ថាស មុជទឹក USO ខ្នាត​យក្ស បាន​សំកាំង​ខ្លួន​នៅលើ​ផ្ទៃ​បឹង​សហរដ្ឋអាមេរិក ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​

សង្គមប្លែកៗ
0
315
​វត្ថុ​អណ្តែត​ដ៏​ធំ​មួយ​ដែល​បង្ហាញខ្លួន​នៅលើ​បឹង​ដ៏​ល្បី​មួយកន្លែង​របស់​សហរ​ដ្ឋ​អាមេរិក បានធ្វើ​ឲ្យ​ក្រុម​អ្នក ទ្រឹស្តី​និយម​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។​ ​វី​ដែ​អូ​គ្លី​ប​មួយ​នេះ ឃើញ​វត្ថុ​ពណ៌​ខ្មៅ​ដ៏​អាថ៌កំបាំង​មួយ កំពុង​សំកាំង​ពីលើ​បឹង Lake Erie ដែល​ស្ថិត​តាម បណ្តោយ ខេត្ត Ontario របស់​ប្រទេស​កាណាដា និង​រដ្ឋ​ចំនួន​៣​របស់​សហរដ្ឋអាមេរិក​។ ​វា​មាន​រាង​មូល​ទ្រវែង ហើយ​កំពុងតែ​ហោះ​អណ្តែត​នៅលើ​ទឹក ហើយ​និង​មាននូវ​ស្រមោល​ឆ្លុះ​នៅ​ពី ក្រោម​វត្ថុ មួយ​នោះ​ផងដែរ​។​ ​វីដេអូ​ដ៏​ចម្លែក​មួយ​នេះ ត្រូវបាន​គេ​បង្ហោះ​ចូល​ប៉ុស្តិ៍ thirdphaseofmoon របស់ YouTube ដោយ​បងប្អូន Blake និង Brett Cousins ។​ ​លោក Blake បាន​និយាយថា មនុស្ស​មួយចំនួន បាននាំគ្នា​ព្យាករណ៍​ថា វា​អាចជា​នាវាមុជទឹក​កង​ទ័ព ម៉ា​រី​ន​សហរដ្ឋអាមេរិក ប៉ុន្តែ​វា​មិនមាន​រូបរាង​បែប​ហ្នឹង​នោះទេ ពីព្រោះថា​វា កំពុង​ហោះ​សំកាំង​ពីលើ​ផ្ទៃ​បឹង​។​ ​ដោយឡែក ប្អូនប្រុស​របស់គាត់ គឺ​លោក Brett បាន​និយាយថា នេះ​គឺជា​ភស្តុតាង​ច្បាស់ក្រឡែត​របស់​ថាស​មុជទឹក USO ពេល​កំពុង​ចុះ​បេសកកម្ម​។​ ​លោក Blake បាន​និយាយថា តើ​ពិត​ជាមាន​មូលដ្ឋាន​ក្រោម​ទឹក​បែប​ហ្នឹង​នៅក្នុង​បឹង​ដ៏​ធំ​មែនឬ​? វា​ពិតជា​អស្ចារ្យ​ខ្លាំងណាស់​។​ ​ខណៈនោះ​ដែរ បងប្អូន​ទាំង​២​នាក់ បានធ្វើការ​បដិសេធន៍​ចោល​ទាំងស្រុង​ចំពោះ​ការ​លើកឡើងថា វា​គ្រាន់តែ​ជា​វីដេអូ​បំភ័ន្ត​ភ្នែក​តែប៉ុណ្ណោះ ដោយសារតែ​ស្រមោល​ឆ្លុះ​នៅក្រោម​វត្ថុ​មួយ​នោះ​។​ ​មនុស្ស​រាប់ម៉ឺន​នាក់ បាន​មើល​វីដេអូ​មួយ​នេះ គ្រាន់តែ​បង្ហោះ​ភ្លាម ហើយ​អ្នកមើល​ម្នាក់​បានសរសេរថា មនុស្ស​ពិភព​ផ្កាយ​បានមក​ដល់​ផែនដី​ហើយ​៕