អំពើហិង្សា រវាង​ក្រុមបាតុករ និង​ប៉ូលីស​បានកើត​មាន​សារជាថ្មី នៅ​ទីក្រុង​ហុងកុង

ព្រឹត្តិការណ៍ថ្មីៗ
0
258
​អំពើហិង្សា បាន​ផ្ទុះឡើង​សារជាថ្មី​ក្នុង​ទីក្រុង​ហុងកុង​នៅ​ដោយសារតែ​មានការ​វាយប្រហា​រ​ដ៏​សាហាវ​មួយ​ប្រឆាំងនឹង​ក្រុមអ្នកតវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដោយ​ជន​អន្ធពាល​មួយក្រុម​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​រាប់សិប​នាក់​រងរបួស​ដោយ​ម្នាក់​របួសធ្ងន់​នៅក្នុង​អំពើហិង្សា​នយោបាយ​មួយ​ដែល​កំពុង​រង្គោះរង្គើ​។​ ​ហេតុការណ៍​កាលពី​យប់​ថ្ងៃ​អង្គារ​កើតឡើង​រយៈពេល​ខ្លី​ទេ បើ​ប្រៀបធៀប​ហេតុការណ៍​លើក​មុន ប៉ុន្ដែ​វា​នៅតែមាន​ភាព​តានតឹង​ខ្លាំង ដោយ​ប៉ូលិស​មិន​អាចមាន​ឥទ្ធិពល​គ្រប់គ្រាន់​ក្នុងការ​បំបែក​ក្រុមមនុស្ស​ប្រមូលផ្ដុំ​ទេ​។ មុនពេល​ផ្ទុះ​អំពើហិង្សា​ក្រុម​តវ៉ា​នាំគ្នា​ស្រែក​ពាក្យស្លោក​ប្រជាធិបតេយ្យ និង​យក​ស្ព្រា​យ​បាញ់​ជា​រូបគំនូរ​នៅលើ​ជញ្ជាំង​។ ដោយ​ឃើញ​ស្ថាន​ភាពមិន​ស្រួល​ប៉ូលិស​ក៏​ទាញ​ទ្វារ​ស្ថានីយ​បិទ​ជិត​ទាំងអស់ ខ្លាច​មានការ​រំខាន​ពី​ក្រុមបាតុករ​។   ​ការតវ៉ា​រហូត​ក្លាយជា​អំពើហិង្សា​ជាថ្មី ធ្វើឡើង​បន្ទាប់ពី​ប៉ូលិស​ហុងកុង​បានប្រកាសថា មនុស្ស​៤៤​នាក់​ត្រូវបាន​ចាប់ខ្លួន​ក្នុងការ​ប៉ះទង្គិច​កាលពី​ថ្ងៃអាទិត្យ​សប្ដាហ៍​មុន និង​ត្រូវ​ចោទប្រកាន់​ពីបទ​បង្ក​កុបកម្ម​។ ការសម្រេច​ចោទប្រកាន់​មនុស្ស​៤៤​នាក់ ធ្វើឡើង​មួយថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ទីក្រុង​ប៉េកាំង​បញ្ជាក់ថា ក្រុមបាតុករ​ដែល​បង្ក​អំពើហិង្សា​ត្រូវតែ​ដាក់ទោស​ឲ្យ​បាន​ឆាប់​បំផុត​។ អំពើ​កុបកម្ម​គឺជា​បទល្មើស​សាធារណៈ​ធ្ងន់ធ្ងរ​បំផុត​មួយ​នៅ​ហុងកុង ហើយនឹង​ត្រូវ​ផ្ដន្ទាទោស​ជន​ប្រ​ព្រឹ​ត្ដ​ឲ្យ​ជាប់ពន្ធនាគារ​រហូតដល់​១០​ឆ្នាំ​។​ ​គួរ​បញ្ជាក់ដែរថា ក្រុង​ហុងកុង បាន​រង​ការ​រង្គោះរង្គើ​ដោយសារ​ការធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​អស់​រយៈពេល​មួយខែ និង​មានការ​ប្រឈមមុខ​អំពើហិង្សា​ផ្សេងៗ ជាមួយ​ប៉ូលិស និង​ក្រុមអ្នកតវ៉ា​ដ៏​តឹងរ៉ឹង បាន​បង្កឡើង​ដោយសារតែ​ច្បាប់​មួយ ដែល​នឹង​អនុញ្ញាត​ឲ្យ​ធ្វើ​បត្យាប័ន​ទៅ​ឲ្យ​ប្រទេស ចិនដីគោក​នោះ​។​ ​ការប៉ះទង្គិច​គ្នា​កាលពី​ថ្ងៃអាទិត្យ​បានកើត​ឡើង​អស់​ជាច្រើន​ម៉ោង ក្រោយពី​មានការ​ធ្វើបាតុកម្ម​ដំបូង​ចាប់តាំងពី​ក្រុមយុវជន​វ័យក្មេង ដែលជា​ក្រុមអ្នកតវ៉ា​ពាក់​ម៉ាស់​បាន​វាយប្រហារ​ទៅលើ​រដ្ឋសភា​កាលពី​ថ្ងៃ​ចន្ទ ដោយបាន​ជំរុញ​ឲ្យ​ទីក្រុង​មួយ​នេះ​ធ្លាក់ចូល​ទៅក្នុង​វិបត្តិ ដែល​មិន​ធ្លាប់មាន​ពីមុន​៕