ភ្លើង​ឆេះ​ព្រៃ​ដ៏​ខ្លាំងក្លា​នៅ​កូរ៉េខាងត្បូង ជម្រុញ​ឲ្យ​ប្រធានាធិបតី​ប្រកាសអាសន្ន

ព្រឹត្តិការណ៍ថ្មីៗ
0
235
​យោងតាម​សារព័ត៌មាន The Weather News កាលពីពេល​កន្លងទៅនេះ ភ្លើង​ឆេះ​ព្រៃ​ដ៏​ខ្លាំងក្លា​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​កូរ៉េខាងត្បូង បាន​វាយប្រហារ​នៅ​ពាសពេញ​ភាគ​ខាងជើង​នៃ​ប្រទេស​នេះ ដែល​បាន​ញ៉ាំង​ឲ្យ​មានការ​ប្រកាស​ភាពអាសន្ន បន្ទាប់ពី​មនុស្ស​រាប់ពាន់នាក់ បាន​រត់​ភៀសខ្លួន​។​ ​យ៉ាងហោចណាស់​មាន​មនុស្ស ២​នាក់​បាន​ស្លាប់ និង ១១​នាក់​ផ្សេងទៀត​រងរបួស ក្រោយ​ពេលដែល​ភ្លើង​ឆេះ​ព្រៃ​បានចាប់ផ្តើម​នៅវេលា​ម៉ោង ៧​យប់​ម៉ោង​ក្នុងស្រុក កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅក្នុង​ទីប្រជុំជន​រមណីយ​ដ្ឋា Gangwon ដែល​ស្ថិតនៅ​ភាគ​ខាងជើង​នៃ​ខេត្ត​ហ្កា​ង​វ៉ុ​ន ឬ​ស្ថិតនៅ​ចម្ងាយ ១៦០​គីឡូម៉ែត្រ​ពី​ទីក្រុង​សេ​អ៊ូ​ល​។ ភ្លើង​ឆេះ​ព្រៃ​នេះ​បាន​រាល​ដល់​ទៅជិត​ភ្នំ​ជាច្រើន និង​ទីប្រជុំជន​មួយចំនួន​ផ្សេងទៀត​។​ ​អគ្គីភ័យ​នោះ​ត្រូវបាន​គេ​រាយការណ៍​ថា បាន​បង្កឡើង​ដោយ​ឧបករណ៍​ភ្លើង​ត្រង់​ស្វ​ម​ម៉ា​ទ័​រ​ខុស​បច្ចេកទេស ដែលជា​ហេតុ​ជម្រុញ​ឲ្យ​ប្រធានាធិបតី​កូរ៉េខាងត្បូង​ប្រកាស​ភាពអាសន្ន​ជាតិ​កាលពី​ថ្ងៃ​សុក្រ​។​   ​អគ្គីភ័យ​នៅតែ​ឆាបឆេះ​នៅតាម​តំបន់​មួយចំនួន​ប៉ុន្តែ​ត្រូវបាន​គ្រប់គ្រង​នៅ​រសៀល​ថ្ងៃ​សុក្រ ដោយមាន​ការចូលរួម​យ៉ាង​សស្រាក់សស្រាំ​ពី​សំណាក់​ទាហាន​ជាង ១៦ ៥០០​នាក់​។ នេះ​បើតាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន BBC​។ ឧទ្ធម្ភាគចក្រ​យោធា​ចំណួន ៣២​គ្រឿង និង​យាន​យោធា​ចំនួន ២៦​គ្រឿង​ត្រូវបាន​ដាក់ពង្រាយ​ទៅកាន់​តំបន់​ភ្លើង​ឆេះ​ព្រៃ​នោះ​។​ ​កាសែត Herald បាន​រាយការណ៍ ថា​មនុស្ស​ជាង ៤​ពាន់​នាក់​ត្រូវបាន​ជម្លៀស កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ប៉ុន្តែ​ភាគច្រើន​នៃ​ពួកគេ​បាន​ត្រឡប់ទៅផ្ទះ​របស់​ពួកគេ​វិញ នៅ​រសៀល​ថ្ងៃ​សុក្រ​៕ ​