Toyota ផលិត​រថយន្ត​សម្រាប់​ឲ្យ​ក្រុម​អវកាស​ចរ​ជិះ​លេង​នៅលើ​ឋាន​ព្រះ​ច​ន្ទ័​ដោយ​មិនចាំបាច់​ពាក់អាវ​អវកាស​

ព្រឹត្តិការណ៍ថ្មីៗ
0
288
​ក្រុមហ៊ុន​Toyota​នឹង​ផលិត​រថយន្ត​ឋាន​ព្រះ​ច​ន្ទ័​អាច​បើកបរ​ដោយ​ខ្លួនឯង ដែល​នឹងធ្វើ​ឲ្យ​ក្រុម​អវកាស​ចរ ជិះ​លេង​បាន​ដោយ​ស្រួល​នៅលើ​ផ្ទៃ​ឋាន​ព្រះ​ច​ន្ទ័ ដោយ​មិនចាំបាច់​ពាក់អាវ​អវកាស​នោះទេ ខណៈពេលដែល​ប្រទេសមួយ​នេះ ចង់​បង្កើន​ភាគហ៊ុន​របស់ខ្លួន ស្របពេល​មាន​ចំណាប់អារម្មណ​សហគម​ន៍​អន្តរជាតិ​កើន​ឡើងលើ​ការរុករក​ឋាន​ព្រះ​ច​ន្ទ័​នោះ​។​ ​ទីភ្នាក់ងារ​ព័ត៌មាន​Kyodo បាន​រាយការណ៍​ថា ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​ជ​ប៉ុន​មួយ​នេះ និង​ទីភ្នាក់ងារ​រុករក​អវកាស​ជប៉ុន​(Jaxa) សង្ឃឹមថា រូបយន្ត​នេះ នឹង​រួមបញ្ចូល​ទាំង​បេសកកម្ម​នៅ​ចន្លោះ​ឆ្នាំ​២០២៩ និង​២០៣៤​ខាងមុខ​។​ ​ក្រុមហ៊ុន Toyota​បាន​និយាយថា រូបយន្ត​មាន​កង់​៦ ដែល​ស្ថិតនៅក្នុង​ដំណាក់កាល​គិត​នេះ នឹង​ដើរ​ដោយ​ថាមពល​កោសិកា​ឥន្ធនៈ ហើយ​វា​អាច​ផ្ទុក​មនុស្ស​បាន​២​នាក់ ឬ​៤​នាក់​ក្នុង​គ្រាអាសន្ន​សម្រាប់​រយៈពេល​ជាច្រើន​សប្តាហ៍ ហើយ​និង​អាច​រត់​បាន​ចម្ងាយ​១​ម៉ឺន​គ​.​ម​។​   ​លោក​ស៊ី​ហ្គេ​គី តេ​រ៉​ស៊ី គឺជា​អនុប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន Toyota​បាន​និយាយថា ក្នុងនាម​ជា​វិស្វករ​ម្នាក់ មាននូវ​រឿង​សប្បាយរីករាយ​ច្រើនណាស់ ជាង​ការចូលរួម​នៅក្នុង​គម្រោង​នៅ​ឋាន​ព្រះ​ច​ន្ទ័​ទៅតៀត ដូចជា​ការផលិត​រថ​យន្ត​របស់​ក្រុមហ៊ុន Toyota​។ លោក​ពិតជា​រំភើបចិត្ត​ខ្លាំងណាស់​ចំពោះ​ទស្សនីយភាព​នៃ​ការផលិត​រូបយន្ត​បើកបរ​ដោយ​ខ្លួនឯង​នៅលើ​ឋាន​ព្រះ​ចន្ទ​។​ ​ដោយឡែក លោក​ហ៊ី​រ៉ូ​ស៊ី យ៉ាម៉ា​កា​វ៉ា គឺជា​ប្រធាន​ទីភ្នាក់ងារ​អវកាស​ជប៉ុន បាន​និយាយថា កាលដែល​ក្រុមហ៊ុន Toyota​បាន​សហ​ការណ៍​ជាមួយ​ពួកយើង​ក្នុងការ​ប្រជែង​រុករក​ដែន​អវកាស​អន្តរជាតិ​បែបនេះ វា​នឹង​ពង្រឹង​ដល់​ទំនុកចិត្ត​របស់​ពួកយើង​ឲ្យ​កាន់តែ​អស្ចារ្យ​ថែម​មួយកម្រិត​។ រូបយន្ត​មាន​មនុស្ស​ជិះ​ជាមួយនឹង​កាប៊ីន​ទប់​សំពាធ​ខ្យល់ គឺជា​រូបយន្ត​ដើរតួ​យ៉ាងសំខាន់​មួយ​ក្នុង​បេសកកម្ម​រុករក​របស់​ពួកយើង ហើយ​វា​នឹង​ប្រើប្រាស់​នៅលើ​ផ្ទៃ​ឋាន​ព្រះ​ច​ន្ទ័​។​ ​សូមបញ្ជាក់ថា ជប៉ុន​ស្ថិតនៅ​ក្នុងចំណោម​ប្រទេស​ជាច្រើន​ទៀត​ដែល​វិនិយោគទុន​យ៉ាងច្រើន​លើ​ការធ្វើដំណើរ​ចម្ងាយ​២៣៩.០០០​ម៉ៃ​ល៍​ចេញពី​ផែនដី​ទៅកាន់​ឋាន​ព្រះ​ច​ន្ទ័​។​ ​កាលពីពេល​ថ្មីៗ​នេះ ចិន​បាន​ក្លាយជា​ប្រទេស​លើកដំបូង​គេ​បាន​ចូល​ចត​រូបយន្ត​គ្មាន​មនុស្ស​បើក យ៉ាងជ្រៅ​នៅលើ​ឋាន​ព្រះ​ច​ន្ទ័ ហើយ​កាលពី​ខែ​មុន អ៊ីស្រាអែល បានចាប់ផ្តើម​បេសកកម្ម​ដំបូង​របស់ខ្លួន​ទៅកាន់​ឋាន​ព្រះ​ច​ន្ទ័​ជាមួយនឹង​ការចុះ​ចត​យានអវកាស Beresheet​ហើយ​ក្នុងនោះ​ឥណ្ឌា ត្រ​វ​បាន​គេ​រំពឹង​ផងដែរ​ថា នឹង​បង្ហោះ​រូបយន្ត​ឋាន​ព្រះ​ច​ន្ទ័​របស់ខ្លួន​នៅពេល​ក្រោយ​ក្នុងឆ្នាំនេះ​។​ ​ដោយឡែក សហរដ្ឋអាមេរិក ដែល​បាន​ក្លាយជា​ប្រទេស​លើកដំបូង​គេ បាន​បញ្ជូន​មនុស្ស​ទៅកាន់​ឋាន​ព្រះ​ច​ន្ទ័ កាលពី​រយៈពេល​ពាក់កណ្តាល​សតវត្សរ៍​មុន​នោះ គ្រោង​នឹង​បញ្ជូន​ប៉ុស្តិ៍​មុខ​ខ្នាតតូច​របស់ខ្លួន​ទៅកាន់​គន្លង​ព្រះ​ច​ន្ទ័ ដើម្បី​ធ្វើជា​មូលដ្ឋាន​មួយ​សម្រាប់​បេសកកម្ម​របស់​មនុស្ស​នៅលើ​ឋាន​ព្រះ​ច​ន្ទ័ និ​ ​