តារាចម្រៀង​រ៉េ​ប Chris Brown ខ្លាច​រការ​ដែក​បានជា​មិន​បង្ហាញខ្លួន​នៅ​តុលាការក្រុង​ប៉ារីស​លើ​ករណី​ចាប់រំលោភ​សេព​សន្ធ​វៈ​

ព្រឹត្តិការណ៍ថ្មីៗ
0
275
​មេធាវី​របស់​ស្ត្រី​ម្នាក់​ដែល​បានដាក់​ពាក្យបណ្តឹង​ករ​ណី​ចាប់រំលោភ​សេព​សន្ធ​វៈ នៅក្នុង​ទីក្រុង​ប៉ារីស ប្រឆាំង​បារាំង ប្រឆាំងនឹង​តារាចម្រៀង​រ៉េ​ប​អាមេរិក Chris Brown បាន​និយាយថា តារាចម្រៀង​ម្នាក់នេះ ជា​មនុស្ស​ឈ្លើយ និង​មិន​គោរព​ប្រព័ន្ធតុលាការ​បារាំង ក្រោយពេល​ដេ​ល​គាត់​មិនបាន​បង្ហាញខ្លួន​ដើម្បី​ប្រឈម​នឹង​ដើមចោទ​ដែលជា​ជនរងគ្រោះ​ដោយសារ​ករណី​ចាប់រំលោភ​របស់គាត់ កាលពី​ថ្ងៃ​អង្គារ​។​ ​លោក Brown ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែមករា​កន្លងទៅ បន្ទាប់មក​ត្រូវបាន​ដោះលែង​វិញ​ដោយ​គ្មាន​ការចោទប្រកាន់​អ្វី​នោះទេ ដោយ​រង់ចាំ​ការស៊ើបអង្កេត​បន្ថែមទៀត​លើ​ការចោទប្រកាន់​របស់​ស្ត្រី​ម្នា​ក់ថា គាត់ និង​បុរស​២​នាក់​ផ្សេងទៀត បាន​ចាប់រំលោភ​នាង នៅក្នុង​សណ្ឋាគារ Mandarin Oriental ស្ថិតនៅក្នុង​រដ្ឋធានី​ប៉ារីស​។ ​ទោះបីជា​យ៉ាងណាក៏ដោយ លោក Brown ដែល​បានឈ្នះ​ពានរង្វាន់ Grammy បានចាត់ទុក​ការចោទប្រកាន់​នេះ​ថា​មិន​ពិត​នោះទេ​។​ ​លោកស្រី Gloria Allred ដែលជា​មេធាវី​អាមេរិក ដែល​បានធ្វើ​ដំណើរ​មកកាន់​តុលាការ​នៅ​ក្រុងប៉ារីស ដើម្បី​ជួយ​កូនក្តី​របស់គាត់​តាម​កាលកំណត់​ឲ្យ​ឡើង​សវនាការ​ប្រឈម​ដាក់គ្នា​នោះ បាន​និយាយថា យើង​ជឿថា លោក Brown លែងមាន​ពាក្យ​អ្វី​ត្រូវ​ដោះសារ​ទៀតហើយ​សម្រាប់​ការមិន​បង្ហាញខ្លួន​រប​ស់​គាត់​លើក​នេះ​។ គាត់​សុខចិត្ត​មិន​បង្ហាញខ្លួន​ដើម្បី​ប្រឈម​នឹង​ការពិត ដូចគ្នា​នឹង​បុរស​២​នាក់​ផ្សេងទៀត​ដែរ ដែល​រង​ការចោទប្រកាន់​ដូចគ្នា​។ ​លោកស្រី Gloria Allred បានបង្ហាញ​ខ្លួន​ស្ត្រី​ម្នាក់​ដែល​បាន​ចោទប្រកាន់ថា នាង​ត្រូវបាន​គេ​បំពាន​ផ្លូវភេទ​នៅក្នុង​ផ្ទះ​របស់លោក Brown អំឡុង​ពិធីជប់លៀង​មួយ​ក្នុង​ឆ្នាំ​២០១៧​។​ ​លោកស្រី បាន​និយាយ​នៅក្រៅ​តុលាការ​ថា “​តើ​គាត់​មាន​ដឹង​អត់ថា ខ្ញុំ​បានធ្វើ​ដំណើរ​មកកាន់​ទី​ក្រុងប៉ារីស ដើម្បី​គាំទ្រ​ដល់​កូនក្តី​របស់ខ្ញុំ​? តើ​គាត់​ខ្លាច​ខ្ញុំ​ឬ​? តើ​ហេតុផល​អ្វី​បានជា​គាត់​មិន​បង្ហាញខ្លួន​បែបនេះ​?” ។​ ​សូមបញ្ជាក់ថា លោក Brown ដែល​បាន​លក់ដាច់​ចម្រៀង​ជាង​១០០​លាន​ឌី​ស​នោះ ហាក់បីដូចជា​ល្បី​ខ្លាំង​រឿង​បញ្ហា​ផ្លូវច្បាប់​ជាង​ការចេញ​បទ​ចម្រៀង​របស់គាត់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។​ ​ជាក់ស្តែង​កាលពី​ឆ្នាំ​២០០៩ លោក​ត្រូវបាន​គេ​កាត់ទោស​ពីបទ​វាយ​មកលើ​តារាចម្រៀង​ស្រី Rihanna​ថ ដែល​កាលនោះ​គឺជា​មិត្តស្រី​របស់គាត់ ហើយ​និង​អវត្តមាន​ពី​កម្មវិធី​ប្រគល់​រង្វាន់ Grammy Awards ដោយសារតែ​របួស​រប​ស់​នាង​៕​