យុវជន​ម្នាក់​ជំនាញ​ខាង Hack ហ្វេ​ស​ប៊ុ​ក​អ្នកដ៍ទៃ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​

ព្រឹត្តិការណ៍ថ្មីៗ
0
257
​កម្លាំង​សមត្ថកិច្ច បាន​ចាប់ខ្លួន​យុវជន​ម្នាក់​ដែល​ធ្វើ​សកម្មភាព Hack ហ្វេ​ស​ប៊ុ​ក​របស់គេ​រហូតដល់​ជាង ២០០​គណនី ដើម្បី​ឆបោក​ប្រាក់​តាម​គ្រប់​រូបភាព ក្នុងនោះ​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ចំនួន​៥០ ដែល​ចាញ់បោក​យុវជន​ម្នាក់នេះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៩​នេះ​។​ ​យុវជន​ម្នាក់នេះ​ឈ្មោះ គ្រួច ស៊ី​ឆៃ ជនជាតិខ្មែរ កើត​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​១៩៩៧ មុខរបរ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ទីលំនៅ​បច្ចុប្បន្ន​ផ្លូវ​១៩៨១ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​ ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​សរសេរ​ពីស​ម្តី​របស់លោក ជា ពៅ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ថា យុវជន​នោះ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ថ្ងៃទី​៣០ ខែឧសភា នៅត្រង់ចំណុច​ផ្លូវ​លេខ​១៨២ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក បន្ទាប់ពី​ជនរងគ្រោះ បានដាក់​ពាក្យបណ្តឹង​ពីបទ​លួច​ចូល​គណនី​ហ្វេ​ស​ប៊ុ​ក ដោយ​តម្រូវ​ឲ្យ​ផ្ញើ​លុយ​តាម​ក្រុមហ៊ុន​។ ប្រតិបត្តិការ​នេះ ស្ថិតក្រោម​ការបញ្ជា​ផ្ទា​ល់ពី​លោក នេ​ត សារឿន អគ្គស្នងការ​នគរ​ល​បា​ជាតិ​។ ​ក្រោយ​ធ្វើការ​ចាប់ខ្លួន ជនសង្ស័យ​ខាងលើ​បាន​សារភាពថា ធ្លាប់បាន​ធ្វើការ​ឆបោក​ប្រាក់​ជាច្រើន​សារ ហើយ​រូបគេ បាន​លួច​ចូល​គណនី​ហ្វេ​ស​ប៊ុ​ក បាន​ប្រហែល​២០០​គណនី និង​ជាង​៥០​គណនី ទទួលបាន​ប្រាក់​ពី​ការ​ឆបោក​។​