អ៊ីស្រាអែល និង​ក្រិច​កំពុង​ចាប់ដៃគ្នា​សាងសង់​ប្រព័ន្ធ​រ៉ា​ដា​ថ្មី នៅលើ​កោះ​គ្រី​ត​

ព្រឹត្តិការណ៍ថ្មីៗ
0
243
​សារព័ត៌មាន Harrestz របស់​អ៊ីស្រាអែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​២០ មីនា​នេះ​ថា អ៊ីស្រាអែល និង​ក្រិច​កំពុង​សាងសង់​ប្រព័ន្ធ​រ៉ា​ដា​ការពារ​ដែនសមុទ្រ​។ នេះ​បើតាម​របាយការណ៍​ពី​កាសែត Kathimerini​។ កាសែត​នេះ​បាន​និយាយថា រ៉ា​ដា​ដែល​ដាក់​បញ្ឈរ​នៅលើ​ផ្ទៃដី​ថ្មី​នេះ​នឹង​អាច​តាមដាន​បាន​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ អាច​តាមដាន​ហួស​ព្រំដែន​កំណត់ ហើយ​អ៊ីស្រាអែល និង​ក្រិច​នឹង​អាច​បង្កើន​ការ​គ្របដណ្តប់​របស់ខ្លួន​បាន​កាន់​តែមាន​ប្រសិទ្ធិភាព​។​ ​របាយការណ៍​បន្តទៀត​ថា គម្រោង​នេះ គឺជា​ផ្នែក​មួយ​នៃ​សម្ព័ន្ធមិត្ត​នយោបាយ​ក្នុងចំណោម​អ៊ីស្រាអែល ក្រិច និង​ប្រទេស​ស៊ី​ប​។ ទំនាក់ទំនង​រវាង​អ៊ីស្រាអែល និង​ក្រិច​កាន់តែ​មាន​ភាព​ស្និទ​ស្នាល​ជាមួយគ្នា​កាន់តែខ្លាំង​ខាង​វិស័យសេដ្ឋកិច្ច និង​យោធា ដើម្បី​ចំណេញ​លើ​ការរក្សា​ឧស្ម័ន​រវាង​ប្រទេស​ទាំងពីរ​។ ដើម្បី​ពង្រឹង​ខាង​វិស័យ​យោធា ប្រទេស​ទាំងពីរ​បានធ្វើ​សមយុទ្ធ​រួមគ្នា​ថែម​ទៀតផង​។​ ​សារព័ត៌មាន​រ៉​យ​ទ័​រ​បាន​រាយការណ៍​នៅ​ឆ្នាំ ២០១៥ ថា​អ៊ីស្រាអែល​បាន​ហ្វឹកហាត់​ប្រឆាំងនឹង​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល S-300 នៅក្នុង​ប្រទេស​ក្រិច មុនពេល​មី​ស៊ី​ល​នេះ​ត្រូវបាន​ដាក់ពង្រាយ​នៅ​ស៊ី​រី និង​អ៊ីរ៉ង់​។​ ​អ៊ីស្រាអែល និង​ស៊ី​ប​មាន​ឧស្ម័ន​បម្រុង​នៅក្នុង​ដែនទឹក​រួម​របស់​ពួកគេ និង​មានបំណង​ចង់​នាំ​ឧស្ម័ន​ចេញទៅ​កាន់​អ៊ឺរ៉ុប​រួមជាមួយ​ទាំង​ប្រទេស​ក្រិច​ផង​។ អ៊ីស្រាអែល និង​ស៊ី​ប បាន​អះអាង​រៀងៗ​ខ្លួន​ថា ពួកគេ​បាន​រកឃើញ​ឧស្ម័ន​ដ៏​មហាសាល ដែលជា​កត្តា​ញ៉ាំង​ឲ្យ​ពួកគេ​ក្លាយជា​ប្រទេស​នាំចេញ​ឧស្ម័ន​ដ៏​ធំ​៕ ​