ចិន បាក់ស្បាត​ជាមួយ​អាមេរិក​ហើយ​សូម្បីតែ​ទិញ​ប្រេង​ពី​អ៊ីរ៉ង់​ក៏​មិន​ហ៊ាន​ដែរ​

ព្រឹត្តិការណ៍ថ្មីៗ
0
254
​ខណៈដែល​កំពុង​ប្រកួត​លើ​សង្គ្រាម​ពាណិជ្ជកម្ម ចិន​ហាក់ដូចជា​ចាញ់​ច្រាប​អាមេរិក​ខ្លាំងណាស់ សូម្បីតែ​ទិញ​ប្រេង​ពី​អ៊ីរ៉ង់​ក៏​មិន​ហ៊ាន​ដែរ ព្រោះ​ខ្លាច​ទណ្ឌកម្ម​របស់​សហ​រដ្ឋ​អាមេរិក​។ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​បាន​និយាយថា ចិន​បាន​ឈប់​ទិញ​ប្រេង​ពី​អ៊ីរ៉ង់​ហើយ បន្ទាប់ពី​ទីក្រុង​វ៉ា​ស៊ី​ង​តោន​បានប្រកាស​មិន​លើកលែង​ការដាក់ទណ្ឌកម្ម​ដល់​ប្រទេស​ណា​ទៀត​នោះទេ​។ នេះ​បើតាម​របាយការណ៍​ពី​កាសែត The Wall Street Journal ដែល​បាន​ស្រង់​ពី​ឧស្សា​កម្ម​ប្រេង​អ៊ីរ៉ង់​។​ ​យោងតាម​លោក Rahim Zare ដែលជា​សមាជិក​នៃ​បេសកកម្ម​សេដ្ឋកិច្ច​របស់​សភា​អ៊ីរ៉ង់​បាន​ឲ្យ​ដឹងថា ចិន ក្រិច ឥណ្ឌា អ៊ីតាលី ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ និង​ទួរគី ដែល​សុទ្ធតែជា​ប្រទេស​លើកលែង​ទណ្ឌកម្ម ដោយបាន​ទិញ​ប្រេង​ពី​អ៊ីរ៉ង់​សរុបទៅ ១,៦​លាន​បារ៉ែល​ក្នុង​មួយថ្ងៃ​កាលពី​ខែមីនា បាន​ឈប់​ទិញ​ប្រេង​អ៊ីរ៉ង់​ហើយ ក្រោយ​ពេលដែល​ការបញ្ចប់​ទណ្ឌកម្ម​នោះបាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី​២ ឧសភា​កន្លងទៅ​។​ ​កាសែត​នេះ​បាន​កត់សម្គាល់ថា នៅពេលដែល​នាវា​ដឹក​ប្រេង​ចិន​បាន​ដឹក​ប្រេង​ចេញពី​កោះ Kharg របស់​អ៊ីរ៉ង់​កាលពី​ពាក់កណ្តាល់​ខែឧសភា វា​ត្រូវបាន​គេ​មើលឃើញថា ជាការ​បន្ត​ទិញ​ប្រេង​ឆៅ ធ្វើឡើង​ដោយ​ទីក្រុង​ប៉េកាំង​។ ទោះជា​យ៉ាងណាក្តី នាវា​ដឹក​ប្រេង​នោះបាន​បើក​ទៅកាន់​ឥណ្ឌូនេស៊ី និង​បាន​ឈប់​នៅ​ឆ្នេរ​អ៊ីរ៉ង់​នៅត្រង់​ឈូង​សមុទ្រ​អូ​ម៉​ង់​។ ​កាសែត​នោះបាន​និ​យា​ថា អ្នកជំនួញ​នៅ​ទីក្រុង​តេ​រ៉ង់​បាន​កត់សម្គាល់ថា ក្រុមហ៊ុន​ចិន​ជាច្រើន​លែង​ទិញ​ប្រេង​ពី​អ៊ីរ៉ង់​ទៀតហើយ​៕