អាជ្ញាធរ​សម្រេចយក​ទីតាំង​ចំនួន ៣ កន្លែង​បន្ថែមទៀត​សម្រាប់​ព្យាបាល​អ្នក​កើត​ជំងឺ​កូ​វីដ​១៩

ព្រឹត្តិការណ៍ថ្មីៗ
0
303
[wai id="9"]


​កំនើន​នៃ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​កាន់តែ​ច្រើនឡើង អាជ្ញាធរ​បានសម្រេច​យក​ទីតាំង​ស្ដា​ត​អូឡាំពិក​, សាលា​កូរ៉េ​កប់​ស្រូវ ( វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា NPIC )​និង​ព្រី​មៀរ​សែន​សុខ សម្រាប់​ព្យាបាល​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ កម្រិត​ស្រាល ខណៈដែល​បច្ចុប្បន្ន​អត្រា​អ្នក ឆ្លង​ជំងឺ​កូ​វីដ​នៅ​រាជធានី​ភ្នំពេញ មិនមាន​សញ្ញា​ថមថយ​នៅឡើយ​ទេ​។​
ពាណិជ្ជកម្ម

លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល​, លោក អ៉ិ​ត សំហេង រដ្ឋមន្ដ្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល វិជ្ជាជីវៈ និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ពិនិត្យ និង​ត្រៀម​រៀបចំ​ទីតាំង​ទាំង​៣​នេះ​ផងដែរ​។​
​ចាប់តាំងពី​កម្ពុជា​ផ្ទុះ​ព្រឹត្តិការណ៍​ឆ្លង​ក្នុង​សហគមន៍​២០​កុម្ភៈ​មក អាជ្ញាធរ​បាន​យក​ទីតាំង​ធំៗ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​សម្រាប់​ដាក់​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ដែល​រួមមាន​សណ្ឋាគារ​ឌឺ​ក្រេ​ត​ឌុ​ក មន្ទីរពេទ្យ​ហ្លួង​ម៉ែ សាលារៀន​មួយចំនួន សាល​មង្គលការ​កោះ​ពេជ្រ​ជាដើម​។​
​ក្រៅពី​បន្ថែម​ទីតាំង​សម្រាប់​ដាក់​អ្នក​វិជ្ជមាន​កូ​វីដ​១៩ នៅ​ថ្ងៃទី​២៥ ខែមេសា​នេះ ក្រសួងសុខាភិបាល​ក៏បាន​អនុញ្ញាត​ឲ្យ​ម្ចាស់​សេវា​ព្យាបាល​ឯកជន និង​សម្ភព​ស្របច្បាប់​ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់​អាច​ទទួល​ពិនិត្យ ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩​។ ប៉ុន្តែ​ក្រសួង​តម្រូវ​ឲ្យ​មានការ​ស្នើសុំ​ការអនុញ្ញាត​ច្បាប់​មក​ក្រសួង តាមរយៈ​នាយកដ្ឋាន​មន្ទីរពេទ្យ និង​ត្រូវគោរព​តាម​លក្ខខណ្ឌ​ចំនួន​១១​ចំណុច​

​គួរ​បញ្ជាក់ដែរថា គិត​ត្រឹម ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២១​កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​សរុប​ចំនួន ៩៩៧៥​នាក់ ក្នុងនោះ​ករណី​សហគមន៍​២០​កុម្ភៈ ចំនួន ៩៤២៦​នាក់​, អ្នកជា​សះស្បើយ​ចំនួន ៣៤០០​នាក់​, អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន ៦៤៩៥​នាក់​, អ្នកស្លាប់​ចំនួន ៧៤​នាក់​៕