ខេត្ត​ព្រះសីហនុ ចេញ​សញ្ញា​វិជ្ជា​មាននៃ​ការ​ងើប​ឡើងវិញ​នៃ​ពាណិជ្ជកម្ម ខណ​:​ពេល​ចិន​សម្រុក​មកវិញ​បណ្តើរៗ​

ព្រឹត្តិការណ៍ថ្មីៗ
0
1855
[wai id="8"]

[wai id="7"]
​ជនជាតិ​ចិន បាន​សម្រុក​ចូលមក​ខេត្ត​ព្រះសីហនុ​វិញ​ជា​បណ្តើៗ​ហើយ គិត​ចាប់តាំងពី​ចុងខែ​ឧសភា រហូតដល់​បច្ចុប្បន្ន ជន​ជាតិចិន​ទាំងនេះ ភាគច្រើន​គឺជា​អ្នកជំនួញ​ចាស់ៗ ដែលមាន​អាជីវកម្ម នៅ​ខេត្ត​ព្រះសីហនុ អ្នកដំណើរ​ជនជាតិ​ចិន​ដែល​បាន​ចូលមក​ខេត្ត​ព្រះសីហនុ​តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ មាន​៥១​ជើង គិតពី​ចំនួន​មនុស្ស​មាន ៣ ៥១១ នាក់ ក្នុងនោះ​ស្រី​៦៩៦​នាក់​។​លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ បានលើកឡើង​ថា​នេះ​ជា​សញ្ញា​ល្អ ចំពោះ​ការ​កម្រើក ឡើងវិញ នៃ​សកម្មភាព​សេដ្ឋកិច្ច​នៅក្នុង ខេត្ត​នេះ ជាពិសេស​កំណើនសេដ្ឋកិច្ច​ទៅលើ​វិស័យ​ទេសចរណ៍ ឧស្សាហកម្ម និង ការវិនិយោគ​។ ខណៈ​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ​ភាគច្រើន បាន​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​កាស៊ីណូ សំណង់ សេវាកម្ម និង​ផលិតកម្ម ជាដើម​។​
ពាណិជ្ជកម្ម

​ពាក់ព័ន្ធ​នឹង​សំណង់​អគារ​នៅ​ខេត្ត​ព្រះសីហនុ​វិញ ក៏​ឃើញ​មាន​សកម្មភាព​មួយចំនួន​ឡើងវិញ​ដែរ តែ​មិន​ច្រើន​ទេ គឺ​ទីតាំង​ដែល​បងប្អូន​អ្នកវិនិយោគ​ចិន​បាន​ជួល​កន្លងមក បាន​ចូលមក​ដំណើរការ​ខ្លះ​ហើយ រីឯ​សំណង់​ដែលមាន​ម្ចាស់​ជា​ជនជាតិខ្មែរ​ក៏មាន​ដំណើរការ​ខ្លះៗ​ដែរ​។ ទន្ទឹមនឹង​ការមកដល់​នៃ​ជន​ជាតិចិន​ដែរ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ អះអាងថា អា​ជ្ងា​ធរ​ក៏​មិន​ភ្លេច អនុវត្តតាម​ចំណាត់ការ​និង​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល​ដែរ​។ ចំពោះ​ការមកដល់ គឺមាន​ការធ្វើ​តេ​ស្តិ៍ ពិនិត្យ​សុខភាព​គ្រប់ៗ​គ្នា តម្រូវឱ្យធ្វើ​ច​ត្តា​ឡឺ​ស័ក​រយៈពេល​១៤ និង​យក​សំណាក​ទៅពិនិត្យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ នៅ​ក្រុងភ្នំពេញ ដើម្បីឱ្យ​ប្រាកដថា​គ្មាន​កូ​រ៉ូ​ណាវី​រុស​។​

​លោក​បាន​បន្តទៀតថា ជនជាតិ​ចិន នៅ​ខេត្ត​ព្រះសីហនុ​ភាគច្រើន​បាន​វិនិយោគ​លើ​វិស័យ​ទេសចរណ៍ កាស៊ីណូ​សំណង់ សេវាកម្ម និង​ផលិតកម្ម​។​
​យោងតាម​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ចំនួន​ពាក់កណ្តាល​នៃ​អ្នក​រស់នៅក្នុង​ក្រុងព្រះសីហនុ​គឺជា​ជនជាតិ​ចិន​មុនពេល​ការផ្ទុះ​ឡើង​នៃ​កូ​វីដ​១៩ ហើយ​ឥឡូវនេះ​មានតែ​ជនជាតិ​ចិន​ចំនួន ១៥ ០០០ នាក់​ប៉ុណ្ណោះ​ដែល​រស់នៅក្នុង​ទីក្រុង​។ នៅ​ឆ្នាំ ២០១៩ ប្រជាជន​សរុប​មាន​ចំនួន ៨០ ០០០ នាក់ ហើយ​ចំនួន​ជនជាតិ​ចិន​មាន​ប្រហែល​ពាក់កណ្តាល​នៃ​ចំនួន​នោះ​។​
​លោក​បាន​និយាយថា ខេត្ត​នេះ​បាន​ទាក់ទាញ​ការវិនិយោគ​គម្រោង​សាងសង់​ដែលមាន​តម្លៃ​ជាង ៧ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​បួន​ឆ្នាំ​ចុងក្រោយ​នេះ​ដែល​ភាគច្រើន​មកពី​ជនជាតិ​ចិន​៕
[wai id="5"]