គ្រូពេទ្យ​ម្នាក់​ចាប់រំលោភ​អ្នកជំងឺ​កើតរោគ​ភ្លឹក​រហូត​ទាល់តែ​មានកូន​មួយ​ទើប​បែកការណ៍

ព្រឹត្តិការណ៍ថ្មីៗ
0
857
​គ្រូពេទ្យ​អាមេរិក​ម្នាក់ ត្រូវបាន​ចាប់ខ្លួន​ពីបទ​ចាប់រំលោភ​សេពសន្ថវៈ​លើ​អ្នកជំងឺ​ដែល​បានផ្តល់​កំណើត​កូនប្រុស​ម្នាក់ អំឡុង​ពេលដែល​នាង​កើតរោគ​ភ្លឹក​អស់​រយៈពេល​១៤​ឆ្នាំ ហើយ​រឿងអាស្រូវ​មួយ​នេះ បាន​ផ្ទុះឡើង ពេល​នាង​ដឹងខ្លួន​សម្រាលកូន ប៉ុន្តែ​នាង​នៅតែ​តក់​ស្ល​ត់ ចំពោះ​ករណី​ចាប់រំលោភ​ដ៏​គួរ​រន្ធត់​មកលើ​រូបនាង​។​ ​លោក Nathan Sutherland អាយុ​៣៦​ឆ្នាំ ត្រូវបាន​ចោទប្រកាន់​ពីបទ​ចាប់រំលោភ​សេពសន្ថវៈ និង​ការរំលោភបំពាន​មកលើ​មនុស្សពេញវ័យ​ដែល​ងាយ​រងគ្រោះថ្នាក់ ក្រោយ​ការពិនិត្យ DNA​របស់លោក​រកឃើញ​ដូចគ្នា​បេះបិទ​នឹង​ក្មេងប្រុស​ដែល​ទើប​សម្រាល​កាលពីពេល​ថ្មីៗ​នេះ​។​ ​លោក Sutherland ដែល​ត្រូវបាន​បញ្ជូនទៅ​កាន់​ពន្ធ​នាគារ​ស្រុក Maricopa County រដ្ឋ​អា​រី​ហ្សូ​ណា សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​អង្គារ​នោះ បាន​ព្យាបាល​អ្នកជំងឺ​ម្នាក់នេះ ហើយ​បាន​ចំណាយពេល​ច្រើន​នៅ​ជាមួយ​នាង ចាប់តាំងពី​លោក​បាន​ព្យាបាល​នាង​នៅឯ​មន្ទីរពេទ្យ Hacienda Healthcare កាលពី​ឆ្នាំ​២០១១​រហូតមក​។​ ​អ្នកជំងឺ វ័យ​២៩​ឆ្នាំ បាន​ស្ថិតក្រោម​ការ​គាំពារ​របស់​មន្ទីរពេទ្យ​មួយ​នេះ ស្ថិតនៅក្នុង​រដ្ឋ​អា​រី​ហ្សូ​ណា ចាប់តាំងពី​នាង​នៅ​ជា​កូនក្មេង​មកម្ល៉េះ ហើយ​នាង​ធ្វើ​ឲ្យ​បុគ្គលិក​ពេទ្យ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ពេលដែល​នាង​ផ្តល់កំណើត កាលពី​ថ្ងៃទី​២៩ ខែធ្នូ កន្លងទៅ ខណៈពេលដែល​ពួកគេ​មិន​ទាំង​ដឹងផង​ថា នាង​មាន​ផ្ទៃពោះ​។​ ​លោក Sutherland រង​ការចោទប្រកាន់ថា បាន​ចាប់រំលោភ​អ្នកជំងឺ​មាន​ដើមកំណើត​នៅ​អាមេរិក​ម្នាក់នេះ កាលពី​អំឡុង​ចន្លោះពេល​ខែ​កុ​ម្ភះ និង​ខែមេសា ឆ្នាំ​២០១៨​។​ ​ក្រុមនគរបាល បាន​បើក​ការស៊ើបអង្កេត​ផងដែរ​លើ​ករណី​ថា​តើ លោក Sutherland មានបាន​ចាប់រំលោភ​អ្នកជំងឺ​ណា​ផ្សេងទៀត​ដែរឬទេ ឬមួយ​មាន​អ្នកណា​ផ្សេងទៀត ជាប់​ពាក់ព័ន្ធ​នឹង​ករណី​មួយ​នេះដែរ​ឬ​យ៉ាងណា​។​ ​លោក​ពល​បាល Tommy Thompson គឺជា​អ្នកនាំពាក្យ​ក្រុមនគរបាល​ក្រុង Phoenix បាន​និយាយថា យើង​មិនទាន់​រកឃើញថា មាន​អ្នកផ្សេង​ពាក់ព័ន្ធ​នឹង​ករណី​មួយ​នេះ​នៅឡើយ​ទេ ប៉ុន្តែ​ការស៊ើបអង្កេត​កំពុង​បន្ត​នៅឡើយ​។ លោក​បន្តថា យើង​អត់​ដឹង​នោះទេ​ថា​តើ​ការចាប់រំលោភ​នេះ កើតឡើង​ប៉ុន្មាន​លើក​ប៉ុន្មាន​សារ​នោះទេ​។​ ​ដោយឡែក ឪពុកម្តាយ​របស់​អ្នកជំងឺ បាន​និយាយថា កូនស្រី​របស់​ពួកគេ មិនបាន​បាត់ស្មារតី​អ្វី​នោះទេ ប៉ុន្តែ​គ្រាន់តែ​មិនអាច​កម្រើក​បាន​ដោយសារតែ​ការចាប់​សរសៃ កាល​នៅ​ក្មេង​។​ ​ពួកគេ​បន្តថា ពេលដែល​នាង​មិនអាច​និយាយបាន នាង​អាច​កម្រើក​បាន​ខ្លះ​ត្រង់​អវៈយវៈ ក្បាល និង​ក​របស់​នាង​។ នាង​ថែមទាំង​អាច​ស្តាប់ឮ​សំឡេង ហើយ​អាចធ្វើ​កាយវិការ​លើ​ផ្ទៃមុខ​របស់​នាង បាន​ទៀតផង​៕