ខណៈដែល​រុស្ស៊ី​គម្រាម​កម្ទេច​ប្រទេស​ណា​ដែល​ហ៊ាន​តម្លើង​មី​ស៊ី​ល​អាមេរិក ជប៉ុន​ស្វាគមន៍​វត្តមាន​មី​ស៊ី​ល​អាមេរិក ចង់ដឹងថា​រុស្ស៊ី​ហ៊ាន​ធ្វើ​អី​មកលើ​ខ្លួន​

ព្រឹត្តិការណ៍ថ្មីៗ
0
336
​ខណៈដែល​ទីក្រុង​តូ​ក្យូ និង​ទីក្រុង​មូ​ស្គូ​មាន​ភាព​តានតឹង​នឹង​គ្នា​ក្នុង​សំណុំរឿង​ប្រជុំ​កោះ​គូ​រៀល​មិនទាន់​បាត់​ផង ទីក្រុង​តូ​ក្យូ​បាន​ទទួលយក​នូវ​គ្រាប់​មី​ស៊ី​ល​ការពារ​ដែនអាកាស Aegis Ashore និង​គ្រោង​នឹងដាក់​តម្លើង​គ្រាប់​មី​ស៊ី​ល​ទាំងនេះ​ក្នុង​រយៈពេល ៤​ឆ្នាំ​ខាងមុខ ចំពេល​ដែល​ស្ថាន​ការ​រវាង​សហរដ្ឋអាមេរិក និង​រុស្ស៊ី​កំពុងតែ​ឡើងក​ម្តៅ​ខ្លាំង​។​ ​រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក Taro Kono បានបញ្ជាក់​ឡើងវិញ​នូវ​ជំហរ​របស់ខ្លួន​អំពី​ការដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល Aegis Ashore នាពេលខាងមុខ​ដោយនិយាយ​ថា ខ្លួន​មិនអាច​ចាត់ទុកថា​ជាការ​រំលោភបំពាន​លើ​សន្ធិសញ្ញា​កងកម្លាំង​នុយក្លេអ៊ែរ​កម្រិត​មធ្យម រវាង​សហរដ្ឋអាមេរិក និង​រុស្ស៊ី​ទេ ពីព្រោះ​កិច្ចព្រមព្រៀង​នេះ​មិន​អនុវត្ត​ចំពោះ​ក្រុង​តូ​ក្យូ​នោះទេ​។​ ​សេចក្តីថ្លែងការណ៍​រប​ស់​រដ្ឋមន្ត្រីការបរទេស​នេះ បានធ្វើ​ឡើង​ក្នុង​រយៈពេល​ជិត ២​សប្តាហ៍ បន្ទាប់ពី​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន​បាន​និយាយថា ជប៉ុន​នឹង​ណែនាំ​គ្រាប់​មី​ស៊ី​ល អេ​ជី​ស អា​ស្យ័​រ ដើម្បី​ស្ទាក់ចាប់​គ្រាប់​មី​ស៊ី​ល​ប៉ា​ឡេ​ស្ទីក ប៉ុន្តែ​នឹងមិន​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នេះ​ឲ្យ​មាន​សមត្ថភាព​បាញ់​មី​ស៊ី​ល​ប្រដែ​ត​នោះទេ​។​ ​ប្រទេស​ជប៉ុន​បានអនុម័ត​ការដាក់​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល Aegis Ashore ដែលមាន​មូលដ្ឋាន​លើដី​ចំនួន​ពីរ​គ្រឿង កាលពី​ខែធ្នូ ឆ្នាំ ២០១៧ ដែល​ទំនងជា​ដើម្បី​បង្កើត​ការពារ​ប្រឆាំង​មី​ស៊ី​ល​ប្រឆាំងនឹង​កូរ៉េខាងជើង​។ រដ្ឋាភិបាល​គ្រោង​នឹង​ដំឡើង​ប្រព័ន្ធ​នេះ​នៅ​ភាគ​ខាងជើង​ខេត្ដ Akita និង​ភាគខាងត្បូង​ខេត្ត​យ៉ាម៉ា​គូ​ជី នៅ​ឆ្នាំ ២០២៣ ។​ ​ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergei Lavrov បាន​និយាយថា ប្រព័ន្ធ​មី​ស៊ី​ល Aegis Ashore គឺ​ដូចគ្នា​ទៅនឹង​ប្រព័ន្ធ Mk-41 ដែល​ផលិត​នៅ​អាមេរិក ដែល​ត្រូវបាន​គេ​ដាក់ពង្រាយ​រួចហើយ​នៅក្នុង​ប្រទេស​រ៉ូ​ម៉ា​នី និង​ប៉ូឡូញ​។​ ​លោក​បាន​សម្តែង​ការព្រួយបារម្ភ​ថា ប្រព័ន្ធ​ទាំងនេះ ដែល​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​អះអាងថា មាន​គោលបំណង​សម្រាប់​ការពារ​តែប៉ុណ្ណោះ អាច​ត្រូវបាន​ប្រើប្រាស់​ដើម្បី​បាញ់​មី​ស៊ី​ល Tomahawk ដែល​រំលោភ​លើ​សន្ធិសញ្ញា​នុយក្លេអ៊ែរ​ចម្ងាយ​មធ្យម​។​ ​ការប្រកាស​តម្លើង​មី​ស៊ី​លពី​ជប៉ុន​នេះ ធ្វើឡើង​ចំពេល​ស្ថានការណ៍​រវាង​រុស្ស៊ី និង​អាមេរិក​កំពុង​ឡើងក​ម្តៅ​។ កាលពី​ថ្ងៃ​ពុធ​ទី​២០ កុម្ភៈ​ម្សិលមិញ​នេះ លោកពូ​ទីន​បានគ​ម្រាម​ជាថ្មី​ម្តង​ទៀតថា សហរដ្ឋអាមេរិក​នឹង​ប្រើ​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សម្លេង​របស់ខ្លួន​វាយប្រហារ​ទៅលើ​សហរដ្ឋអាមេរិក បើសិន​ជាមាន​គ្រាប់​មី​ស៊ី​ល​អាមេរិក​ណាមួយ​ត្រូវបាន​ដាក់ពង្រាយ​នៅ​អ៊ឺរ៉ុប ឬ​ប្រទេស​ណា​ដែល​អាច​គម្រាម​ទៅលើ​រុស្ស៊ី​។ ​