កងកម្លាំង​ឆ្មាំ​សមុទ្រ​សហរដ្ឋអាមេរិក​ព្រមាន​ពី​ការឈ្លានពាន​របស់​ចិន និង​រុស្ស៊ី​នៅ​តំបន់​អាក់ទិច​

ព្រឹត្តិការណ៍ថ្មីៗ
0
327
​ប្រឈម​ទៅនឹង​ការ​គម្រាមកំហែង​កាន់តែខ្លាំង​ពី​សំណាក់​រុស្ស៊ី​នៅក្នុង​តំបន់​អាក់ទិច កងកម្លាំង​ឆ្មាំ​សមុទ្រ​សហរដ្ឋអាមេរិក​បាន​អំពាវនាវ​ឲ្យ​មានការ​ពង្រឹងសមត្ថភាព​របស់ខ្លួន​ឲ្យ​កាន់តែខ្លាំង​ជាង​មុន​បន្ថែមទៀត ដើម្បី​ប្រឆាំង​ទៅនឹង​វត្តមាន​រុស្ស៊ី និង​ចិន ដែល​កំពុងតែ​រីកដុះដាល​នៅក្នុង​តំបន់​អាក់ទិច​។ កងកម្លាំង​ឆ្មាំ​ឆ្នេរសមុទ្រ​សហរដ្ឋអាមេរិក​បានប្រកាស​ពី​យុទ្ធសាស្ត្រ​នា​តំបន់​អាក់ទិច​កាលពី​ថ្ងៃ​ចន្ទ​។​ ​កងកម្លាំង​បាន​និយាយថា តំបន់​អាក់ទិច​បានក្លាយ​ជា​តំបន់​មួយ ដែលមាន​ការប្រកួតប្រជែង​គ្នា​យ៉ាងខ្លាំង ខណៈដែល​ទឹកកក​កំពុង​រលាយ​ដោយសារតែ​ការឡើង​កំដៅ​នៃ​ពិភពលោក ដែល​វា​បង្កើន​លទ្ធភាព​ប្រើប្រាស់​ក៏ដូចជា​លទ្ធភាព​សម្រាប់​ការអភិវឌ្ឍ​ធនធាន​។​ ​សេចក្តីថ្លែងការណ៍​នោះបាន​សំដៅ​ទៅលើ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ចិន ក្នុងការ​ពង្រីក​គំនិត​ផ្តួចផ្តើម​កម្មវិធី​ខ្សែក្រវ៉ាត់ និង​ផ្លូវ Belt and Road ទៅកាន់​តំបន់​អាក់​ទិ​ក​។ សេចក្តីថ្លែងការណ៍​និយាយថា ប្រទេស​នេះ​កំពុង​កសាង​កំពង់ផែ និង​ហេដ្ឋារចនាសម្ព័ន្ធ​ដទៃទៀត​នៅក្នុង​តំបន់ បញ្ជូន​នាវា​ស្រាវជ្រាវ ហើយ​គ្រោង​នឹង​សាងសង់​នាវា​បំបែក​ទឹកកក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ថែម​ទៀតផង​។​ ​កងកម្លាំង​ឆ្មាំ​សមុទ្រ​បាន​បន្ថែមថា ការប៉ុនប៉ង​របស់​ចិន​ក្នុងការ​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​អាច​រារាំង​ដល់​ការមកដល់​ប​នៃ​វត្តមាន​សហរដ្ឋអាមេរិក និង​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​នៅក្នុង​តំបន់​អាក់​ទិ​ក​ដែល​ការប៉ុនប៉ង​ស្រដៀង​គ្នា​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​ ​កងកម្លាំង​ព្រមាន​ថា ប្រទេស​ចិន និង​រុស្ស៊ី​បាននិងកំពុង​ធ្វើការ​វិនិយោគ​ដ៏​ធំ​នៅ​តំបន់​អាក់​ទិ​ក ដើម្បី​ពង្រីក​ផលប្រយោជន៍​របស់​ពួកគេ ខណៈដែល​កងកម្លាំង​ឆ្មាំ​ឆ្នេរ​មិនបាន​ធ្វើ​ដូច្នេះ​នោះទេ ដោយសារតែ​ការ​រឹតត្បិត​ថវិកា​។​ ​ផែនការ​របស់​ឆ្មាំ​សមុទ្រ ក្នុងការ​សាងសង់​នាវា​បំបែក​ទឹកកក​ធំ ៗ បាន​ជួប​ជាមួយ​ការអំពាវនាវ​ឱ្យមាន​ការពិនិត្យ​ឡើងវិញ ពី​សមាជិក​មួយចំនួន​នៃ​សភា ដោយសារតែ​ផែនការ​នាវា​បំបែក​ទឹកកក​នោះ​មានតម្លៃ​ខ្ពស់​ពេក​។​   ​សូមបញ្ជាក់ថា បច្ចុប្បន្ននេះ មហា​យក្ស​ចិន​វ៉ាងទី និង​មហា​យក្ស​រុស្ស៊ី​ឈ្លានពាន កំពុងតែ​រុទ​ន្ទ្រា​ន​ស្ទើ​នៅ​ពាសពេញ​ពិភពលោក ដែល​កំពុង​គេ​កំពុងតែ​ពង្រីក​ឥទ្ធិពល និង​មនោគមវិជ្ជា​កុម្មុយនីស្ត​។ ទីក្រុង​ប៉េកាំង​កំពុងតែ​វ៉ាងទី​ស្ទើរ​ទាំងស្រុង​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង ខណៈដែល​តំបន់​នេះ​គឺជា​ដែនទឹក​អន្តរជាតិ​។ មិនតែប៉ុណ្ណោះ ទីក្រុង​ប៉េកាំង​ថែមទាំង​បាន​ហៅ​សកម្មភាព​នាវា​ទាំងឡាយណា ដែល​បើក​ទៅ​តំបន់​នោះ​ថា​ជាការ​បង្កហេតុ និង​ខុសច្បាប់​ថែម​ទៀតផង​។ តួយ៉ាង​ទង្វើ​មិន​គប្បី​របស់​ចិន បានធ្វើ​ឲ្យ​សហរដ្ឋអាមេរិក​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង ខណៈដែល​សហរដ្ឋអាមេរិក​បាន​បញ្ជូន​នាវាចម្បាំង​ធ្វើ​នាវាចរណ៍​ដោយ​សេរី​នៅលើ​ដែនទឹក​អន្តរជាតិ​នៃ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​សោះ ស្រាប់តែ​ចិន​បាន​បញ្ជូន​នាវាចម្បាំង​របស់ខ្លួន​មួយគ្រឿង បើក​ទៅ​បំ​បុក​នាវា​សហរដ្ឋអាមេរិក​តែម្តង​។ ​តំបន់​ដែល​ចិន​កំពុងតែ​វ៉ាងទី​នោះ​មាន​ប្រទេស​ជាច្រើន​ដែល​ចូលរួម​ទាមទារ​ភាពជា​កម្ម​សិទ្ធ​។ បន្ថែម​លើស​នេះ ចិន​បាន​បញ្ជូន​ក្រុម​នាវាចម្បាំង​ជិត ៣០០​គ្រឿង​ទៅ​បំភ័យ​ហ្វីលីពីន នៅ​ជិត​កោះ​ផាក​អាសា ដែល​ហ្វីលីពីន​កំពុងតែ​កាន់កាប់​។ រឿង​មួយទៀត គឺ​ចិន​កំពុងតែ​ពង្រីក​ឥទ្ធិ​របស់ខ្លួន​យ៉ាង​ធំធេង​បន្តិច​ម្តងៗ នៅ​តំបន់​តំបន់​ប៉ាស៊ីហ្វិក​ទាំងមូល​។ ចិន​បាន​គម្រាម​ជារឿយៗ​ដល់​កោះ​តៃវ៉ាន់​ថា តៃវ៉ាន់​គឺជា​ខេត្ត​មួយ​របស់ខ្លួន បើ​តៃវ៉ាន់​ហ៊ាន​តែ​ប្រកាស​ឯករាជ្យ នឹងត្រូវ​ស៊ី​កណ្តាប់ដៃ​ដែក​របស់ខ្លួន​។ ​ចំណែក​បងធំ​មួយទៀត​ដែល​កំពុង​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​នៅលើ​ពិភពលោក គឺ​រុស្ស៊ី​។ រុស្ស៊ី​ត្រូវបាន​លោកខាងលិច​ហៅថា បាន​ឈ្លានពាន និង​ស៊ីដាច់​តំបន់​គ្រី​មា ក្រោមរូបភាព​ដដែលៗ ដែល​ប្រទេសមួយ​នេះ​ធ្វើ​ទៅលើ​ហ្ស​ក​ហ្ស៊ី ដោយបាន​ស៊ីដាច់​តំបន់​ដ៏​ធំ​។ រុស្ស៊ី​បាន​ស៊ីដាច់​តំបន់​គ្រី​មា​កាលពី​ឆ្នាំ ២០១៤​។ មិនតែប៉ុណ្ណោះ ថែមទាំង​ចង់ស៊ី​ដាច់​ច្រក​សមុទ្រ​ច​ខឺ​ច និង​សមុទ្រ​អា​ហ្សូ​វ ដែលជា​ដែនទឹក​រួម​ថែម​ទៀតផង​។ ​កាលពីពេល​ថ្មីៗ​នេះ សារព័ត៌មាន CNN បាន​រាយការណ៍​ថា រុស្ស៊ី​កំពុងតែ​រំកិល​មូលដ្ឋានទ័ព​របស់ខ្លួន​ទៅ​ដាក់​នៅក្នុង​តំបន់​អាក់ទិច ដែល​កាន់តែ​ខិត​ទៅរក​រដ្ឋ​អា​ឡា​ស្កា​សហរដ្ឋអាមេរិក​។ ជារឿយៗ អាមេរិក​បាន​ផ្គុំ​យន្តហោះ​ចម្បាំង​ស្ទាក់ដំណើរ​ក្រុម​យន្តហោះ​ទម្លាក់​គ្រាប់បែក​រុស្ស៊ី ដែល​ហោះចូល​ដែនអាកាស​សហរដ្ឋអាមេរិក​នៅ​រដ្ឋ​អា​ឡា​ស្កា​។ អ្នកវិភាគ​មើលឃើញថា រុស្ស៊ី​កំពុងតែ​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​កាន់តែខ្លាំង នៅ​ទូទាំង​ពិភពលោក ដែល​ទំនងជា​ថ្ងៃ​ណាមួយ​នាពេល​អនាគត ច្បាស់​ណាស់​ថា រុស្ស៊ី​ចង់​ក្លាយជា​មហាអំណាច​គ្រប់គ្រង​ពិភពលោក​ទាំង ទោះបីជា​ត្រូវ​ប្រយុទ្ធ​ដោយផ្ទាល់​ជាមួយ​សហរដ្ឋអាមេរិក​ក៏ដោយ​៕ ​