អំឡុងពេល​កូ​វីដ​១៩ ក្នុង​រយ​:​ពេល​៦​ខែ​កម្ពុជា​ចំណាយ​ថវិការ​ជាង​២៣​លាន​ដុល្លារ​អាមេរិក ខណ​:​ដែល​ក្រសួង​សេដ្ឋកិច្ច ត្រៀម​ថវិការ​លើស​៣៥០ លាន​ដុល្លារ

ព្រឹត្តិការណ៍ថ្មីៗ
0
556
[wai id="8"]

[wai id="7"]
​អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អះអាងថា ក្រសួង​ត្រៀម​នឹង​បញ្ចេញ​ថវិកា​ប្រមាណ​ពី​៣០០​លាន ទៅ​៣៥០ លាន​ដុល្លារ ឬ​លើសពីនេះ ដើម្បី​ជួយ​ដល់​ការដោះស្រាយ​បញ្ហា​ដល់​ពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​។​

​ថ្មីៗនេះ យោងតាម​លទ្ធផល​នៃ​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​កូ​វីដ​១៩​សម្រាប់​ខែមិថុនា រដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ថវិការ​សរុប​ជាង ៩៤​ពាន់​លាន​រៀល ឬ​ស្មើនឹង​ជាង​២៣​លាន​ដុល្លារ​អាមេរិក​។ ក្នុងនោះ ប្រជាពលរដ្ឋ​ក្រីក្រ​និង​ងាយ​រងគ្រោះ​ចំនួន ៥៣០ ៨៣៨​គ្រួសារ ស្មើនឹង​ជាង​២​លាន​នាក់ បានទទួល​សាច់ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល ដែល​ក្នុងនោះ មាន​ប្រជាពលរដ្ឋ​ក្រីក្រ​កម្រិត​១ ចំនួន ១៩៨ ៦៣១​គ្រួសារ ដែលមាន​សមាជិក​សរុប​ជាង​៧៥​ម៉ឺន​នាក់ និង​កម្រិត​ក្រីក្រ​២ មាន​ចំនួន ៣៣២ ២០៧​គ្រួសារ ដែលមាន​សមាជិក​ជាង​១​លាន​នាក់​។​ការបើកប្រាក់​ឧបត្ថម្ភ ពី​រដ្ឋាភិបាល​នៅក្នុង​ដំណាក់កាល​ទី​១ សម្រាប់​ខែមិថុនា ដែល​ធ្វើឡើង​តាមរយៈ​ធនាគារ​ឯកទេស​វី​ង បានបញ្ចប់​កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃទី ២៤ កក្កដា​។ នេះ​បើ​យោងតាម​គេហទំព័រ rfi ។​
ពាណិជ្ជកម្ម

​កាលពី​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២០ រាជរដ្ឋាភិបាល​សម្រេច​ចេញ​អនុក្រឹត្យ​ស្តីពី​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជួយ​គ្រួសារ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​វិបត្តិ​ជំងឺ​កូ​វីដ​១៩​។​ក្នុង​អនុក្រឹត្យ​នោះ សម្រេច​ឧបត្ថម្ភ​ជូន​ពលរដ្ឋ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​ទីប្រជុំជន​មិនមែន​រាជធានី​ភ្នំពេញ សម្រាប់​គ្រួសារ​មាន​ប័ណ្ណ​សមធម៌​ប្រភេទ​១ និង​២ ឬ ក្រ​ប្រភេទ​១ និង​ប្រភេទ​២ នូវ​ទឹកប្រាក់ ១២​ម៉ឺន​រៀល​។ ចំណែក​សមាជិកគ្រួសារ​ម្នាក់ៗ រួមទាំង​ជន​ងាយ​រងគ្រោះ ដូចជា កុមារ ជនពិការ អ្នក​ផ្ទុកមេរោគ​អេដស៍ និង​មនុស្ស​ចាស់​អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើង រដ្ឋាភិបាល​ចំណាយ​ថវិកា​ចន្លោះ​ពី ២​ម៉ឺន ៨​ពាន់​រៀល ទៅ ៥​ម៉ឺន ២​ពាន់​រៀល​។​ដោយឡែក សម្រាប់​ពលរដ្ឋ​ក្រីក្រ​ទាំងពីរ​ប្រភេទ និង​ជន​ងាយ​រងគ្រោះ​នៅតាម​ទីជនបទ នឹង​ទទួលបាន ៨​ម៉ឺន​រៀល​ក្នុង​១​ខែ ហើយ​សមាជិកគ្រួសារ​ម្នាក់ និង​ប្រភេទ​ជន​ងាយ​រងគ្រោះ​ផ្សេងទៀត នឹង​ទទួលបាន​ថវិកា​ចន្លោះ​ពី ១​ម៉ឺន ៦​ពាន់​រៀល ទៅ ២​ម៉ឺន ៤​ពាន់​រៀល​។​

​គួរបញ្ជាក់​ដែ​ថាបើ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០​នេះ កម្ពុជា មាន​រកឃើញ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ២២៥​នាក់ (​ស្ត្រី ៤៦​នាក់ និង​បុរស ១៧៩​នាក់​)​។ ក្នុងនោះ​អ្នក​ព្យាបាល​ជាសះស្បើយ​មាន​ចំនួន ១៤៧​នាក់ មាន​ស្រី ៣៩​នាក់ និង​បុរស ១០៨​នាក់​។​
​ដោយឡែក​អ្នក​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន ៧៨​នាក់ កំពុង​សម្រាក់​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ចំនួន ៥​នាក់​, នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ចំនួន ៥៦​នាក់ និង​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ​ចំនួន ១៥​នាក់​។ រីឯ​អ្នកជំងឺ​ជា​ស្ត្រី​ជនជាតិ​អាមេរិក ២​នាក់ សម្រាក់​ព្យាបាល​នៅ​ស្ថានទូត​អាមេរិក​៕







[wai id="5"]