លោក ត្រាំ លក់​អាវុធ ៨​ពាន់​លាន​ដុល្លារ​រំលង​សភា​ទៅ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត ចំពេល​ដែល​ភាព​តានតឹង​ជាមួយ​អ៊ីរ៉ង់​កំពុង​កើនឡើង​

ព្រឹត្តិការណ៍ថ្មីៗ
0
270
​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​បាន​ទាត់ចោល​ការជំទាស់​រប​ស់ភា​កាលពី​ថ្ងៃ​សុក្រ ដើម្បី​បញ្ចប់​ការលក់​អាវុធ ៨​ពាន់​លាន​ដុល្លារ​ទៅ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត អេ​មី​រ៉ាត់​អារ៉ាប់​រួម និង​ហ្ស​ក​ដង់​ចំពេល​ដែល​ស្ថានការណ៍​ជាមួយ​អ៊ីរ៉ង់​កំពុង​ឡើងក​ម្តៅ​។​ ​រដ្ឋបាល​លោក​ត្រាំ​បាន​ជម្រាប​គណ​កម្ម​ធិ​ការ​សភា​ថា ខ្លួន​នឹង​បោះជំហាន​ទៅមុខ​ជាមួយនឹង​ការលក់​គ្រឿង​បរិក្ខា​យោធា​ចំនួន ២២​មុខ​ទៅកាន់​ប្រទេស​ចំនួន ៣ ដែល​ធ្វើ​ឲ្យ​មាន​ការខឹង​សម្បាយ​ចំពោះ​ការលក់​នេះ​។​ ​សមាជិកសភា​ជាច្រើនរូប​បាន​រាំងខ្ទប់​ការលក់​អាវុធ​នេះ​ទៅ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត និង​អេ​មី​រ៉ាត់​អារ៉ាប់​រួម​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ ដោយមាន​ការខឹង​សម្បា​រ​អំពី​ចំនួន​ជន​ស៊ីវិល​ដ៏​ច្រើន​មកពី​យុទ្ធនាការ​របស់​ពួកគេ​នៅក្នុង​ប្រទេស​យ៉េ​មែន រួមទាំង​ការរំលោភ​សិទ្ធមនុស្ស​ផងដែរ​។​   ​លោក​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ការលក់​អាវុធ​នេះ​សំខាន់ៗ​ណាស់ ព្រោះថា រាល់​ការពន្យា​ពេលណា​មួយ​អាច​បង្កើន​ហានិភ័យ​សម្រាប់​ដៃគូ​សហរដ្ឋអាមេរិក ក្នុងពេល​ដែលមាន​អស្ថេរភាព​ណាមួយ​បង្កឡើង​ដោយ​អ៊ីរ៉ង់​។​ ​អ្នកនយោបាយ និង​ជំនួយការ​សភា​មួយចំនួន​បាន​ព្រមាន​កាលពីដើម​សប្តាហ៍​នេះ​ថា លោក​ត្រាំ​ដែលមាន​ការខកចិត្ត​ជា​មួយ​សភា ដែល​ប្រឆាំងនឹង​ការលក់​អាវុធ​ទៅ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត កំពុង​ពិចារណា​ប្រើប្រាស់​មធ្យោបាយ​គេចវេស​ក្នុង​ច្បាប់គ្រប់គ្រងអាវុធ ដើម្បី​លក់​អាវុធ​តាមរយៈ​ការប្រកាស​ប្រទេស​ក្នុង​ភាពអាសន្ន​៕