បារាំង និង​អូស្ត្រាលី​ឯកភាពគ្នា​លើ​កុងត្រា​ផលិត​នាវាមុជទឹក ៣៥​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍ថ្មីៗ
0
292
​ក្រុមហ៊ុន Naval Group បារាំង និង​អូស្ត្រាលី​កាលពី​ថ្ងៃទី​១៣ កុម្ភៈ​បាន​ចុះហត្ថលេខា​រួមគ្នា​លើ​កិច្ចសន្យា​ផលិត​នាវាមុជទឹក​ចំនួន ១២​គ្រឿង ក្នុង​ទំហំ​ទឹកប្រាក់ ៣៥​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​សារព័ត៌មាន Defence News​។​ ​ការចរចា​លើ​ភាពជា​ម្ចាស់​នៃ​បច្ចេកវិទ្យា និង​ព័ត៌មាន​លម្អិត​ស្តីពី​ភាពជា​ដៃគូ បានចាប់ផ្តើម​ចាប់តាំងពី​ប្រទេស​អូស្ត្រាលី​បានជ្រើសរើស​ក្រុមហ៊ុន​បារាំង​នៅ​ខែមេសា​ឆ្នាំ ២០១៦ ក្នុងនាម​ជា​អ្នកដេញថ្លៃ​លើ​កិច្ចព្រមព្រៀង​ការពារជាតិ​ជប៉ុន និង​អាល្លឺម៉ង់​ដែល​មិន​ធ្លាប់មាន​។​   ​កិច្ចព្រមព្រៀង​ជា​ដៃគូ​យុទ្ធសាស្ត្រ ដែល​គ្រប់គ្រង​ការផ្ទេរ​ចំណេះដឹង និង​ចំណេះធ្វើ​របស់​ក្រុមហ៊ុន Naval Group ទៅកាន់​ប្រទេស​អូស្ត្រាលី​នេះ ត្រូវបាន​ចុះហត្ថលេខា​នៅ​ទីក្រុង​កង់​បេ​រ៉ា​។ វា​កំណត់​គោលការណ៍​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ដៃគូ​ទាំងពីរ​មិន​ត្រឹមតែ​ក្នុង​រយៈពេល ៥០​ឆ្នាំ​ខាងមុខ​ទេ ប៉ុន្តែ​ថែមទាំង​សម្រាប់​កិច្ចសន្យា​នាពេល​អនាគត​នៅក្នុង​ក្របខ័ណ្ឌ​កម្មវិធី​ថែម​ទៀតផង​។​ ​យោងតាម​គោលការណ៍​ទាំងនេះ ក្រុម​h/un Naval Group នឹង​បញ្ជូន​នាវាមុជទឹក​វាយប្រហារ​ចំនួន ១២​គ្រឿង​ដោយ​ការសាងសង់​នឹងត្រូវ​ចាប់ផ្តើម​នៅ​ចុងឆ្នាំ ២០២៣ និង​ត្រៀមខ្លួន​រួចរាល់​សម្រាប់​កងទ័ពជើងទឹក​នៅ​ចុងឆ្នាំ ២០៣៤ ។ កិច្ចព្រមព្រៀង​នេះ​ក៏បាន​ឲ្យ​ក្រុមហ៊ុន Naval Group ផ្តល់នូវ​បច្ចេកវិទ្យា​ថ្មីៗ និង​សមត្ថភាព​ផលិត​ខ្ពស់​ទៅ​ឲ្យ​ប្រទេស​អូស្ត្រាលី​ផងដែរ​៕ ​