គុយបា​ចោទថា ស្ងាត់ៗ​អាមេរិក​បាន​ចល័ត​កងកម្លាំង​ពិសេស​ឆ្ពោះទៅកាន់​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា​

ព្រឹត្តិការណ៍ថ្មីៗ
0
272
​ប្រទេស​គុយបា​បានធ្វើការ​ចោទប្រកាន់​ស​ហ​រដ្ឋ​អាមេរិក ថា​បាន​ច​ល័យ​កងកម្លាំង​ពិសេស​របស់ខ្លួន​ឆ្ពោះទៅកាន់​ប្រទេស​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា ដើម្បី​ចូល​អន្តរាគមន៍​ប្រទេស​នេះ​ក្រោម​វិបត្តិ​មនុស្សធម៌​។​ ​ទីក្រុង​ហា​ណា​វ៉ា​បានធ្វើការ​រិះគន់​សហរ​ដ្ឋ​អាមេរិក​ចំពោះ​ការ​សន្ម​ត់​អំពី​ជម្រើស​យោធា​អាមេរិក​នៅក្នុង​ប្រទេស​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា ក្រោម​ការ​បំភាន់​អន្តរាគមន៍​ផ្នែក​មនុស្សធម៌​។​ ​ក្រសួងការបរទេស​គុយ​បាន​រាយការណ៍​អំពី​ការហោះហើរ ដែល​ធ្វើឡើង​ដោយ​យន្តហោះ​យោធា​សហរដ្ឋអាមេរិក ដែល​ហោះ​ចេញពី​មូលដ្ឋាន​យោធា​អាមេរិក ក្នុងទិសដៅ​សម្តៅ​ទៅរក​បណ្តា​ប្រទេស​ការី​ប៊ី​ន​។​ ​សេចក្តីថ្លែងការណ៍​ពី​ក្រសួងការបរទេស​គុយ​បា​បាន​និយាយថា សហរដ្ឋអាមេរិក​បាន​ធ្វើ​ប្រតិបត្តិការ​ដើម្បី​ប្រឆាំង​ទៅនឹង​បណ្តា​មេដឹកនាំ​ដ៏ទៃទៀត​។​ ​សេចក្តីថ្លែងការណ៍​នោះបាន​ចោទ​សហរដ្ឋអាមេរិក​ថា «​ចាប់ពី​ថ្ងៃទី ៦​ខែកុម្ភៈ ដល់​ថ្ងៃទី ១០​ខែកុម្ភៈ​ឆ្នាំ ២០១៩ យន្តហោះ​យោធា​មិនមែន​សម្រាប់​ការប្រយុទ្ធ​បានធ្វើ​ការហោះហើរ​នៅក្នុង​ទិសដៅ​នៃ​អាកាសយានដ្ឋាន Rafael Miranda នៅ​សាធរ​ណ​រដ្ឋ Dominican និង​បណ្តា​ប្រទេស​កោះ​ការី​ប៊ី​ន​ដ៏ទៃទៀត ខណៈដែល​បណ្តា​រដ្ឋាភិបាល​ដ៏ទៃទៀត​ត្រូវបាន​គេ​សន្ម​ត់​ថា​មិនបាន​ដឹង​អំពី​រឿងនេះ​»​។​ ​សេចក្ដីថ្លែងការណ៍​បាន​បន្តទៀតថា នៅក្នុង​បរិបទ​នេះ​រដ្ឋាភិបាល​គុយបា​បាន​ថ្កោលទោស​ចំពោះ​ទង្វើ​របស់​រដ្ឋាភិបាល​ស​ហ​រដ្ឋ​អាមេរិក ដើម្បី​រៀបចំ​ជម្រើស​យោធា​បិទបាំង​ការចូល​អន្តរាគមន៍​មនុស្សធម៌​។ ជាមួយគ្នានេះដែរ គុយបា​បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ចៀសវាង​ការចូល​អន្តរាគមន៍​នៅក្នុង​ប្រទេស​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ផងដែរ​។​ ​យ៉ាងណាមិញ លោក​ត្រាំ​មិនបាន​ទាត់ចោល​នូវ​ជម្រើស​យោធា​ដែរ ខណៈដែល​លោក​បាន​ព្រមាន​ម្តង​ហើយ​ម្តងទៀត​អំពី​អន្តរាគមន៍​យោធា​អាមេរិក​នៅក្នុង​ប្រទេស​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា​។​ ​ជាមួយគ្នានេះ មានការ​សន្ម​ត់​ជាច្រើន​អំពី​ការចូល​អន្តរាគមន៍រ​បស់​អាមេរិក​នៅក្នុង​ប្រទេស​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា បន្ទាប់ពី​លោក​ត្រាំ​បាន​ប្រាប់​សារព័ត៌មាន CBS កាលពី​ថ្ងៃទី​២ កុម្ភៈ​នៅក្នុង​បទសម្ភាសន៍​មួយ​ថា សកម្មភាព​នេះ​គឺជា​ជម្រើស​មួយ​។​ ​ភាព​តានតឹង​រវាង​អាមេរិក និង​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា បាន​ឡើងក​ម្តៅ​ខ្លាំង​បន្ទាប់ពី​លោក​ត្រាំ​បានប្រកាស​ទទួលស្គាល់​ប្រធានសភា​មកពី​គណបក្សប្រឆាំង​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ជា​ប្រធានាធិបតី​ស្តីទី ក្រោយ​លោក​ជាន់ ហ្កៃ​ដូ​បានប្រកាស​ខ្លួន​ជា​ប្រធានាធិបតី​ស្តីទី​៕