អង្គការសហប្រជាជាតិ​ទាមទារ​ឲ្យ​ប្រគល់​កោះ​ឆា​ហ្គោ​ទៅ​ឲ្យ​ម្ចាស់​ជនជាតិដើម​វិញ ខណៈដែល​អាមេរិក​ធ្វើ​សមយុទ្ធ​នៅ​ជិត​កោះ​នោះ

ព្រឹត្តិការណ៍ថ្មីៗ
0
262
​សហរដ្ឋអាមេរិក​បាន​ធ្វើ​សមយុទ្ធ​ជាមួយ​ឥណ្ឌា​នៅ​ជិត​ថ្ម​ប៉ប្រះ​ទឹក​ដែលមាន​រាង​ដូច​ចិ​ញ្ជៀ​ន​។ ទន្ទឹមនេះ អង្គការសហប្រជាជាតិ​បាន​និយាយថា វា​គឺជា​ការយក​កោះ​នោះ​ពី​អ្នកស្រុក​ជនជាតិដើម​ដោយ​ខុសច្បាប់ និង​ទាមទារ​ឲ្យ​ប្រគល់​ទៅ​ម្ចាស់​ស្រុក​វិញ​។​ ​ក្នុងកំឡុងពេល​នៃ​ការធ្វើសកម្មភាព​នេះ កងទ័ពជើងទឹក​សហ​រដ្ឋ​អាមេរិក និង​ឥណ្ឌា​បានដាក់​ពង្រាយ​យន្តហោះ​យោធា P-8 Posseidon នាវា​ពិឃាត​អា​ឡេ​បឺ​ក គឺ​នាវាចម្បាំង USS Spruance ធ្វើ​សមយុទ្ធ​ប្រឆាំង​នាវាមុជទឹក​នៅ​ជិត​ប្រជុំ​កោះ Chagos ដែល​រួមមាន​កោះ​ចំនួន ៦០​កោះ ស្ថិតក្នុង​ចម្ងាយ​ប្រមាណ​ជាង ៣​ពាន់​គីឡូម៉ែត្រ​ពី​ឆ្នេរ​អា​ហ្វ្រី​ក​ខាងកើត និង​ជិត ២​ពាន់​គីឡូម៉ែត្រ​ពី​ភាគខាងត្បូង​នៃ​ប្រទេស​ឥណ្ឌា ដែល​លាតសន្ធឹង​តាម​មហាសមុទ្រ​ឥណ្ឌា ដែល​នៅតែ​ស្ថិតក្រោម​ការកាន់កាប់រ​បស់​អង់គ្លេស​។ កោះ​ដែល​ធំជាងគេ​ក្នុងចំណោម​ប្រជុំ​កោះ​ទាំងនោះ​គឺ កោះ Diego Garcia ដែលជា​ទីកន្លែង​គាំទ្រ​ដល់​មូលដ្ឋាន​ទ័ពជើងទឹក​ស​ហ​រដ្ឋ​អាមេរិក ដែល​ចក្រភព​អង់គ្លេស​បាន​ជួល​ឲ្យ​ទីក្រុង​វ៉ាស៊ីនតោន ក្រោយ​ពេលដែល​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​បាន​បណ្តេញ​អ្នកស្រុក​នៅ​ជិត​ប្រទេស​កោះ Maurius ចេញ​។​ ​ការផ្លាស់​ទីលំនៅ ដែល​បាន​ធ្វើឡើង​នៅក្នុង​ទសវត្ស​ឆ្នាំ ១៩៦០ និង ១៩៧០​នេះ គឺជា​ប្រធានបទ​នៃ​ភាពចម្រូងចម្រាស​ខាង​ផ្លូវច្បាប់​។ ​នៅ​ខែកុម្ភៈ តុលាការ​យុត្តិធម៌​អន្តរជាតិ​អង្គការសហប្រជាជាតិ​បានសម្រេច​ក្រោម​មាត្រា 13-1 ថា «​ដំណើរការ​នៃ​ការដាក់​អាណានិគម​លើ​ប្រទេស​កោះ Mauritius មិន​ស្របទៅតាម​ច្បាប់​ពេញលេញ​នោះទេ នៅពេលដែល​ប្រទេស​នេះ​បានទទួល​ឯករាជ្យ​នៅ​ឆ្នាំ ១៩៦៨ ពីព្រោះ​ចក្រភព​អង់គ្លេស​បាន​ចូលកាន់​កាប់​ប្រជុំ​កោះ​ឆា​ហ្គោ​ឡើងវិញ​។​ ​តុលាការ​បានផ្តល់​ដំបូន្មាន​ថា ចក្រភព​អង់គ្លេស​«​មាន​កាតព្វកិច្ច​ដើម្បី​បញ្ចប់​ការគ្រប់គ្រង​រដ្ឋបាល​លើ​ប្រជុំ​កោះ​ឆា​ហ្គោ​យ៉ាង​ឲ្យ​បាន​ឆាប់ តាម​ដែល​អាចធ្វើ​ទៅបាន​» ជាការ​អភិវឌ្ឍ​មួយ ដែល​អាចធ្វើ​ឱ្យមាន​បញ្ហា​ចំពោះ​វត្តមាន​យោធា​សហរដ្ឋអាមេរិក នៅលើ​អ្វីដែល​គេ​ហៅថា ជា​នាវា​ផ្ទុក​យន្តហោះ ដែល​មិនអាច​បាញ់​ពន្លិច​បាន ដែល​វា​ដើរតួ​យ៉ាងសំខាន់​នៅក្នុង​ប្រតិបត្តិការ​នៅ​ទូទាំង​អាហ្វ្រិក និង​អាស៊ី​»​។​ ​ក្នុង​សេចក្តីថ្លែងការណ៍​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ កងទ័ពជើងទឹក​សហ​រដ្ឋ​អាមេរិក​បាន​និយាយ ថា​មូលដ្ឋាន​នៅ Diego Garcia «​ផ្តល់​ការគាំទ្រ​ផ្នែក​ភស្តុភារ សេវាកម្ម ការកំសាន្ត និង​ផ្នែក​រដ្ឋបាល​ដល់​សហរដ្ឋ​អាមេរិក និង​កងកម្លាំង​សម្ព័ន្ធមិត្ត ដែល​បានដាក់​ពង្រាយ​នៅ​មហាសមុទ្រ​ឥណ្ឌា​និង​ឈូង​សមុទ្រ​អារ៉ាប់​» ដែល​ត្រូវបាន​គេ​ស្គាល់​ផងដែរ​ថា​ឈូង​សមុទ្រ​ពែ​ក្ស​។​ ​មូលដ្ឋាន​គាំទ្រ​ដល់​ទ័ពជើងទឹក​អាមេរិក Diego Garcia បាន​បម្រើការ​ជាទី​តាំង​ចាកចេញ​សម្រាប់​គ្រឿង​សព្វាវុធ​យោធា នៅក្នុង​សង្គ្រាម​ឈូង​សមុទ្រ​ប្រឆាំង​អ៊ីរ៉ាក់ ក៏ដូចជា​ការឈាន​លើ​ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន​នៅ​ឆ្នាំ ២០០១​ផងដែរ​៕