កូរ៉េខាងជើង​ព្រមាន​ពី​ផលវិបាក​មហន្តរាយ ខណៈដែល​យន្តហោះ​ចម្បាំង F-35 ត្រូវបាន​ចែកចាយ​ទៅ​ឲ្យ​កូរ៉េខាងត្បូង​

ព្រឹត្តិការណ៍ថ្មីៗ
0
248
​កូរ៉េខាងជើង​បាន​ថ្កោលទោស​កូរ៉េខាងត្បូង​អំពី​ការសម្រេចចិត្ត ក្នុងការ​ដាក់ពង្រាយ​យន្ដហោះ​ចម្បាំង F-35A ជំនា​ន់ទី ៥ Uriminzokkiri ដែល​ផលិត​ដោយ​អាមេរិក​។​ ​ដោយបាន​អំពាវនាវ​ឱ្យ​ក្រុង​សេ​អ៊ូ​ល​ឲ្យ​ពិចារណា​ពី​សក្តានុពល​នៃ​ផលវិបាក​មហន្តរាយ នៃ​ការដាក់​ពង្រាយ​របស់​ក្រុម​អ្នក​ប្រយុទ្ធ នៅក្នុង​តំបន់​នោះ ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​សង្កត់ធ្ងន់​ថា «​ទង្វើ​នេះ​ធ្វើ​ឲ្យ​មាន​ភាព​តានតឹង​ផ្នែក​យោធា​នៅ​ឧបទ្វីប​កូរ៉េ ហើយ​គឺជា​ការ​ប្រជែង​ដោយផ្ទាល់​ទៅនឹង​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​សម្រេចបាន​នូវ​សន្តិភាព​»​។​ ​ការចេញផ្សាយ​បែបនេះ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងជើង ធ្វើឡើង​ក្រោយ​ពេលដែល​ប្រទេស​កូរ៉េខាងត្បូង​បានទទួល​យន្តហោះ​ចម្បាំង F-35A ចំនួន​ពីរ​គ្រឿង​កាលពី​ចុងខែ​មុន រីឯ ៨​គ្រឿង​បន្ថែមទៀត​នឹងត្រូវ​ទទួលបាន​ដោយ​កូរ៉េខាងត្បូង​នៅ​ចុងឆ្នាំ​នេះ និង​សរុប​ការ​កម្មង់​ទាំងអស់​មាន​ចំនួន ៤០​គ្រឿង​។ មុន​យន្តហោះ​ទាំងនោះ​ត្រូវ​បញ្ជូនទៅ​ឲ្យ​កូរ៉េខាងត្បូង ក្រុម​អាកាសយានិក​យន្តហោះ​ចម្បាំង​នេះ បាន​ចំណាយពេល​ជាច្រើន​ខែ​ធ្វើការ​ហ្វឹកហាត់​នៅ​មូលដ្ឋាន​ទ័ពអាកាស ក្នុង​រដ្ឋ​អា​រី​ហ្សូ​ណា​។​   ​បច្ចុប្បន្ននេះ​កម្លាំង​អាកាស​របស់​កូរ៉េខាងត្បូង វ៉ា​ដាច់​ទ័ពអាកាស​កូរ៉េខាងជើង ខណៈដែល​កូរ៉េខាងត្បូង​ប្រើ​សុទ្ធតែ​យន្តហោះ​ចម្បាំង​ទំនើបៗ​របស់​សហរដ្ឋអាមេរិក រីឯ​កូរ៉េខាងជើង​វិញ​ប្រើតែ​យន្តហោះ​ចម្បាំង​រុស្ស៊ី​តែប៉ុណ្ណោះ​។ កងកម្លាំង​អាកាស​របស់​កូរ៉េខាងជើង​មាន​ភាគច្រើន​មាន​យន្តហោះ​សម័យ​សូ​វៀត​រួមទាំង​យន្ដហោះ MiG-21, Su-25, MiG-23s និង MiG-29 ដែល​ត្រូវបាន​គេ​ណែនាំ​ជា​លើកដំបូង​នៅក្នុង​ដើម​ទសវត្សរ៍​ឆ្នាំ ៨០ ដែល​ទាំងនេះ គឺជា​យន្តហោះ​ចម្បាំង​សម័យ​ទំនើប​បំផុត​របស់​កូរ៉េខាងជើង​ហើយ​៕ ​