ចិន​ព្រមាន​អាមេរិក​ថា កុំ​គិតថា​យើង​មិនបាន​ព្រមាន​អ្នក​

Uncategorized
0
259
​ខណៈដែល​ទីក្រុង​ប៉េកាំង​បាន​គម្រាម​សហរដ្ឋអាមេរិក​ជាមួយ​ការហាម​ប្រាម​ការនាំចេញ​ធាតុ​កម្រ​ខណៈដែល​ភាព​តានតឹង​បាន​កើនឡើង ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​បាន​គម្រាម​សហរដ្ឋអាមេរិក​ថា «​កុំ​និយាយថា យើង​មិនបាន​ព្រមាន​អ្នក​»​។​ ​សារព័ត៌មាន People's Daily ដែលជា​កាសែត​របស់​គ​ណ​បក្ស​កុម្មុយនីស្ត​កំពុងកាន់​អំណាច​បាន​ប្រើប្រាស់​ឃ្លា​មួយ​កាលពី​ថ្ងៃ​ពុធ ដែល​ក្នុងនោះ​ចិន​បាន​និយាយថា ប្រទេស​ចិន​នឹងមិន​ទទួលយក​ការគាបសង្កត់​របស់​ស​ហ​រដ្ឋ​អាមេរិក​ចំពោះ​ការអភិវឌ្ឍ​របស់​ចិន​ទេ​។​ ​នៅ​ថ្ងៃទី ១៥ ខែឧសភា រដ្ឋបាល​លោក​ត្រាំ​បាន​ចុះហត្ថលេខា​លើ​បទបញ្ជា ដែល​អាច​ហាមឃាត់​ក្រុមហ៊ុន​ចិន​ធំ ៗ ដូចជា​ក្រុមហ៊ុន​បច្ចេកវិទ្យា Huawei ពី​ការទិញ​គ្រឿង​សំខាន់ៗ​មួយចំនួន​ដូចជា​បន្ទះ​កុំព្យូទ័រ​សហរដ្ឋអាមេរិក​។ បន្ទះ​ទាំង​ទាំងនោះ​ត្រូវបាន​ផលិតឡើង​ដោយ​ធាតុ​កម្រ ដែល​ចិន​ជា​អ្នក​នាំចេញ​ដ៏​ធំ​។​ ​សេចក្តី​អត្ថាធិប្បាយ​ដែល​បាន​ចុះផ្សាយ​នៅក្រោម​ឈ្មោះ​ក្លែងក្លាយ Wuyuehe បាន​និយាយថា «​បច្ចុប្បន្ន​សហរដ្ឋអាមេរិក​ពិតជា​វាយតម្លៃ​ខ្ពស់​លើ​លទ្ធភាព​របស់ខ្លួន​ក្នុងការ​គ្រប់គ្រង​ខ្សែសង្វាក់​ផ្គត់ផ្គង់​សកល ហើយ​វា​នឹង​ជាការ​ទះកំភ្លៀង​ខ្លួនឯង​បន្ទាប់ពី​ការសប្បាយរីករាយ ការ​ក្រអឺតក្រទម និង​ការ​មាន​មោទនភាព​លើ​ខ្លួនឯង​។ កុំ​និយាយ​ឲ្យ​សោះ​ថា យើង​មិនបាន​ព្រមាន​អ្នក​»​។​ ​សារព័ត៌មាន People's Daily បាន​ប្រើ​ពាក្យសម្តី​បែបនេះ​នៅ​ឆ្នាំ ១៩៦២ មុននឹង​ផ្ទុះ​សង្គ្រាម​ជាមួយ​ឥណ្ឌា និង​សង្គ្រាម​ជាថ្មី​នៅ​ឆ្នាំ ១៩៧៨ មុន​ការចូល​ឈ្លានពាន​វៀតណាម​។ កាសែត​នោះ​ក៏បាន​ប្រើប្រាស់​ភាសា​នេះ​ទៅលើ​តៃវ៉ាន់​ផងដែរ​។​ ​មកទល់​ពេល​ប្ចុ​ប្បន្ន​នេះ ចិន​កំពុង​ដង​ចង្កា​មាន់ ខណៈដែល​សហរដ្ឋអាមេរិក​បង្កើន​ការ​ទះកំភ្លៀង​កាន់តែខ្លាំង​ទៅលើ​ចិន ដែល​ធ្វើ​ឲ្យ​ចិន​កាន់តែ​គ្មាន​សង្ឃឹមថានឹង​ងើប​រួច​។ នៅ​ថ្ងៃទី​១០ ឧសភា អាមេរិក​បាន​បង្កើន​ការយកពន្ធ​លើ​ការនាំចេញ​របស់​ចិន ១០ ទៅ ២៥​ភាគរយ​លើ​ពន្ធ ២០០​ពាន់​លាន​ដុល្លារ​។​ ​កិច្ចចរចា​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​បាន​ជាប់គាំង​។ លោក​ត្រាំ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​នៅ​ជប៉ុន​ថា លោក​មិនបាន​ត្រៀមខ្លួន​សម្រាប់​កិច្ចព្រមព្រៀង​នោះទេ​។​ ​សហរដ្ឋអាមេរិក​បាន​យកពន្ធ​លើ​ទំនិញ​របស់​ចិន​ច្រើនជាង​ចិន​ធ្វើ​មកលើ​សហរដ្ឋអាមេរិក​ឆ្ងាយ​ណាស់​។ យ៉ាណា​មិញ ខណៈដែល​សហរដ្ឋអាមេរិក​កាន់តែ​គាប ក ចិន​លើ​ការយកពន្ធ ចិន​ក៏បាន​យក​ធាតុ​កម្រ​មក​ដាក់​នៅមុខ ដើម្បី​ទប់ទល់​ជាមួយ​អាមេរិក​។​ ​សារធាតុ​កម្រ​មានដូចជា​លោហ រ៉ែ​ដែក​ជាដើម​ត្រូវបាន​ផលិត​ដោយ​ចិន ៨០​ភាគរយ​នាំចេញ​ដោយ​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ ២០១៤ និង​ឆ្នាំ ២០១៧​។ នេះ​បើ​យោងតាម​ការស្ទង់មតិ​ភូគព្ភសាស្ត្រ​របស់​សហរ​ដ្ឋ​អាមេរិក​។​ ​ក្នុង​សេចក្តីថ្លែងការណ៍​ដែល​បាន​បង្ហោះ​នៅលើ​គេហទំព័រ​របស់ខ្លួន​នៅ​ថ្ងៃ​ពុធ អ្នកតំណាង​គណៈកម្មាធិកា​រ​កំណែទម្រង់ និង​ការអភិវឌ្ឍ​ជាតិ​ដ៏​មាន​ឥទ្ធិពល​របស់​ប្រទេស​ចិន​បាន​ព្រមាន​ម្ត​ទៀតថា​លទ្ធភាព​នៃ​ការចាត់វិធានការ​លើ​សារធាតុ​កម្រ​។​ ​កាលពី​ថ្ងៃទី​២០ ខែឧសភា លោក​ស៊ី​ជីន​ពីង (Xi Jinping) ប្រធានាធិបតី​ចិន​បានធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​រោងចក្រ​ផលិត​សារធាតុ​កម្រ​នៅក្នុង​ខេត្ត​ស៊ី​ង​ជាំ​ង ដែល​អ្នកវិភាគ​មើលឃើញថា ជា​ការបញ្ជូនសារ​ទៅកាន់​សហរដ្ឋអាមេរិក​។​ ​ដំណើរ​ទស្សនកិច្ច​នេះ ធ្វើឡើង​ខណៈដែល​ក្រុមហ៊ុន​ហួ​វ៉េ​ចិន​កំពុងស្ថិត​លើផ្លូវ​មរណៈ ខណៈដែល​អាមេរិក​ចាត់វិធានការ​គ្រប់យ៉ាង​លើ​ក្រុមហ៊ុន​មួយ​នេះ ដែល​ល្មើស​ទណ្ឌកម្ម​របស់​សហ​រដ្ឋ​អាមេរិក​៕​