាក់ចាប់​នេះ ផ្អែកលើ​បទពិសោធ​នៃ​មី​ស៊ី​ល​មុន គឺ Arrow 2 ដែល​វា​មិនមាន​លទ្ធភាព​ទប់ស្កាត់​នូវ​ការស្ទាក់ចាប់​ពី​បរា​យា​កាស​ខាងក្រៅ​បាន​នោះទេ​។ អ៊ីស្រាអែល​បានទទួល​ថវិការ និង​ជំនួយ​ពី​សហរដ្ឋអាមេរិក ដើម្បី​ផលិត​មី​ស៊ី​ល​នេះ​ចាប់តាំងពី​ទសវត្ស​ឆ្នាំ ១៩៨០​មកម្ល៉េះ​។​ក្រុមហ៊ុន​បូ​អ៊ីង​អាមេរិក​ជាប់​ពាក់ព័ន្ធ​ដោយផ្ទាល់​ជាមួយ​ការផលិត​គ្រាប់​មី​ស៊ី​ល Arrow3 នេះ​។​ ​គ្រាប់​មី​ស៊ី​ល Arrow 3 ត្រូវបាន​បញ្ចូល​ប្រតិបត្តិការ​សេវាកម្ម​នៅក្នុង​ខែមករា ឆ្នាំ​២០១៧ ហើយ​ប្រព័ន្ធ​នេះ​បាន​បាញ់​ទម្លាក់​មី​ស៊ី​លបាញ់​ពី​ដី​ទី​អាកាស ក្នុង​រយៈពេល ៣​ខែ​បន្ទាប់​។​ ​គួរ​កត់សម្គាល់ថា គ្រាប់​មី​ស៊ី​ល Arrow3 ដែល​ត្រូវបាន​សាកល្បង​នេះ ធ្វើឡើង​ក្រោយ​ការបាញ់​គ្រាប់​មី​ស៊ី​ល​មួយ​គ្រាប់​ពី​សំណាក់​អ៊ីរ៉ង់ ទៅ​ទម្លាក់​ពីលើ​តំបន់​រមណីយដ្ឋាន​ស្គី​ហឺ​ម៉ុ​ន​របស់​អ៊ីស្រាអែល ប៉ុន្តែ​ត្រូវ​បាញ់​ទម្លាក់​ដោយ​ប្រព័ន្ធ​ការពារ​ដែន​ប្រទេស​នេះ​៕ ​