OPPO F11 Pro មិនទាន់​មកដល់​ផង ការ​កុម្ម៉ង់​លើស​ដែន​កំណត់​ទៅហើយ​!

ព្រឹត្តិការណ៍ថ្មីៗ
0
552
​ ​មិនទាន់បាន​មួយ​សប្តាហ៍​ផង​កម្មវិធី Pre-order OPPO F11 Pro មាន​ចំនួន​កើនឡើង​យ៉ាង​លើសលប់​ហួស​ពី​ការរំពឹងទុក រហូតដល់​ថ្នាក់​ម្ចាស់​ហាង​លក់​ទូរស័ព្ទ OPPO មួយចំនួន​បានធ្វើការ​ជូនដំណឹង​មកកាន់​ក្រុមហ៊ុន​ស្តីពី​ការស្នើរ​សុំ​ទទួល​ការ​កម្មង់​ទូរស័ព្ទ​បន្ថែមទៀត ដើម្បី​លក់​បន្តទៅ​ឲ្យ​អតិថិជន​របស់​ពួកគេ ដែល​បានធ្វើការ Pre-Order F11 Pro នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​របស់​ម្ចាស់​ហាង​ទាំងនោះ​កាល​នៅ​ព្រឹក​មិញ​នេះ​។ បន្ទាប់ពី​ក្រុម ហ៊ុន OPPO នៅ​កម្ពុជា​បានធ្វើការ Launch Event កាលពី​ថ្ងៃទី​២០ ខែ​មិនា ឆ្នាំ​២០១៩ រួចមក យើង​ឃើញថា​មាន​អ្នកគាំទ្រ​ជិត​២​ពាន់​នាក់​បាន​ទៅ​ចូលរួម​កម្មវិធី​នោះ ដែល​រួមមាន​អតិថិជន​គាំទ្រ​ផលិតផល OPPO និង បណ្តា​ម្ចាស់​ហាង​លក់​ទូរស័ព្ទ​នានា​មកពី​គ្រប់​តំបន់​ក្នុង​ព្រះរាជណាចក្រ​កម្ពុជា ហើយ​កម្មវិធី Pre-Order OPPO F11 Pro នៅ​កម្ពុជា​បាន​ដំណើរការ​ចាប់ពី​ថ្ងៃទី ២១ ដល់​ថ្ងៃទី​២៧ ខែ​មិនា ឆ្នាំ​២០១៩ ហើយ​ថ្ងៃនេះ​គឺជា​ថ្ងៃ​ចុងក្រោយ​នៃ​កម្មវិធី Pre-Order ប៉ុន្តែ​បណ្តា​ម្ចាស់​ហាង​លក់​ទាំងអស់ បាន​ជូនដំណឹង​ថា កម្មវិធី Pre-Order OPPO F11 Pro ត្រូវ​បញ្ចប់​មុន​ថ្ងៃ​កំណត់ ដោយសារតែ​ការ​កម្មង់​របស់​អតិថិជន ច្រើន​លើសលប់​ហួស​ពី​ការរំពឹងទុក​របស់​ពួកគេ​ពេក ហើយ​មាន​អតិថិជន​យ៉ាងច្រើន​ដែល​មកកាន់​ហាង​លក់​ទូរស័ព្ទ​របស់​ពួកគេ ដើម្បី​ធ្វើការ Pre-Order បន្ថែម ត្រូវ​ត្រលប់​ទៅផ្ទះ​វិញ​គួរ​ឲ្យ​សោកស្តាយ ដែល​ធ្វើ​ឲ្យ​ម្ចាស់​ហាង​ទាំងអស់​មាន​ភាព​ពិបាក​ក្នុងការ​ឆ្លើយតប​ជាមួយ​អតិថិជន​របស់​ពួកគេ​បាន​ទាន់ពេលវេលា​។ យោងតាម​ការ​ម្ចាស់​ហាង បាន​បន្តទៀតថា​នៅ​ថ្ងៃស្អែក ថ្ងៃទី​២៨ ខែ​មិនា ឆ្នាំ​២០១៩ នេះ អតិថិជន​ដែល​បានធ្វើការ Pre-Order OPPO F11 Pro នឹង​ទទួលបាន​ទូរស័ព្ទ F11 Pro ភ្លាមៗ​ពី​ហាង​លក់​ទូរស័ព្ទ​របស់​ពួកគេ នៅ​គ្រប់​ទីកន្លែង​ទាំងអស់ ពី​ការ​Pre-Order ដូច្នេះ​សូម​លោកអ្នក​រួសរាន់​ប្រញាប់​ប្រ​ញ៉ា​ល់​ទៅកាន់​ហាង​លក់​ទូរស័ព្ទ ដែល​អតិថិជន​បាន Pre-Order ឲ្យ​បាន​ទាន់ពេលវេលា ដើម្បី​ទទួលបាន​ទូរស័ព្ទ F11 Pro មកកាន់​ក្នុង​ដៃ​ភ្លាមៗ ហើយ​ចំពោះ​អតិថិជន​ដែល​មិនបាន​ធ្វើការ Pre-Order F11 Pro សូមកុំ​ព្រួយបារម្ភ ព្រោះ​ទូរស័ព្ទ OPPO F11 Pro នឹង​មកដល់​កម្ពុជា​ជា​បន្តបន្ទាប់ ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​អតិថិជន​។ ពិតជា​មិនធម្មតា​មែន​កូនពៅ​ជំនាន់​ក្រោយ​ត្រកូល F រូបនេះ គឹ OPPO F11 Pro បាន​អង្រួន​ចិត្ត​អតិថិជន​រហូតដល់​ថ្នាក់​មានការ​កម្មង់​លើសលប់​លើស​ដែន​កំណត់ ដើម្បី​ធ្វើជា​ម្ចាស់​របស់​វា​ស្ទើរតែ​គ្រប់ៗ​គ្នា ព្រោះ​វា​ជា​ប្រភេទ​ស្មា​ត​ហ្វូ​ន​ដែល​បាន​រចនា​ឡើងជា​ពិសេស​សម្រាប់​យុវវ័យ​ជំនាន់​ថ្មី​ដើមឆ្នាំ​២០១៩​នេះ ដោយ​វា​បាន​បំពាក់​បច្ចេកវិទ្យា សាក​ថ្ម​ល្បឿន​លឿន VOOC ជំនាន់ 3.0 ថាមពល​ថ្ម 4000MAh គឺ Upgrade ជាង​ម៉ូ​ឌែ​ល​មុនៗ សម្រាប់​អ្នកលេង​ហ្គេម​យ៉ាងណា​ក៏​មិន​ងាយ​អស់​ថ្ម​ដែរ , វា​មាន​បច្ចេកវិទ្យា​ជំនួយ​ល្បឿន Hyper Boost ដែល​ធ្វើ​ឲ្យ​ការ Scroll ហ្គេម Online មិនមាន​ភាព​ទាក់ ឬ ស្ពឹក​ឡើយ​, ដោយ​វា​មាន Ram ទំហំ 6GB និង Rom​ទំហំ 64GB ហើយ​វា​មាន​អេក្រង់​ធំ​លាត​ពេញ​ទំហំ 6.5 Inch អម​មកជា​មួយកម្រិត​បង្ហាញ​FHD+ គ្មាន​ចន្លោះ​ឆក ដូច​ម៉ូ​ឌែ​ល​មុនៗ​ងាយស្រួល​ទស្សនា​កម្មវិធី​ទូរទស្សន៍ និង វីដេអូ​ផ្សេងៗ​មិន​ទាក់ភ្នែក វា​ក៏មាន​កាមេរ៉ា​ភ្លោះ​ផ្នែក​ខាងក្រោយ​ទំហំ 48MP​អមដោយ​កាមេរ៉ា​បង្កប់ខ្លួន ដែល​អាច​ផុស​ឡើង​គ្រប់ពេល​ដែ​លោកអ្នក​ចង់​ថត នៅ​ចំ​កណ្តាល​តែម្តង ដែល​តម្លៃ​លក់​ជា​ផ្លូវការ​គឺ 339$ ជា​តម្លៃ​ដែល​អតិថិជន​គ្រប់គ្នា​អាច​ទទួលយកបាន បូក​ជាមួយនឹង​គុណភាព​វិញ​កប់​ស៊េរី​តែម្តង អ្នកណា​មិន​ស្រលាញ់​ទាំង​គេ ទាំង​ខ្ញុំ​៕