អេ​ស្ប៉ា​ញ​ផ្គុំ​យន្តហោះ​ចម្បាំង​ស្ទាក់ដំណើរ​យន្តហោះ​ចម្បាំង​រុស្ស៊ី ដែល​រំលោភ​លើ​ដែនអាកាស​របស់ខ្លួន​

ព្រឹត្តិការណ៍ថ្មីៗ
0
279
​អគ្គសេនាធិការ​នៃ​ក្រសួងការពារជាតិ​អេ​ស្បា​៉​ញ​បាន​និយាយថា ក្រុម​យន្តហោះ​ចម្បាំង​អេ​ស្ប៉ា​ញ F-18 បាន​ផ្គុំ​កម្លាំង​ស្ទាក់ដំណើរ​យន្តហោះ​ចម្បាំង​រុស្ស៊ី An-12 នៅលើ​ដែនអាកាស​អេ​ស្ប៉ា​ញ​។​ ​សេចក្តីថ្លែងការណ៍​នោះបាន​និយាយ​ថ «​ការ​ស្ទាក់ដំណើរ​នេះ​បាន​ធ្វើឡើង​នៅ​ថ្ងៃទី​២៤ ឪ​សភា​នៅលើ​សមុទ្រ​បាល់​ទិច​»​។ យន្តហោះ​នេះ​មិនបាន​ជួប​ជាមួយ​តម្រូវការ​ចាំបាច់​សម្រាប់​ការហោះហើរ​នៅលើ​ដែនអាកាស​នេះ​»​។​ ​កងកម្លាំង​យោធា​បាន​បន្ថែមទៀតថា យន្តហោះ​ចម្បាំង​អេស្បាញ​បាន​អមដំណើរ​យន្តហោះ​ចម្បាំង​រុស្ស៊ី ដោយ​អនុ​ឡោម​តាម​និ​ត​វិធី ដែល​ត្រូវបាន​បង្កើតឡើង​»​។​ ​ជារឿយៗ រុស្ស៊ី​បាន​បញ្ជូន​យន្តហោះ​ចម្បាំង និង​យន្តហោះ​ទម្លាក់​គ្រាប់បែក​ទាំង​ហ្វូង​ហោះ​ឈ្លានពាន​ដែន​អត្តសញ្ញាណ​ការពារជាតិ​របស់​អេ​ស្ប៉ា​ញ សហរដ្ឋអាមេរិក អង់គ្លេស និង​បណ្តា​ប្រទេស​ផ្សេងទៀត​៕​