ក្រសួង​ធនធានទឹក និង​ឧតុនិយម ៖ បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​នឹង​កើតមាន​ឆាប់ៗ​នេះ​

ព្រឹត្តិការណ៍ថ្មីៗ
0
2329
[wai id="5"]

​ក្រសួង​ធនធានទឹក និង​ឧតុនិយម អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​នឹង​អាច​កើត​មាននៅ​បណ្តា​ខេត្ត​ភាគ​ពាយព្យ ដូចជា ឧ​ត្ត​រ​មានជ័យ បន្ទាយមានជ័យ សៀមរាប បាត់ដំបង និង​ខេត្ត​ប៉ៃលិន ចាប់ពី​ថ្ងៃទី​៤-៦ ខែមីនា ឆ្នាំ​២០២០​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​នៅ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២០​នេះ​។ ក្រសួង​បានឱ្យដឹង​ដែរ​ថា កម្រិត​សម្ពាធ​ទាប​នៅលើ​ផ្ទៃដី​គ្របដណ្តប់​លើ​ភាគយ​ព្យ ដែល​បង្ក​ឱ្យ​៖
ពាណិជ្ជកម្ម

១. តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​៖
-​សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៤​អង្សារ​សេ​
-​សីតុណ្ហភាព​អតិបរមា មាន​ពី ៣៣-៣៥​អង្សារ​សេ​
២. តំបន់​វាលទំនាប​កណ្តាល​៖
-​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦​អង្សារ​សេ​
-​សីតុណ្ហភាព​អតិបរមា មាន​ពី ៣៦-៣៨​អង្សារ​សេ​
-​នៅ​ថ្ងៃទី​៤-៦ ខែមីនា បណ្តា​ខេត្ត​នៅ​ភាគ​ពាយព្យ នឹង​អាចមាន​ភ្លៀង​ពី​តិច​ទៅ​មធ្យម​។​
៣. តំបន់​មាត់សមុទ្រ​៖
--​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦​អង្សារ​សេ​
-​សីតុណ្ហភាព​អតិបរមា មាន​ពី ៣៤-៣៦​អង្សារ​សេ​
-​ផ្នែក​ខ្លះ​នៃ​បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ នឹង​អាចមាន​ភ្លៀង​ខ្សោយ​៕

[wai id="6"]