តើ​អ្នកដឹង​ទេ​ថា នរណា​ជា​សំណព្វចិត្ត​របស់​អ្នក ដែល​មិនអាច​ឃ្លាត​សូម្បីតែ​ចូល​បន្ទប់ទឹក ?

បច្ចេកវិទ្យា
0
263
​នៅពេលដែល​យើង​គ្រប់គ្នា​ទទួលបាន​សំណួរ​មួយ​ថា តើន​រណា​ជា​សំណព្វចិត្ត​របស់​អ្នក​គ្រប់ពេលវេលា​នោះ !? ច្បាស់​ណាស់ ចំលើយ​ដែល​ចេញមក គឺ​សំដៅ​ទៅលើ​បុគ្គល​ក្នុងនាម​ជា​មនុស្ស​ដែល​យើង​ស្រលាញ់​បំផុត ឬ អាចជា​សត្វ​ចិ​ញ្ជឹ​ម​ដែល​យើង​គ្រប់គ្នា​ស្រលាញ់​និង​រស់នៅ​ជាមួយ​យើង​រាល់ថ្ងៃ​ជាក់​ជាមិនខាន​។ លោកអ្នក​សាក​គិត​បន្តិច​ទៅ​មើល៍ថា​អ្វីដែល​នៅជាប់​ជាមួយ​យើង​រាល់ថ្ងៃ​គ្រប់ពេល និង គ្រប់​ទីកន្លែង ទៅណា​ក៏​យកទៅ​ដែរ សូម្បីតែ​ចូល​បន្ទប់ទឹក ក៏​មិនអាច​បំភ្លេចបាន បើ​ភ្លេច​វា​ដូច​បាត់​របស់​អ្វី​ម្យ៉ាង ស្ទើរតែ​សំខាន់​ជាង​គ្រឿងអលង្កា​ដែល​នៅជាប់​នឹង​ខ្លួន​របស់​យើង​ទៅទៀត​! គិត​ឃើញ​ឬ​នៅ​? ខ្ញុំ​ប្រាប់​ទៅ​ចុះ វា​គឺជា​ទូរស័ព្ទ​វៃឆ្លាត (Smart Phone) ហ្នឹង​ណា All Nop!​។ ​សម្រាប់ប្រស្នារនេះ វា​មិន​ពិបាក​រក​នឹក​នោះទេ ព្រោះថា Smart Phone គឺជា​មិត្ត​ដ៏​យល់ចិត្ត​ម្នាក់​របស់​យើង​គ្រប់គ្នា មិនតែប៉ុណ្ណោះ​ថែមទាំង​ជួយ​សម្រួល​កិច្ចការងារ​របស់​អ្នក​យ៉ាងច្រើន លោកអ្នក​អាចធ្វើ​ការសន្ទនា​គ្នា​បាន អាច​លេង​ហ្គេម​អន​ឡាញ​ក៏បាន នៅពេល​សម្រាក​ពី​ការងារ និង ការសិក្សា ហើយ​អ្វីដែល​កាន់តែ​ពិសេស​ទៀត​នោះ គឺ​វា​អាច​ជំនួយ​ដល់​ការសិក្សារ​ស្រាវជ្រាវ​រក​គំនិត​ច្នៃប្រឌិត ទាញយក​ចំណេះដឹង​ទូទៅ​ល្អៗ ដើម្បី​ជា​គន្លឹះ​សម្រាប់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​យើង​ម្នាក់ៗ​ផងដែរ ។ ក្នុងនោះដែរ​លោកអ្នក​តែងតែ​ប្រើប្រាស់​សំណព្វចិត្ត​មួយ​នេះ​(Smart Phone) ដើម្បី​ធ្វើជា​អ្នក​ផ្តិត​យក​រូបភាព​បែប​គ្រួសារ និង រូបភាព​ផ្ទាល់ខ្លួន ព្រមទាំង​រូបភាព​ទេសភាព​ដ៏​ស្រស់ស្អាត​នានា និង ទាក់ទាញ​បំផុត រហូតដល់​បុគ្គល​ខ្លះ​បានទទួល​ជោគជ័យ​ក្នុង​វិស័យ​ថតរូប​តាមរយៈ​សំណព្វចិត្ត​មួយ​នេះហើយ ។ លើសពីនេះ​ទៀត Smart Phone ប្រៀបដូចជា​ទីកន្លែង​ដែល​បាន​តំកល់​រូបភាព​អនុស្សាវរីយ៍​ជាច្រើន បង្កើន​ការចងចាំ​រវាង​គ្នា​ទៅវិញទៅមក ហើយ​ក្នុងនោះ​ក៏មាន​គូរ​ស្នេហ៍​ខ្លះ​បានជ្រើសរើស​ប្រើប្រាស់​ទូរស័ព្ទ​ម៉ូ​ឌែ​ល​ដូចគ្នា​ដើម្បី​បង្ហាញ​ពី​ការ​ក្តី​ស្រលាញ់​ដល់​គ្នា​ទៅវិញទៅមក​ជា​សារ​ធា​រណៈ​ថែម​ទៀតផង​។​ ​ដូច្នេះ​នៅចាំ​អី​ទៀត​តោះ​នាំគ្នា​ជ្រើស​រើសយក​សំណព្វចិត្ត​របស់​អ្នក និង ជូន​កាដូ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ ទៅដល់​មនុស្ស​ដែល​អ្នក​ស្រលាញ់ ចាប់ពីពេលនេះ​តទៅ ដែល​អាច​ផ្តល់​អត្ថប្រយោជន៍​ឲ្យ​លោកអ្នក​ទាំង​តម្លៃ ទាំង​គុណភាព​។ ដូច All Nop បានដឹង​ចឹ​ង​! បច្ចុប្បន្ននេះ​មាន​សំណព្វចិត្ត​(Smart Phone) ថ្មីៗ​ជាច្រើន​កំពុង​វាយលុក​ក្នុង​ទីផ្សារ ក្នុងនោះដែរ​ក៏មាន​សំណព្វចិត្ត​មួយ​ដែលមាន​ឈ្មោះថា F11 Pro ដែល​វា​កំពុងតែ​ស្ថិតក្នុង​ដៃ អ្នកជំនាញ​ថតរូប​ជាច្រើន បាន​នឹង​កំពុង​ប្រើប្រាស់​ម៉ូ​ឌែ​ល​មួយ​នេះ​! ចឹ​ង​នៅចាំ​អី​ទៀត តោះ​ទៅ​ស្វែងរក​សំណព្វចិត្ត​របស់​យើងទាំងអស់គ្នា​ចាប់ពីពេលនេះ​តទៅ !៕