អា​រ៉ា​ប៊ី​សា​អូឌីត​បើក​ការវាយប្រហារ​លើ​មូលដ្ឋាន​ក្រុម​ហូ​ធី នៅ​រដ្ឋធានី​ប្រទេស​យ៉េ​មែន​

ព្រឹត្តិការណ៍ថ្មីៗ
0
280
​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ផ្គុំ​ក្រុម​យន្តហោះ​ចម្បាំង​ទាំង​ហ្វូង​ចូល​បើក​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​ទៅលើ​មូលដ្ឋាន​ក្រុម​ចលនា​ហូ​ធី​នៅ​ទីក្រុង​សា​ណា​ប្រទេស​យ៉េ​មែន​។ នេះ​បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាល់​អា​រា់​ប៊ីយ៉ា​ដែល​បាន​រាយការណ៍​នៅ​ថ្ងៃ​ពុធ​នេះ​ទី ២៩ ឧសភា​នេះ​។​ ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ កងកម្លាំង​ចម្រុះ​បាន​បើក​ការវាយប្រហារ​តាមផ្លូវ​អាកាស​ទៅលើ​មូលដ្ឋាន​ទ័ពអាកាស al-Dulaimi នៅ​ភាគ​ខាងជើង​នៃ​ទីក្រុង​សា​ណា​។​ ​ការបើក​ការវាយប្រហារ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ក្រុម​ហូ​ធី​បាន​បាញ់​គ្រាប់​មី​ស៊ី​ល​ជាច្រើន​គ្រាប់​ទៅលើ​អា​រ៉ា​ប៊ី​សា​អូឌីត កាលពី​ប៉ុន្មាន​សប្តាហ៍​មុន ចំ​ពេលដែល​អ៊ីរ៉ង់​កំពុងមាន​ភាព​តានតឹង​ជាមួយ​សហរដ្ឋអាមេរិក​កាន់តែខ្លាំង​។​ ​ចាប់តាំងពី​ឆ្នាំ ២០១៥​មក អា​រ៉ា​ប៊ី​សា​អូឌីត​បាន​បើក​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​ទៅលើ​ក្រុម​ចលនា​បះបោរ​ហូ​ធី បន្ទាប់ពី​ក្រុម​ហូ​ធី​ទទួលបាន​ជំនួយ​ពី​អ៊ីរ៉ង់​ផ្តួលរំលំ​រដ្ឋាភិបាល​យ៉េ​មែន​។ សង្គ្រាមរ៉ាំរ៉ៃ​មកទល់ពេលនេះ មាន​មនុស្ស​ជាច្រើន​នាក់​បាន​ស្លាប់ និង​រាប់លាន​នាក់​ផ្សេងទៀត​កំពុង​រស់នៅ​ដោយ​អត់ឃ្លាន​។ អ៊ីរ៉ង់ គឺជា​ប្រទេស​ដ៏​ធំ​មួយ​ដែល​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ភាពវឹកវរ​នៅក្នុង​ប្រទេស​នេះ ដែល​អ៊ីរ៉ង់​មាន​កងកម្លាំង​តំណាង​របស់ខ្លួន បង្ក​អសន្តិសុខ អស្ថេរភាព​ក្នុង​តំបន់​នេះ​។ ម្ល៉ោះហើយ វត្តមាន​សហរដ្ឋអាមេរិក​លេចឡើង​ដើម្បី​គម្រាម​ដល់​របប​មួយ​នេះ​ឲ្យ​បញ្ឈប់​ទង្វើ​អាក្រក់​មួយ​នេះ​៕​