ទីភ្នាក់ងារ​អវកាស​អ៊ឺរ៉ុប​គ្រោង​នឹង​ចាប់ផ្តើម​ជីក​យក​ធនធានធម្មជាតិ​នៅលើ​ភព​ព្រះ​ចន្ទ​

ព្រឹត្តិការណ៍ថ្មីៗ
0
246
​ទីភ្នាក់ងារ​អវកាស​អ៊ឺរ៉ុប​គ្រោង​នឹង​ចាប់ផ្តើម​ជីក​យក​ទឹក និង​ឧ​ប​ស៊ី​សែន​នៅលើ​ឋាន​ព្រះ​ចន្ទ​នៅត្រឹម​ឆ្នាំ ២០២៥​។​ ​ទីភ្នាក់ងារ​នេះ​បានប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​បាន​ចុះហត្ថលេខា​លើ​កុងត្រា​មួយឆ្នាំ​ជាមួយ​ក្រុមហ៊ុន​អវកាស អ៊ឺរ៉ុប ArianeGroup ដើម្បី​រុករក​ស្រទាប់ដី​ជ្រាយ ឬ​ហៅថា ធូលី​នៅលើ​ព្រះ​ចន្ទ​។​ ​ទឹក និង​ឧកស៊ីសែន​អាច​ត្រូវបាន​ចម្រាញ់​ពី​ដី​ជ្រាយ ដែលមាន​ភាពងាយស្រួល​សម្រាប់​មនុស្ស​ចំណាយពេល​នៅលើ​ភព​ព្រះ​ចន្ទ​នាពេល​អនាគត​។ ក្រុមហ៊ុន​អវកាស​បានឱ្យដឹងថា ការស្រាវជ្រាវ​នេះ​ក៏​អាចធ្វើឱ្យ​វ​មានលទ្ធភាព​អាច​ផលិត​ប្រេង​រ៉ុក្កែត នៅលើ​ឋាន​ព្រះ​ចន្ទ ភ្ជាប់​ដំណើរ​កម្សាន្ត​នាពេល​អនាគត ដើម្បី​បន្តទៅ​កាន់​ទី​អវកាស​។ លោក David Parker នាយក​ទីភ្នាក់ងារ​អវកាស​អ៊ឺរ៉ុប និង​អង្គការ​ស្រាវជ្រាវ​មនុស្ស និង​រ៉ូ​បូត បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​ការប្រើ​ធនធាន​អវកាស​អាចជា​គន្លឹះ​នៃ​ការរុករក​នៅលើ​ភព​ព្រះ​ចន្ទ​ប្រកបដោយ​ចីរភាព​»​។​ Regolith គឺជា​ស្រទាប់​នៃ​ដី​ធូ​គ្របដណ្តប់​លើ​ផ្ទៃ​ព្រះ​ចន្ទ​ដែល​សម្បូរ​ដោយ​ដែក​អុកស៊ីត​។ អ្នកវិទ្យាសាស្ដ្រ​និយាយថា វា​អាច​ស្រូបយក​បរិមាណ​អុកស៊ីសែន​ដ៏​ច្រើន ដែល​ជាប់​នៅលើ​វត្ថុ​ធាតុ​ថ្ម​។ លោក Parker បាន​និយាយថា «​ការសិក្សា​នេះ​គឺជា​ផ្នែក​មួយ​នៃ​ផែនការ​ដ៏​ទូលំទូលាយ​របស់​ភ្នាក់ងារ​អវកាស​អ៊ឺរ៉ុប ដើម្បី​ធ្វើឱ្យ​អឺរ៉ុប​ជា​ដៃគូ​នៅក្នុង​ការស្រាវជ្រាវ​សកល​នៅក្នុង​ទសវត្សរ៍​ខាងមុខ​»​។​ ​បេសកកម្ម​នេះ​នឹង​ជាការ​សហការគ្នា​រវាង​អ្នកវិទ្យាសាស្ត្រ​អវកាស និង​អ្នកបច្ចេកទេស នៅ​ប្រទេស​បារាំង​អាល្លឺម៉ង់​និង​បែលហ្ស៊ិក​។ គម្រោង​នេះ​គឺ​ឥឡូវនេះ​នៅក្នុង​ដំណាក់កាល​ស្រាវជ្រាវ ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​សង្ឃឹមថានឹង​ប្រើ​រ៉ុ​ក​កែ​ត Ariane 64 ក្នុងពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ ដើម្បី​បញ្ជូន​ឧបករណ៍​ជីក​យក​រ៉ែ​ទៅ​ភព​ព្រះ​ចន្ទ​៕ ​