មន្ដ្រីនគរបាល​ពាក់​ស័ក្ដិ​៣ ច្រ​លំ​យក iPad មួយគ្រឿង​ពី​ហាង​វី​ង​មួយ

ព្រឹត្តិការណ៍ថ្មីៗ
0
251
​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ មាន​ករណី​ដ៏​ហួសចិត្ត​មួយ​បានកើត​ឡើង កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៩​នេះ ដោយមាន​មន្ត្រីនគរបាល​ម្នាក់ បាន​ចូលទៅ​ដក​លុយ​នៅ​ហាង​វី​ង​មួយកន្លែង​យីហោ «​រស្មី សាមគ្គី​» ស្ថិតនៅក្នុង​ខណ្ឌទួលគោក ស្រាប់តែ​បន្លំ​លួច​យក iPad មួយគ្រឿង​ទៅ​បាត់ រួច​ក៏ត្រូវ​ម្ចាស់​ហាង​យកទៅ​បង្ហោះ​ល្បី​ពេញ​បណ្តាញ​សង្គម Facebook និង​មាន​គេ Share រាប់ពាន់នាក់ ។​ ​ជុំវិញ​បញ្ហា​នេះ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​កាលពី​ល្ងាចម្សិលមិញ​នេះ​ថា មន្ត្រីនគរបាល​ដែល​ជាប់​សង្ស័យ​លួច iPad មួយគ្រឿង​នៅក្នុង​ហាង​វី​ង​មួយកន្លែង​នៅ​ខណ្ឌទួលគោក​នោះ ត្រូវបាន​បញ្ជូន​ទៅកាន់​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាត់ការ​បន្តទៀត​។​ ​មន្ដ្រីនគរបាល​ពាក់​ស័ក្ដិ​៣ នៅ​នាយកដ្ឋាន​ការពារ​ព្រំ​ដែនទឹក ដែល​បន្លំ​លួច iPad មួយគ្រឿង នៅ​ហាង​វី​ង​មួយកន្លែង នៅ​ខណ្ឌទួលគោក ហើយ​ត្រូវបាន​បញ្ជូនបន្ដ​មក​សួរនាំ នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នោះ នៅពេលនេះ​សមត្ថកិច្ច​បានអនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​ហើយ ក្រោយ​ធ្វើ​កិច្ចសន្យា និង​មាន​អ្នកធានា​។​ ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែងប្រាប់ ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៩​នេះ​ថា បន្ទាប់ពី​បញ្ចប់​ការសួរនាំ​នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ មន្ដ្រីនគរបាល​ខាងលើ ត្រូវបាន​អនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​ហើយ ក្រោយ​ធ្វើ​កិច្ចសន្យា​អប់រំ និង​អ្នកធានា​ត្រឹមត្រូវ​។ ករណីនេះ មិនមែនជា​ករណី​លួច​ទេ គឺជា​ករណី​ច្រឡំ ហើយ​ភាគី​ទាំងពីរ​ទាំង​ខាង​ម្ចាស់​ហាង និង​មន្ត្រីនគរបាល ក៏បាន​សម្របសម្រួល​ប​ញ្ច​ប់​ហើយ​ដែរ​។ ម្ចាស់​ហាង​ក៏​មិនបាន​ដាក់ពាក្យ​បណ្តឹង​អ្វី​ដែរ​។​