មនុស្ស​ម្នាក់​ស្លាប់ ១៩​នាក់​រងរបួស​ដោយ​ការចាក់សម្លាប់​

ព្រឹត្តិការណ៍ថ្មីៗ
0
308
​សារព័ត៌មាន Fox News បាន​ស្រង់​ពី​ប៉ូលិស​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន ដែល​បាន​និយាយ​នៅ​ថ្ងៃទី​២៨ ឧសភា​នេះ​ថា បុរស​ដែល​កាន់​កាំបិត​ម្នាក់​បាន​វាយប្រហារ​អ្នកធ្វើដំណើរ រួមទាំង​សិស្សសាលា​ដែល​កំពុង​រង់ចាំ​នៅឯ​ចំណតរថយន្ត​ក្រុង​នាទី​ក្រុង​តូ​ក្យូ ដែល​បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់​ម្នាក់ រីឯ​មនុស្ស ១៩​នាក់​ផ្សេងទៀត​រងរបួស មុនពេល​ដែល​បុរស​ម្នាក់​នោះបាន​សម្លាប់​ខ្លួនឯង​។​ ​ទូរទស្សន៍​ជាតិ​ជប៉ុន NHK បាន​ដកស្រង់​សម្តី​ប៉ូលីស​ក្នុង​តំបន់ ដែល​បាន​និយាយថា អ្នករងរបួស​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ក្បែរ ៗ នោះ ប៉ុន្តែ​ក្មេង​ម្នាក់​និង​មនុស្សពេញវ័យ​ម្នាក់ទៀត​គ្មាន​សង្ឃឹម​នោះទេ​។ យ៉ាងណាមិញ មន្ត្រី​មួយរូប​មកពី​នាយកដ្ឋាន​អគ្គិភ័យ​កា​វ៉ា​សា​គី​បាន​និយាយថា មនុស្ស​ម្នាក់​ត្រូវបាន​ជឿថា បាន​បាត់បង់​អាយុជីវិត​ទៅហើយ​។​ ​ក្រុមមន្ត្រី​បាន​ប្រាប់​សារប័ត៌មាន NHK ថា ជនសង្ស័យ​ដែល​ត្រូវបាន​គេ​ជឿថា មាន​អាយុ ៤០ ឬ ៥០ ឆ្នាំ បាន​វាយប្រហារ​ទៅលើ​មនុស្ស​នៅ​ជិត​សួនឧទ្យាន Noborito ក្នុង​តំបន់​អ្នកស្រុក​មួយ​នៃ​ទីក្រុង Kawasaki ។ របាយការណ៍​បាន​បន្ថែមថា អ្នកបើក​ឡានក្រុង​ម្នាក់​បាន​ប្រាប់​មន្ត្រី​ថា ជនសង្ស័យ​បាន​ដើរ​ឆ្ពោះទៅ​ឡានក្រុង ដោយ​កាន់​កាំបិត​មួយ​នៅ​ដៃ​ម្ខាង និង​បានសម្លាប់​កុមារ​ម្នាក់​។​ ​ចំនួន​អ្នករងរបួស​ត្រូវបាន​រាយការណ៍​ថា មាន​កុមារ ១៣​នាក់​។ រូបភាព​ពី​ទូរទស្សន៍​បាន​បង្ហាញថា បុគ្គលិក​សង្គ្រោះបន្ទាន់​បានផ្តល់​ជំនួយ​ជាដំបូង​នូវ​តង់​ដល់​ប្រជាជន​រងគ្រោះ ហើយ​ប៉ូលិស​បាន​នាំ​អ្នករបួស​ទៅកាន់​មន្ទីរពេទ្យ​តាម​រថយន្ត​សង្គ្រោះបន្ទាន់​។​ ​សារព័ត៌មាន​ដដែល​បន្តថា ជនសង្ស័យ​បាន​ចាក់​ចំ​បំពង់ក ខ្លួន​ដើម្បី​ដើម្បី​សម្លាប់ខ្លួន​តាម​ក្រោយ​។ ប៉ូលិស​បាន​រកឃើញ​កាំបិត ២​នៅ​កន្លែងកើតហេតុ​។ គេ​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​នៃ​ការសម្លាប់​នោះ​នៅឡើយ​ទេ​៕