មនុស្ស​ចំនួន​១៥​នាក់​បាន​ស្លាប់ នឹង​៣០​នាក់​ទៀត​កំពុងតែ​បាត់​ខ្លួន ដោយសារតែ​ការបាក់​ដី នៅ​ប្រទេស​ចិន

ព្រឹត្តិការណ៍ថ្មីៗ
0
263
(​ប៉េកាំង​)៖ អាជ្ញាធរ​ចិន បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ចំនួន​អ្នកស្លាប់​ដោយសារ​ការបាក់​រអិល​ដី​បាន​កើនឡើង​ដល់ ១៥​នាក់​ហើយ ខណៈ​មនុស្ស​ប្រមាណ ៣០​នាក់​ផ្សេងទៀត​កំពុង​បាត់​ខ្លួន​។ នេះ​បើតាម​ការចុះផ្សាយ​ដោយសារ​ព័ត៌មាន​ចិន​ស៊ីន​ហួរ នៅ​ថ្ងៃទី​២៥ ខែកក្កដា​នេះ​។​ ​បើ​គិត​ត្រឹម​ម៉ោង ៨៖០០​នាទី​ព្រឹក ម៉ោង​នៅក្នុង​ប្រទេស​ចិន ក្រុម​អ្នក​ជួយសង្គ្រោះ បាន​ជួយសង្គ្រោះ​ពលរដ្ឋ​បាន ១១​នាក់ រកឃើញ​សាកសព ១៥​នាក់ និង​កំពុង​ស្វែងរក​មនុស្ស​ជាង ៣០​នាក់​ផ្សេងទៀត​ដែល​កំពុង​បាត់​ខ្លួន ហើយ​ស្ថិតក្នុង​ស្ថានភាព​គួរ​ឲ្យ​ព្រួយបារម្ភ​។​ ​សូម​ជម្រាបជូន​ថា វេលា​ម៉ោង ៩៖២០​នាទី​យប់ ថ្ងៃទី​២៣ ខែកក្កដា មាន​ហេតុការណ៍​រអិល​បាក់​ដី​មួយ បាន​វាយប្រហារ​ភូមិ​មួយ​នៅ​ស្រុក​ឈី​ឈី​ង នៃ​ទីក្រុង​លីវ​ប៉ាន​សួយ ដែល​បាន​កប់​ផ្ទះ​ចំនួន ២១​ខ្នង ហើយ​បើ​យោងតាម​ក្រុម​អ្នក​ជួយ​សង្គ្រោះបាន​និយាយថា​មនុស្ស​ជាង ៥០​នាក់​បានរស់នៅ​ក្នុង​តំបន់​រងគ្រោះ​នេះ ខណៈពេលដែល​ការ​រអិល​បាក់​ដី​បាន​វាយប្រហារ​៕ ​