សូម​សរសើរ​គំនិត​ឆ្លាត​វៃ​…​យកប្រាក់​របស់​សាខា​កាកបាទក្រហម​ខេត្តតាកែវ​ទៅរក​ស៊ី​ចងការ​ប្រាក់ បង្កើន​ថវិការ​ក្នុង​សាខា​

ព្រឹត្តិការណ៍ថ្មីៗ
0
274
…​ប្រសិនបើ​អ្វី​ជាការ​អៈ​អាង​ថា​ប្រាក់​មួយចំនួន​ដែល​បាន​យក​ចេញពី​ទូដែក​របស់​សាខា​កាកបាទក្រហម​ខេត្តតាកែវ​ទៅ​ចងការ​ប្រាក់​ដើម្បី​បង្កើន​ថវិការ​បន្ថែម​ក្នុង​សាខា​នោះ​…​ពុំមែន​ជា​រឿង​ត្រូវ​ស្តីបន្ទោស​ឬ ក៏​ចេះតែ​កើតមាន​នូវ​អារម្មណ៍​សង្ស័យថា​អ​ញ្ចេះ​ឬក៏​អ​ញ្ចុះ​នោះឡើយ​។ ផ្ទុយទៅវិញ​ត្រូវតែ​ពោល​សរសើរ​ពី​គំនិត​ឆ្លាត​វៃ​យកប្រាក់​បង្កើន​ដើមទុន​ដល់​សាខា​ដែល​សាខា​ឯទៀត​នៅតាម​បណ្តា​ខេត្ត​ក្រុង​ទាំងអស់​យក​ជា​គំរូ​។ យោងតាម​ផេ​ក​ព័ត៌មាន KBN បាន​ផ្សាយ​ថា ថ្មីៗ​នេះ លោក យឹម ច័​ន្ធ​ថន នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហម​ខេត្តតាកែវ ត្រូវបាន​បែកធ្លាយ​រឿង​យក លុយ​របស់​សាខា​កាកបាទក្រហម​ខេត្ត ចំនួន​៣​ម៉ឺន​ដុល្លារ ទៅ​ឲ្យ​ប្រពន្ធ​យកទៅ​រកស៊ី​ចងការ​ប្រាក់​ជា​លក្ខណៈ​ឯកជន នៅ​ក្រុង​ដូន​កែវ កំពុង​ទទួលរង​នូវ​ការ​រិះ​យ៉ាងខ្លាំង​ពី​មហាជន​។ ​លោក យឹម ច័​ន្ធ​ថន បាន​អះអាងថា​លោក ធ្វើបែបនេះ​គឺ ដើម្បី​រក​ចំណូល​ឲ្យ​សាខា​។​ប្រភពពី​ក្រុង​ដូន​កែវ បាន​ឲ្យ​ដឹងថា ករណី​លោក យឹម ច័​ន្ធ​ថន បាន​យកលុយ​របស់​សាខា​កាកបាទក្រហម​ខេត្តតាកែវ ទៅ​ឲ្យ​ប្រពន្ធ​ចងការ​ឯកជន ឲ្យ​ពលរដ្ឋ និង​អ្នករកស៊ី​ពេញ​ក្រុង​ដូន​កែវ នេះ បាន​បែកធ្លាយ​ក្រោយពី​មានការ​ផ្លាស់ប្ដូរ​តំណែង​ហិ​រញ្ញឹក​ថ្មី គឺ​បន្ទាប់​លោក ហោ ប៊ុន​វឌ្ឍន៍ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្តតាកែវ បាន​ចូលកាន់​តំណែង​ជា​ហិ​រញ្ញឹក​របស់​សាខា​កាកបាទក្រហម​ខេត្តតាកែវ ធ្វើ​ការសើរើ​បញ្ជីស្នាម​ហិរញវត្ថុ ។​ ទាក់ទង​ករណី​ករណី​ខាងលើនេះ លោក យឹម ច័​ន្ធ​ថន បាន​អះអាងថា លោក​ពិតជា​បានធ្វើ​រឿងនេះ​ពិតមែន តែ​ដើម្បី​រក​ចំណូល​ឲ្យ​សាខា​កាកបាទក្រហម​ខេត្តតាកែវ តែប៉ុណ្ណោះ​។​