ជនជាតិ​ចិន ប្រាប់​មូលហេតុ​នៃ​ការនាំ​លុយ​ជិត​១​លាន​ដុល្លារ​ច្រក​បាវ​មក​កម្ពុជា​

ព្រឹត្តិការណ៍ថ្មីៗ
0
415
​កាលពីពេល​ថ្មីៗ​នេះ ប៉ូលិសអន្តោប្រវេសន៍​ក​ម្ពុ​ជា​បាន​ចាប់ខ្លួន​បុរស​ជនជាតិ​ចិន​ម្នាក់​ដែល​បាន​នាំ​លុយ​ជិត ១​លាន​ដុល្លារ​ពី​ទីក្រុង​ហុងកុង​ចូលមក​កម្ពុជា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ​។​ ​បើតាម​របាយការណ៍​បាន​ឲ្យ​ដឹងថា ជនជាតិ​ចិន​ដែល​ឃាត់ខ្លួន​ឈ្មោះ LIAO JINGQING កើត​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​១៩៧១​កាន់​លិខិត ឆ្លងដែន​លេខ EG0115690 ពាក់ព័ន្ធ​ករណី​នាំ​លុយ​ចំនួន ៨៥៥.០០០ ដុល្លារ​អាមេរិក ពី​ទីក្រុង​ហុងកុង ចូលមក​ប្រទេស​កម្ពុជា​។​ ​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​រូបនេះ បាន​បន្តថា គោលបំណង​នាំ​ប្រាក់​មក​កម្ពុជា ដើម្បី​វិនិយោគ​លើ​ផ្នែក​ដេ​គ័​រ ជាមួយ​ប្អូនជីដូនមួយ​ឈ្មោះ LIAO YUPENG (​ប៉ុន្តែ​មិន​ស្គាល់ឈ្មោះ​ក្រុមហ៊ុន​)​។ ប្រាក់​ខាងលើ បាន​បើក​ពី​ធនាគារ​ឈ្មោះ​ឡុង យៀ​ក ក្នុង​ទីក្រុង​ហុងកុង នាំយកមក​កម្ពុជា​។​ ​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច បាន​បង្ហាញថា ភស្តុតាង​ដែល​ត្រូវបាន​ដកហូត​រួមមាន​៖ លិខិតឆ្លងដែន​ចិន​ចំនួន​១​ក្បាល​, ប្រាក់​ចំនួន​៨៥៥,០០០​ដុល្លារ​អាមេរិក (៧២​ដុំ​), ទូរស័ព្ទដៃ​ចំនួន​០១​គ្រឿង និង​កាបូប​ធំ​ចំនួន​០២​។ បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន ដើម្បី​សាកសួរ និង​អនុវត្ត​នីតិវិធី​បន្ត​។​ ​គួ​រំលឹកថា កាលពី​ថ្ងៃទី​២៣ ខែមេសា​កន្លងទៅនេះ កម្លាំង​នគរបាល​អន្ដោប្រវេសន៍ និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ប្រចាំ​នៅ​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ ក៏​ធ្លាប់បាន​ចាប់ខ្លួន​ជនសង្ស័យ ជា​ជន​ជាតិចិន​ចំនួន​៣​នាក់ ដែល​បាន​នាំ​លុយ​ចំនួន ៣.៥២០.០០០ ដុល្លារ​អាមេរិក ដោយ​ពុំមាន​ការបញ្ជាក់​ពី​ប្រភព​ហរិញ្ញវត្ថុ​ច្បាស់លាស់ ពី​ទីក្រុង​ហុងកុង ចូលមក​ប្រទេស​កម្ពុជា​ផងដែរ​៕