វាសនា​អ៊ីរ៉ង់​គេច​មិន​ផុតពី​ភ្លើងសង្គ្រាម​ឡើយ​! លោក​ត្រាំ​គម្រាម​វាយកម្ទេច​អ៊ីរ៉ង់​ជា​ផ្លូវការ បើ​ប្រទេស​នេះ​ព្រហើន​គម្រាម​អាមេរិក​សាជាថ្មី​

ព្រឹត្តិការណ៍ថ្មីៗ
0
218
​សំណេរ​ពី​សារព័ត៌មាន The Times of Israel បាន​សរសេរ​នៅ​ថ្ងៃទី​២០ ឧសភា​នេះ​ថា ស្ថាន​ការ​នៅក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស​កាន់តែ​ឡើងក​ម្តៅ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដែល​ធ្វើ​ឲ្យ​អ្នកតាមដាន​ព្រឹត្តិការណ៍​អន្តរជាតិ​មួយចំនួន​កំពុង​ព្រឺក្បាល ស្រៀវ​ឆ្អឹងខ្នង ខណៈដែល​សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់​កំពុង​ទូងស្គរ​ធ្វើសង្គ្រាម​នឹង​គ្នា​។​   ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ សហរដ្ឋអាមេរិក​បាន​បញ្ជូន​នាវាចម្បាំង និង​ក្រុម​អ្នក​ប្រយុទ្ធ​ទ័ពជើងទឹក​របស់ខ្លួន​ជាច្រើន​សន្ធឹកសន្ធាប់​ផ្សេងទៀត​ទៅកាន់​តំបន់​ម​ជ្ឈឹ​ម​បូព៌ា ដើម្បី​កម្លាំង​វាយ​អ៊ីរ៉ង់ ដែល​កំពុង​ឈ្លើយ និង​កំពុង​បង្កហេតុ បង្ក​អសន្តិសុខ​នៅក្នុង​តំបន់​។ ចំ​ពេលដែល​ប្រទេស​នេះ​កំពុង​បង្ក​អស្ថិរភាព លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ដូណ​ល​ត្រាំ​បានគ​ម្រាម​អ៊ីរ៉ង់​ត្រង់ៗ​កាលពី​ថ្ងៃអាទិត្យ​ថា អ៊ីរ៉ង់​នឹងត្រូវ​អ៊ីរ៉ង់​នឹងត្រូវ​កម្ទេច​ជា​ផ្លូវការ បើសិនជា​របប​មួយ​នេះ​ហ៊ាន​វាយប្រហារ​មកលើ​ផលប្រយោជន៍​សហរដ្ឋអាមេរិក​។​   ​លោក​ត្រាំ​បាន​សរសេរ​នៅលើ​បណ្តាញ​ធ្វី​ត​តឺ​ថា «​បើ​អ៊ីរ៉ង់​ចង់វាយ អ៊ីរ៉ង់​នឹងត្រូវ​បញ្ចប់ជីវិត​ជា​ផ្លូវការ កុំ​គម្រាម​សហរដ្ឋអាមេរិក​ម្តងទៀត​ឲ្យ​សោះ​»​។​ ​សំណេរ​របស់​សារព័ត៌មាន BBC បាន​សរសេរ​នៅ​ថ្ងៃទី​២០ នេះ​ផងដែរ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ សហរដ្ឋអាមេរិក​បាន​បញ្ជូន​យន្តហោះ​ចម្បាំង និង​ក្រុម​អ្នក​ប្រយុទ្ធ​នាវាចម្បាំង​ជាច្រើន​គ្រឿង​ទៅកាន់​តំបន់​ឈូង​សមុទ្រ​ព័​ក្ស​។ សំណេរ​រ​របស់លោក​ត្រាំ​នៅ​បណ្តាញ​ធ្វី​ត​តឺ​បង្ហាញថា ស្ថានការណ៍​នៅ​ឈូង​សមុទ្រ​ព័​ក្ស​កំពុង​ធ្លាក់ចូល​ទៅរក​ការផ្ទុះ​សង្គ្រាម​ដោយ​ចៀស​មិន​រួច​។​   ​មួយរយៈ​ចុងក្រោយ​នេះ ស្ថានការណ៍​នៅក្នុង​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​កាន់តែ​ឡើងក​ម្តៅ​ខ្លាំង បន្ទាប់ពី​សហរដ្ឋអាមេរិក​ទទួលបាន​ព័ត៌មាន​ថា អ៊ីរ៉ង់​កំពុង​ត្រៀម​បើក​ការវាយប្រហារ​មកលើ​ក​ង​កម្លាំង​របស់ខ្លួន​។ ប៉ុន្មាន​ថ្ងៃមុន សហរដ្ឋអាមេរិក​បាន​បញ្ជូន​នាវាចម្បាំង​ជាច្រើន​គ្រឿង ទៅ​ហែរ​ហម​អមដំណើរ​ក្រុម​អ្នក​ប្រយុទ្ធ​នាវា​ផ្ទុក​យន្តហោះ USS Abraham Lincoln ចំណែក​យន្តហោះ​ចម្បាំង​ត្រូវ​ហែរ​ហម​អមដំណើរ​យន្ត​ហោះ​ទម្លាក់​គ្រាប់បែក B-52 ដើម្បី​ឲ្យ​ក្បួន​ទ័ពជើងទឹក​រំលេច​ដោ​យ​ភាព​គគ្រឹកគគ្រេង ពេញ​ពេញ​ដោយ​អំណាច​ដ៏​ខ្លាំងក្លា​ពុំមាន​នរណា​ប្រៀបផ្ទឹម​។​   ​សហរដ្ឋអាមេរិក​បាន​រៀបចំ​ផែនការ​បញ្ជូន​ទ័ព ១២​ម៉ឺន​នាក់​ចូល​វាយ​អ៊ីរ៉ង់​ផងដែរ ខណៈដែល​ប្រទេស​នេះ​បង្កើន​ការបង្ក​ហេតុ​នៅក្នុង​តំបន់​។ ជាមួយ​ការគូសបញ្ជាក់​អំពី​ការបញ្ជូន​ទ័ព​នេះ សហរដ្ឋអាមេរិក​បាន​ជម្លៀស​បុគ្គលិក​ណា​ដែល​មិនចាំបាច់​នៅ​អ៊ីរ៉ាក់​ចេញពី​ប្រទេស​នេះ​ជាបន្ទាន់ មុន​ភ្លើង​ខៀវ​បើក​។ ​ស្ថានការណ៍​មកទល់ពេលនេះ ឡើងក​ម្តៅ​កាន់តែខ្លាំង​។ កងកម្លាំង​យោធា​អ៊ីរ៉ាក់​បាន​និយាយថា កាលពី​ថ្ងៃអាទិត្យ គ្រាប់​មី​ស៊ី​ល​មួយ​គ្រាប់​បាន​ហោះ​សំដៅ​ទៅរក​តំបន់​បៃតង ដែលជា​សំណង់​អាគារ​ស្ថានទូត​បរទេស នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​។​     ​គ្រាប់​មី​ស៊ី​ល​នោះបាន​វាយប្រហារ​ទៅលើ​អគារ​នៅ​ជិត​ស្ថានទូត​សហរដ្ឋអាមេរិក​។ គេ​មិនដឹងថា​មាន​មនុស្ស​ស្លាប់​ដែរ​ឬ​យ៉ាងណា​នោះទេ ហើយក៏​មិនទាន់​ដឹងថា​អ្នកណា​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​ការវាយប្រហារ​នេះដែរ​។ ប៉ុន្តែ​អា​រ៉ា​ប៊ី​សា​អូឌីត​និយាយថា គ្មាន​អ្នកណា​ក្រៅពី​អ៊ីរ៉ង់​នោះទេ​។​ ​ដោយឡែក ទូរទស្សន៍​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ចោទប្រកាន់ថា អ៊ីរ៉ង់​បាន​ប្រើប្រាស់​ដ្រូ​ន​គ្មាន​មនុស្ស​បើក បើក​ការវាយប្រហារ​ទៅលើ​បំពង់​ប្រេង​របស់ខ្លួន​កាលពី​ថ្ងៃ​សុក្រ ដែល​ក្រុម​ហូ​ធី​ធ្វើតាម​បញ្ជា​អ៊ីរ៉ង់​។​   ​ទូរទស្សន៍​អា​រ៉ា​ប៊ី​សា​អូឌីត អំពាវនាវ​ឲ្យ​សហរដ្ឋអាមេរិក​បើក​ការវាយប្រហារ​ទៅលើ​អ៊ីរ៉ង់ ដើម្បី​ឲ្យ​ខ្លួន​អាច​ចូល​អន្តរាគមន៍​ជាមួយ​សហរដ្ឋអាមេរិក​។​ ​សូមបញ្ជាក់ថា តំបន់​ឈូង​សមុទ្រ​ពែ​ក្ស​សមុទ្រ​កំពុងស្ថិត​ក្រោម​ការ​គម្រាម​កំហែង​យ៉ាងធ្ងន់ធ្ងរ​ពី​សំណាក់​អ៊ីរ៉ង់ ដែល​ញ៉ាំង​ឲ្យ​សហរដ្ឋអាមេរិក​ត្រូវ​យកចិត្តទុកដាក់​បង្កើន​កម្លាំងយោធា​ទប់ទល់​ជាមួយ​កងកម្លាំង​ស៊ីឈ្នួល​អ៊ីរ៉ង់​។ នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ ស្ថានភាព​វឹកវរ​ខ្លាំង​ដោយសារតែ​កងកម្លាំង​តំណាង​អ៊ីរ៉ង់ បង្ក​អសន្តិសុខ​ដល់​កងកម្លាំង​អ៊ីរ៉ាក់​ដែលមាន​សហរដ្ឋអាមេរិក​នៅ​ជ្រុំ​ជ្រែង​។ នៅ​យ៉េ​មែនមាន​កងកម្លាំង​តំណាង​អ៊ីរ៉ង់​គឺ​ក្រុម​ហូ​ធី នៅ​អាហ្កានីស្ថាន​មាន​ក្រុម​តា​លី​បង់ នៅ​ស៊ី​រី​មាន​ក្រុម​ហេស​ប៊ុល​ឡា និង​នៅ​តំបន់​ហ្កា​ហ្សា​មាន​ក្រុម​ហា​ម៉ាស់ ដែល​តែង​បង្ក​អស្ថិរភាព​គ្រប់ពេលវេលា​៕