លោកពូ​ទីន​ផ្ញើ​សារ​ទៅ​លោក​ត្រាំ​ថា រុស្ស៊ី​ត្រៀមខ្លួន​សម្រាប់​វិបត្តិ​មី​ស៊ី​ល​គុយបា​រួចរាល់​ហើយ​

ព្រឹត្តិការណ៍ថ្មីៗ
0
249
(​រដ្ឋធានី​វ៉ាស៊ីនតោន​)៖ សារព័ត៌មាន News Week បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​២៥ កុម្ភៈ​នេះ​ថា លោក​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន​បានផ្តល់​សញ្ញា​ថា លោក​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​សម្រាប់​ការប្រឈមមុខ​ជាមួយ​វិបត្តិ​មី​ស៊ី​ល​គុយបា ដែល​បាន​កើតឡើង​នៅក្នុង​ទសវត្ស​ឆ្នាំ ១៩៦០ ដោយ​លោកពូ​ទីន​បាន​និយាយថា សហរដ្ឋអាមេរិក​ស្ថិតក្នុង​ដៃ​រុស្ស៊ី ដែល​អាច​គ្រ​ញិ​ក​នៅពេលដែល​សង្គ្រាម​នុយ​ក្លេ​អ៊ែរ​ផ្ទុះឡើង​។​ ​វិបត្តិ​មី​ស៊ី​ល​គុយបា គឺជា​ភាព​តានតឹង​តានតឹង​រវាង​អាមេរិក និង​សហភាពសូវៀត​នៅពេលដែល​សក្តានុពល​នៃ​សង្គ្រាម​នុយក្លេអ៊ែរ រវាង​ប្រទេស​ទាំងពីរ​មាន​ភាពជាក់ស្តែង​។ ជម្លោះ​រវាង​ប្រទេស​ទាំងពីរ​ត្រូវបាន​គេ​មើលឃើញថា គឺជា​ការប្រឈមមុខ​ដា​ក់​គ្នា​ដោយ​គ្រាប់​មី​ស៊ី​ល​រវាង​មហា​យក្ស​ទាំងពីរ ដោយ​កាលនោះ សហរដ្ឋអាមេរិក​បាន​ដាក់ពង្រាយ​គ្រាប់​មី​ស៊ី​ល​នៅក្នុង​ប្រទេស​ទួរគី និង​អ៊ីតាលី ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​ការដាក់​ពង្រាយ​គ្រាប់​មី​ស៊ី​ល​របស់​រុស្ស៊ី នៅក្នុង​ប្រទេស​គុយបា​។​ ​ចំពោះ​អ្នកសង្កេតការណ៍​មួយចំនួន ការអត្ថាធិប្បាយ​របស់​លោកពូ​ទីន​កាលពី​ថ្ងៃ​ពុធ ហាក់​បង្ហាញថា ការប្រណាំង​ប្រជែង​គ្រឿង​សព្វាវុធ​រវាង​ប្រ​ទេ​មហា​យក្ស​នុយក្លេអ៊ែរ​ទាំងពីរ នឹងមិន​អាចជៀ​សរួច​នោះទេ​។​ ​លោកពូ​ទីន​បាន​និ​យ​យា​ថា «​ស្ថានការណ៍​បច្ចុប្បន្ននេះ មិនមែនជា​ហេតុផល​ក្នុងការ​បង្កើន​ការប្រឈមមុខ​ដាក់គ្នា​ដ​ល់​វិបត្តិ​មី​ស៊ី​ល​គុយបា​ទេ​កាលពី​ទសវត្ស​ឆ្នាំ ៦០​នោះទេ​។ លោក​ថា យើង​មិន​ចង់​ទេ​ឥឡូវ ប៉ុន្តែ​បើ​គេច​ង់ OK យើង​ស្វាគមន៍​»​។​ ​ទន្ទឹមនេះ លោកពូ​ទីន​បាន​គម្រាមថា ប្រសិនបើ​សហរដ្ឋអាមេរិក​ហ៊ាន​តែ​ដាក់​តម្លើង​ប្រព័ន្ធ​មី​ស៊ី​ល​នៅក្នុង​បណ្តា​ប្រទេស​អ៊ឺរ៉ុប​ណាមួយ រុស្ស៊ី​នឹង​ប្រើ​គ្រាប់​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សម្លេង​របស់ខ្លួន​កំណត់​គោលដៅ​សហរដ្ឋអាមេរិក​។ ស្រដៀង​ទៅនឹង​ការលើកឡើង​របស់លោក​ពូ​ទីន អតីតមន្ត្រី​ជាន់ខ្ពស់​រុស្ស៊ី​ខាង​ទ័ពជើងទឹក បញ្ជា​កង​អង្គភាព​ធំ​នៃ​ក្រុម​នាវាមុជទឹក បាន​ព្រមាន​ថា មី​ស៊ី​ល​រុស្ស៊ី​អាច​កម្ទេច​មូលដ្ឋានទ័ព​អាមេរិក​ក្នុង​រយៈពេល​ត្រឹមតែ ៥​នាទី​គត់​។​ ​ភាព​តានតឹង​រវាង​សហរដ្ឋអាមេរិក និង​រុស្ស៊ី​នាពេលនេះ បាន​ផ្ទុះឡើង​ចាប់តាំងពី​សហរដ្ឋអាមេរិក​បានប្រកាស​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​នុយក្លេអ៊ែរ​។ រុស្ស៊ី​គម្រាមថា វត្តមាន​មី​ស៊ី​ល​អាមេរិក​នៅក្នុង​ទឹកដី​អ៊ឺរ៉ុប នឹង​នាំ​ឲ្យ​រុស្ស៊ី​បើក​ការ​វាយកម្ទេច​ប្រទេស​ទាំងនោះ​។ យ៉ាងណាមិញ ថ្មីៗ​នេះ ជប៉ុន​បានប្រកាស​ពី​ការដាក់​តម្លើង​មី​ស៊ី​ល​អាមេរិក​ក្នុង​ទឹកដី​របស់ខ្លួន​ទៅតាម​ការគ្រោងទុក ប៉ុន្តែ​មិនឃើញ​មានប្រតិកម្ម​ណាមួយ​ពី​រុស្ស៊ី​នៅឡើយ​៕ ​