ប្រធាន​ក្រុមហ៊ុន Huawei សង្កត់ធ្ងន់ថា Huawei នៅតែ​អាច​រកស៊ី​បាន​ដោយ​ជោគជ័យ ទោះបី​គ្មាន​ទីផ្សារ​នៅ​អាមេរិក​ក៏ដោយចុះ

ព្រឹត្តិការណ៍ថ្មីៗ
0
273
​កាលពីពេល​កន្លងទៅនេះ ប្រធាន​ក្រុមហ៊ុន Huawei បាន​លើកឡើងថា ក្រុមហ៊ុន​មិនបាន​ខ្វល់ខ្វាយ ឬក៏​ព្រួយបារម្ភ​អ្វី​ឡើយ ចំពោះ​ការគំរាមកំហែង​របស់​លោក​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ​។ ជាការ​គំរាមកំហែង តាមរយៈ​ការចេញ​បទបញ្ជា​មិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​Huawei មាន​ទីផ្សារ​លក់ដូរ​នៅ​សហរដ្ឋអាមេរិក​។ ប្រធាន​ក្រុមហ៊ុន Huawei សង្កត់ធ្ងន់ថា Huawei នៅតែ​អាច​រកស៊ី​បាន​ដោយ​ជោគជ័យ ទោះបី​គ្មាន​ទីផ្សារ​នៅ​អាមេរិក​ក៏ដោយចុះ​។​ ​យ៉ាងណាមិញ​បញ្ហា​រាំងស្ទះ​ក្នុងការ​បន្ត​ប្រើប្រាស់​ប្រព័ន្ធ Android លើ​ស្មា​ត​ហ្វូ​ន​របស់ខ្លួន ក្រុមហ៊ុន Huawei បានសម្រេច​បង្កើត​ប្រព័ន្ធ​ឧបករណ៍​ថ្មី​មួយ​ដែលមាន​ឈ្មោះថា OS ដែល​ខ្លួន​បាន​អភិវឌ្ឍ​កាលពី​ឆ្នាំ ២០១២ ត្រៀម​កំណត់​ឲ្យ​អតិថិជន​ប្រើប្រាស់​ជា​ផ្លូវការ អំឡុងពេល​ថេរវេលា​កំណត់​រយៈពេល ៩០ ថ្ងៃ​ជាមួយ​ក្រុមហ៊ុន Google ។​ ​កន្លងទៅ​លេចឮ​ដំណឹង​ថា​ក្រុមហ៊ុន​យក្ស​ប្រទេស​ចិន យក​ប្រព័ន្ធ​ប្រតិបត្តិ "HongMeng OS" មកប្រើប្រាស់​ជំនួស Android តែ​របាយការណ៍​ចុងក្រោយ​នេះ​បាន​សង្កត់ធ្ងន់ថា​ពាណិជ្ជសញ្ញា​ដែល​ក្រុមហ៊ុន​ចុះ​ជាមួយនឹង​ភ្នាក់ងារ​រដ្ឋាភិបាល EUIPO គឺ​ប្រើប្រាស់​ឈ្មោះ Ark OS ពុំមែន​ជា HongMeng OS ដូចដែល​សារព័ត៌មាន​មួយចំនួន​បាន​ចុះផ្សាយ​នោះទេ ។​ ​សេចក្តីថ្លែងការណ៍​ខាងលើ​បាន​បន្តទៀតថា «​ក្រុមហ៊ុន Huawei នឹង​បន្ត​ផ្តល់​ការ​អាប់​ដេ​ត ផ្នែក​សន្តិសុខ និង​សេវាកម្ម​ឯទៀតៗ​សម្រាប់​ស្មា​ត​ហ្វូ​ន និង Tablet ទាំងអស់​របស់ Huawei ព្រមទាំង Honor ដែលមាន​វត្តមាន​ក្នុង​ទីផ្សារ​ជុំវិញ​ពិភពលោក នាពេល​បច្ចុប្បន្ន​។ មិនតែប៉ុណ្ណោះ​ពួកយើង​នឹង​បន្ត​កសាង​នូវ​សហគមន៍ Software មួយ ដែលមាន​សុវត្ថិភាព និង​ប្រកបដោយ​និរន្តរភាព ដើម្បី​ផ្តល់​បទពិសោធន៍​ដ៏​ល្អ​បំផុត ដល់​អ្នកប្រើប្រាស់​ទាំងអស់​នៅ​ទូទាំង​សកលលោក​៕