សហរដ្ឋអាមេរិក​ចាត់​វិធានការ​ប្រឆាំង​វ៉េ​ណេ​ហ្ស៊ូ​អេ​ឡា​

ព្រឹត្តិការណ៍ថ្មីៗ
0
252
​សារព័ត៌មាន News week នៅ​ថ្ងៃទី​04 មីនា​នេះ សហរដ្ឋអាមេរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នូវ​សកម្មភាព​ការទូត និង​នយោបាយ​ប្រឆាំង​ទៅនឹង​ប្រទេស​វ៉េ​ណេ​ហ្ស៊ូ​អេ​ឡា ដោយបាន​ទាត់ចោល​នូវ​ការព្រមាន​ពី​សំណាក់​ចិន និង​រុស្ស៊ី ដែល​ឲ្យ​សហរដ្ឋអាមេរិក​ស្ថិតនៅ​ឲ្យ​ឆ្ងាយ​ពី​វិបត្តិ​វ៉េ​ណេ​ហ្ស៊ូ​អេ​ឡា​។​ ​ក្រសួង​រតនាគារ​សហ​រដ្ឋ​អាមេរិក​បានបង្ហាញ​អំពី​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​ទៅនឹង​មន្ត្រី​សន្តិសុខ​វ៉េ​ណេ​ហ្ស៊ូ​អេ​ឡា ដោយ​ចោទប្រកាន់​ពីបទ​រួមគំនិត​បំផ្លាញ​ជំនួយ​មនុស្សធម៌​។ ការ​ថ្លែង​ពី​ក្រសួង​បែបនេះ បាន​ធ្វើឡើង​បន្ទាប់ពី​អ្នកតំណាង​ពិសេស​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​វ៉េ​ណេ​ហ្សូ​អេ​ឡា លោក Elliot Abrahams បាន​និយាយថា សហរដ្ឋអាមេរិក​នឹង​រឹតបន្តឹង​ទិដ្ឋាការ​ជាច្រើន​បន្ថែមទៀត​ដល់​ក្រុមមន្ត្រី​រដ្ឋាភិបាល​លោក​ម៉ា​ឌូ​រ៉ូ និង​សមាជិកគ្រួសារ​មួយចំនួនទៀត​។ ​ជាមួយនឹង​ការសម្តែង​ក្តី​ព្រួយបារម្ភ​ពី​សំណាក់​សហរដ្ឋអាមេរិក​ជុំវិញ​វិបត្តិ​មនុស្សធម៌​នៅក្នុង​ប្រទេស​វ៉េ​ណេ​ហ្ស៊ូ​អេ​ឡា មនុស្ស​គ្រ​ប់ម​ជ្ឈ​ម​ដ្ឋា​ន​មើលឃើញថា ស្ថានការណ៍​វ៉េ​ណេ​ហ្ស៊ូ​អេ​ឡា​កាន់តែ​ស្ថិត​ទៅរក​ការចូល​អន្តរាគមន៍​មែនទែន​ហើយ​។​ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក លូ កាង បាន​ព្រមាន​កាលពី​ថ្ងៃ​សុក្រ​ថា ការចូល​អន្តរាគមន៍​នៅក្នុង​ប្រទេស​វ៉េ​ណេ​ហ្ស៊ូ​អេ​ឡា គឺជា​ការ​ជ្រៀត​ជ្រែ​ត​លើ​កិច្ចការ​ផ្ទៃក្នុង​របស់​វ៉េ​ណេ​ហ្ស៊ូ​អេ​ឡា​។​ ​រីឯ​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​វិញ​បាន​ចោទប្រកាន់ថា សហរដ្ឋអាមេរិក​កំពុងតែ​ព្យាយាម​ផ្តល់​គ្រឿង​សព្វាវុធ​ដល់​ក្រុម​បក្សប្រឆាំង​។ ​លោក​ឡាវ​រ៉ូ​វ​បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​រួមជាមួយ​អនុ​ប្រធានាធិបតី​វេ​ណេ​ហ្ស៊ូ​អេ​ឡា Delcy Rodriguez នៅ​ទីក្រុង​ម៉ូស្គូ​ថា «​លោក Elliot Abrams គ្រាន់តែ​បង្កើន​ស្ថានការណ៍ ដែល​បង្ក​ឲ្យ​មានការ​ផ្ទុះឡើង និង​បង្ហូរឈាម​នៅ​ប្រទេស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា ដើម្បី​បង្ហាញ​ពី​ការធ្វើអន្តរាគមន៍​យោធា​ដូច​បំណង​របស់​សហរដ្ឋអាមេរិក​» ។​ ​ដោយឡែក លោក Abrams បាន​ឆ្លើយតប​នឹង​សុន្ទរកថា​ទាំងនេះ​នៅឯ​សន្និសីទ​មួយ​ថា «​ខ្ញុំ​មិន​គិតថា គាត់​ពិតជា​ជឿថា យើង​កំពុង​ព្យាយាម​ធ្វើ​ដូច្នោះ​នោះទេ​»​។​ ​ភាព​តានតឹង​បន្ត​ឡើងក​ម្តៅ​ចាប់តាំងពី​សហរដ្ឋអាមេរិក​បានទទួល​ស្គាល់​លោក​ហ្កៃ​ដូ​ជា​ប្រធានាធិបតី​ស្តីទី​នៃ​ប្រទេស​វ៉េ​ណេ​ហ្ស៊ូ​អេ​ឡា​។ ភាព​តា​តឹង​ខ្លាំង​បាន​ផ្ទុះឡើង​ក្រោយ​មានការ​ប៉ះទង្គិច​គ្នា​នៅ​ព្រំដែន បន្ទាប់ពី​ម៉ា​ឌូ​រ៉ូ​បញ្ជា​បិទ​ច្រកព្រំដែន​៕ ​