ញូ​ហ្សឺ​លែ​ន​បង្ខំចិត្ត​បិទ​អាកាសយានដ្ឋាន Dunedin ដោយសារតែ​រកឃើញ​ក​ញ្ច​ប់​សង្ស័យ​

ព្រឹត្តិការណ៍ថ្មីៗ
0
260
​ព្រលានយន្តហោះ Dunedin របស់​ញូ​ហ្សឺ​លែ​ន​ត្រូវបាន​បិទ បន្ទាប់ពី​រកឃើញ​កញ្ចប់​សង្ស័យ​មួយ​។ យោងទៅតាម​របាយការណ៍​ដែល​ផ្ទុយគ្នា កញ្ចប់​នោះ​ត្រូវបាន​គេ​រាយការណ៍​ថា ស្ថិតនៅលើ​វាល​នៃ​អាកាសយានដ្ឋាន និង​មួយ​ទៀតថា​នៅក្នុង​ជើងហោះហើរ​។​ ​ប៉ូលីស និង​ក្រុម​កងកម្លាំង​ប្រឆាំង​គ្រាប់បែក​ត្រូវបាន​ដាក់ពង្រាយ​នៅ​កន្លែងកើតហេតុ ដើម្បី​រកឱ្យឃើញ​ពី​លក្ខណៈ​នៃ​កញ្ចប់​សង្ស័យ​នោះ​។ សេចក្តីថ្លែងការណ៍​ដែល​ចេញ​ដោយ​ប៉ូលិស​នៅវេលា​ម៉ោង ៩:៥៥ នាទី​ព្រឹក (​ម៉ោង​ក្នុង​តំបន់​) បាន​និយាយថា «​ប៉ូលីស​ស្ថិតនៅ​កន្លែងកើតហេតុ ហើយ​ក្រុម​ជំនាញ​ត្រូវបាន​គេ​ដាក់ពង្រាយ ដើម្បី​កំណត់​ពី​លក្ខណៈ​នៃ​កញ្ចប់​នេះ​»​។​   ​យោងតាម​វិទ្យុ RNZ របស់​ញូ​ហ្សឺ​លែ​ន​បានឱ្យដឹងថា ជើងហោះហើរ​ចំនួន​ពីរបាន​វិល​ចូល​អាកាសយានដ្ឋាន​វិញ​។ ឧបត្តិ​វ​ហេតុនេះ​បានកើត​ឡើង​បានកើត​ឡើង ខណៈដែល​សេវា​បន្ទាន់​របស់​ប្រទេស​នេះ​ស្ថិតនៅក្នុង​ភាព​ប្រកាសអាសន្ន បន្ទាប់ពី​ករណី​វាយប្រហារ​ទៅលើ​វិហារ​ឥស្លាម​ចំនួន ២​កន្លែង​នៅក្នុង​ទីក្រុង Christchurch ដែល​បានសម្លាប់​មនុស្ស ៤៩​នាក់​។​ ​ការវាយប្រហារ​កាលពី​ថ្ងៃ​សុក្រ ត្រូវបាន​នាយករដ្ឋមន្ត្រី​ញូ​ហ្សឺ​លែ​ន​ហៅថា គឺជា​អំពើ​ភេរវកម្ម និង​ជា​ទិវា​ដ៏​ខ្មៅ​ងងឹត​ក្នុង​ប្រវត្តិសាស្ត្រ​ញូ​ហ្សឺ​លែ​ន​៕