ផ្ទះ​បន​បម្រើ​សេវាកម្ម​តុក្កតា​សិច​លើកដំបូង​របស់​ពិភពលោក បានដាក់​ឲ្យ​ប្រើប្រាស់​នៅ​សហរដ្ឋអាមេរិក​

ព្រឹត្តិការណ៍ថ្មីៗ
0
1122
​ផ្ទះបន​មនុស្ស​ពិភព​ផ្កាយ​(Alien Cathouse) នៅ​រដ្ឋ​ណេ​វ៉ា​ដា សហរដ្ឋអាមេរិក តែងតែ​ផ្តល់ជូន​អតិថិជន​របស់ខ្លួន​នូវ​បទពិសោធន៍​ដែល​ពិភព​ខាងក្រៅ​មិនសូវ​បាន​ជួប ប៉ុន្តែ​ពេលនេះ​ផ្ទះបន​មួយ​នេះ នឹង​ផ្តល់​សេវាកម្ម​កាន់តែ​វិសេសវិសាល​ជាង​ពេលមុនៗ​ទៅទៀត ជាមួយនឹង​ការផ្តល់ជូន​តុក្កតា​សិច រួមគ្នា​ជាមួយនឹង​ស្រីពេស្យា​ចារ​របស់​ពួកគេ​។​ ​លោក Rod Thompson(​រ៉ុ​ដ ថម​សុន​) ដែលជា​អ្នកគ្រប់គ្រង​ផ្ទះបន Alien Cathouse បាន​និយាយប្រាប់​កាសែត Daily Star Online ហេតុផល​ដែល​ពួកយើង​បន្ថែម​តុក្កតា​សិច​នេះ គឺ​ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន​របស់​ពួកយើង នៅពេលដែល​ពួកគេ​មិន​ពេញ​ចិត្តនឹង​ស្រី​បម្រើ​ផ្លូវភេទ​ដែល​យើង​ផ្តល់ជូន គឺ​តុក្កតា​សិច​អាចបំពេញ​តាម​តម្រូវការ​របស់​ពួកគេ​បាន​។​ ​លោក Rod បាន​បន្តថា ស្រីពេស្យា​ចារ​របស់​ពួកយើង​ពិតជា​រំភើបចិត្ត​ខ្លាំងណាស ចំពោះ​ការបន្ថែម​តុក្កតា​សិច​នេះ និង​លំហូរ​ចូល​នៃ​ប្រាក់ចំណូល​បន្ថែមទៀត​នៅផ្ទះ​បន Alien Cathouse ។​ ​ផ្ទះបន Alien Cathouse បាន​ចុះបញ្ជី​សេវាកម្ម​តុក្កតា​សិច​នៅលើ​តារាង​រាយ​នាម​របស់​ពួកគេ​រួចហើយ​ដើម្បី​បម្រើ​អតិថិជន ទាំង​នៅក្នុង​រដ្ឋ​ដ៏ទៃទៀត ឬ​សូម្បីតែ​ប្រទេស​ផ្សេងទៀត ដើម្បី​មាន​ពេលវេលា​ដ៏​សុខ​ស្រួល​ជាមួយ​តារា​សិច​របស់​ពួកគេ​។​ ​លោក Rod បាន​បន្តទៀតថា ផ្ទះបន Alien Cathouse នឹង​ផ្តល់ជូន​ភាពសប្បាយ​រីករាយ​ដល់​អតិថិជន​ដែល​ចង់​បំពេញ​ជីវិត​សិច​របស់​ពួកគេ​ជាមួយនឹង​តារា​សិច​របស់​ពួកយើង ហើយ​ពួកយើង​នឹង​នឹង​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ផលិត​តុក្កតា​សិច ដើម្បី​បំពេញតម្រូវការ​ទាំងអស់​នេះ​។​ ​ខណៈពេល​នោះដែរ ក៏មាន​អតិថិជន​ជា​នារី​ខ្លះទៀត បាន​រំភើបចិត្ត​ចំពោះ​សេវាកម្ម​ថ្មី​នេះដែរ ដោយសារ​ពួកគេ​និយាយថា វា​នឹង​ផ្តល់​ឲ្យ​ពួកនាង​នូវ​ឱកាស​មួយ ដើម្បី​ដក​ពិសោធន៍​ការ​ប្រតិព័ទ្ធ​ផ្លូវភេទ​ជាមួយនឹង​តុក្កតា​សិច​នៅ​ផ្ទះបន​។​ ​សូមបញ្ជាក់ថា សេវាកម្ម​ផ្លូវភេទ​ថ្មី​នេះ រួមមាន​តុក្កតា​សិច​សម្រាប់​អតិថិជន​បុរស និង​នារី​ផងដែរ​៕​