អ្នកឃ្លាំមើល​និយាយថា មនុស្ស ២១​នាក់​បាន​ស្លាប់​ដោយសារ​ការវាយប្រហារ​នៅ​ប្រទេស​ស៊ី​រី​កាលពី​ថ្ងៃ​ចន្ទ ១២​នាក់​គឺជា​អ្នក​ប្រយុទ្ធ​អ៊ីរ៉ង់​

ព្រឹត្តិការណ៍ថ្មីៗ
0
273
(​ទីក្រុង​ឡុង​ដ៍​)៖ អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​ស៊ី​រី ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា មាន​មនុស្ស ២១​នាក់​បាន​បាត់បង់​អាយុជីវិត​នៅក្នុង​ការវាយប្រហារ​តាមផ្លូវ​អាកាស​របស់​អ៊ីស្រាអែល ក្នុងនោះ​មាន ១២​នាក់​ជា​សមាជិក​នៃ​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​។ នេះ​បើតាម​សារព័ត៌មាន The Times of Israel ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​២៣ មករា​នេះ​។​ ​កាលពី​ថ្ងៃអាទិត្យ អ៊ីស្រាអែល​ត្រូវបាន​គេ​រាយការណ៍​ថា បាន​បើក​ការវាយប្រហារ​ដោយ​បាញ់​គ្រាប់​មី​ស៊ី​ល​ទៅលើ​មូលដ្ឋាន​យោធា​អ៊ីរ៉ង់​នៅក្នុង​ទឹកដី​ស៊ី​រី​។ ជាការ​ឆ្លើយតប អ៊ីរ៉ង់​បាន​បាញ់​គ្រាប់​មី​ស៊ី​ល​មួយ​គ្រាប់​ទៅលើ​ភាគ​ខាងជើង​តំបន់​ហ្កូ​ឡាន​ហាយ ប៉ុន្តែ​ត្រូវ​បាញ់​ស្ទា​ក់ដោយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​អាយ​អិន​ដូ​ម​អ៊ីស្រាអែល​នៅ​ពីលើ​តំបន់​ស្គី​ហឺ​ម៉ូ​ន​។ នេះ​បើតាម​ក្រសួងការពារជាតិ​អ៊ីស្រាអែល ដែល​បានប្រកាស​។​ ​ប៉ុន្មាន​ម៉ោង​តែប៉ុណ្ណោះ កងទ័ពអាកាស​អ៊ីស្រាអែល​បានចាប់ផ្តើម​បើក​ការវាយប្រហារ​សងសឹក​អ៊ីរ៉ង់​វិញ ដោយ​បើក​ការវាយប្រហារ​ទៅលើ​គោលដៅ​អ៊ីរ៉ង់​នៅ​ជិត​ទីក្រុង​ដា​ម៉ាស់ និង​បាន​វាយ​ទៅលើ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់​ស៊ី​រី​ថែម​ទៀតផង​។​ ​កាលពី​ខែកក្កដា មាន​មនុស្ស ២២​នាក់​ត្រូវបាន​សម្លាប់​ដោយ​ការវាយប្រហារ​របស់​អ៊ីស្រាអែល ក្នុងនោះ ៩​នាក់​គឺជា​ទាហាន​អ៊ីរ៉ង់​។ នៅ​ខែឧសភា​ឆ្នាំមុន​។​ ​ភាព​តានតឹង​រវាង​អ៊ីរ៉ង់ និង​អ៊ីស្រាអែល​បាន​ឡើងក​ម្តៅ​ខ្លាំង​ចាប់តាំងពី​ការដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​របស់លោក​ត្រាំ​។ ការដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​បេន​ចា​មីន នេ​តាន់​យ៉ា​ហ៊ូបាន​បរិយាយ​អំពី​ការ​ភូតកុហក​អំពី​ការផលិត​នុយក្លេអ៊ែរ​រ​បស់​អ៊ីរ៉ង់​។​ ​មកទល់​របត់​នយោបាយ​ដ៏​ក្តៅ​នាពេលនេះ បន្ទាប់ពី​អ៊ីស្រាអែល​បាន​បើក​ការ​វាយ​សម្លាប់​ទាហាន​អ៊ីរ៉ង់ អ៊ីរ៉ង់​បាន​គម្រាម​វាយកម្ទេច​ប្រទេស​អ៊ីស្រាអែល​ឲ្យ​បាត់​ពី​ផែនដី​នេះ​តែម្តង​៕ ​