អ៊ីរ៉ង់​បន្ទន់ខ្លួន​ចរចា​ជាមួយ​សម្ព័ន្ធមិត្ត​អាមេរិក នៅ​ចំពោះមុខ​កម្លាំង​យក្ស​ដែល​កំពុង​សម្ញែង​ដាក់ខ្លួន

ព្រឹត្តិការណ៍ថ្មីៗ
0
255
​ខណៈដែល​ភាព​តានតឹង​រវាង​សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់​កំពុងមាន​ភាព​តា​តឹង​នឹង​គ្នា​កាន់តែខ្លាំង សហរដ្ឋអាមេរិក​បាន​បញ្ជូន​ក្រុម​អ្នក​ប្រយុទ្ធ​នាវា​ផ្ទុក​យន្តហោះ និង​ក្រុម​យន្តហោះ​ទម្លាក់​គ្រាប់បែក​ជាច្រើន​សន្ធឹកសន្ធាប់​ទៅកាន់​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស​។ បានត្រឹមតែ​ប៉ុន្មាន​ថ្ងៃ អាមេរិក​ក៏បាន​សម្រេចចិត្ត​បញ្ជូន​កងទ័ព​ប្រមាណ ១ ៥០០​នាក់​ទៅកាន់​តំបន់​នេះ​បន្ថែមទៀត​។ វត្តមាន​ក្រុម​អ្នក​ប្រយុទ្ធ​សហរដ្ឋអាមេរិក​ត្រូវបាន​រំលេច​ដោយ​រូបភាព​យ៉ាង​ឱឡារិក ដែល​ធ្វើ​ឲ្យ​អ៊ីរ៉ង់​ភ័យ​ស្ទើរ​លួស​ព្រលឹង​។ នៅ​ចំពោះមុខ​ស្ថានការណ៍​នៃ​កាគ​ម្រាម​យ៉ាងខ្លាំង​បែបនេះ អ៊ីរ៉ង់​នឹង​បន្ទន់ឥរិយាបទ​ចរចា​ជាមួយ​បណ្តា​ប្រទេស​ឈូង​សមុទ្រ ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​។​ ​អនុរដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា អ៊ីរ៉ង់​បាន​ត្រៀមខ្លួន​រួម​រាល់​ហើយ ដើម្បី​ចរចា​ជាមួយ​បណ្តា​ប្រទេស​អារ៉ាប់​នៅ​ឈូង​សមុទ្រ ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​នៅ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​។ នេះ​បើតាម​សារព័ត៌មាន​អាល់​ចា​ហ្ស៊ី​រ៉ា​នៅ​ថ្ងៃទី​២៩ ឧសភា​នេះ​។​ ​លោក Abbas Araqchi បានធ្វើ​អត្ថាធិប្បាយ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​កាតា ដែលជា​ប្រទេសជិតខាង​មួយ​ដែល​លោក​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស លោក Sheikh Mohammed bin Abdulrahman Al Thani នៅក្នុង​ទីក្រុង​ដូ​ហា​។​ ​ភាគី​ទាំងពីរ​បាន​សម្តែង​ក្តី​ព្រួយបារម្ភ​អំពី​ការកើនឡើង​នៃ​ភាព​តានតឹង និង​បញ្ហា​នៅក្នុង​តំបន់​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​ពី​ក្រសួងការបរទេស​កាតា​។​​កិច្ចចរចារ​អ៊ីរ៉ង់​នេះ ត្រូវបាន​ធ្វើឡើង​យ៉ាង​ទាន់ហន់ បន្ទាប់ពី​វត្តមាន​សហរដ្ឋអាមេរិក​កំពុង​រៀបនឹង​ផ្គុំ​កម្លាំង​ជាមួយ​បណ្តា​ប្រទេស​សម្ព័ន្ធមិត្ត​នៅក្នុង​តំបន់​ហើយ​នោះ​។​ ​ទន្ទឹមនឹង​នេះដែរ លោក John Bolton ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក ដែល​ត្រូវបាន​ចោទប្រកាន់​ពី​ការផ្សព្វផ្សាយ​អំពី​ការផ្លាស់ប្តូរ​របប​នៅ​អ៊ីរ៉ង់​បាន​ទៅដល់​អេ​មី​រ៉ាត់​អារ៉ាប់​រួម​កាលពី​ថ្ងៃ​អង្គារ មុន​កិច្ចចរចា​ត្រូវបាន​រៀបចំឡើង​នៅ​ថ្ងៃ​ពុធ​។​ ​លោក​ច​ន បុល​ថុ​ន​ធ្លាប់​បានបង្ហាញ​ផែនការ​បញ្ជូន​ទ័ព​ប្រមាណ ១២​ម៉ឺន​នាក់​ទៅកាន់​តំបន់​ឈូង​សមុទ្រ ចំពេល​ដែល​ភាព​តានតឹង​ឡើងក​ម្តៅ​។ រីឯ​លោក​ត្រាំ​ធ្លាប់បាន​គម្រាមថា អ៊ីរ៉ង់​នឹងត្រូវ​បញ្ចប់ជីវិត​ជា​ផ្លូវការ បើសិន​ហ៊ាន​គម្រាម​មកលើ​សហរដ្ឋអាមេរិក​។​ ​ភាព​តានតឹង​រវាង​សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់​បាន​ឡើងក​ម្តៅ​ខ្លាំង​ចាប់តាំងពី​លោក​ត្រាំ​ប្រកាស​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ បន្ទាប់ពី​លោក​ត្រាំ​បាន​ចោទថា អ៊ីរ៉ង់​លួច​ផលិត​អាវុធ​នុយក្លេអ៊ែរ​ដោយ​រំលោភ​លើ​កិច្ចព្រមព្រៀង​នោះ​៕​