នគរបាល​ស័ក្តិ​៣​ម្នាក់ លួច ឫ​ច្រ​លំ ឫ​ស្មារតី​មិនល្អ រឿងរ៉ាវ​យ៉ាងណា​ថ្ងៃនេះ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បន្ដ​នីតិវិធី​តាមផ្លូវ​ច្បាប់​ហើយ !

ព្រឹត្តិការណ៍ថ្មីៗ
0
274
​នៅ​ទីបំផុត មន្ត្រីនគរបាល​ដែល​ជាប់​សង្ស័យ​លួច iPad មួយគ្រឿង​នៅក្នុង​ហាង​វី​ង​មួយកន្លែង​នៅ​ខណ្ឌទួលគោក​នោះ ត្រូវបាន​បញ្ជូន​នាយ​ឧ​ត្ត​ម​សេនីយ៍​អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​កសាង​សំណុំ ទៅកាន់​តុលាការ​ចាត់វិធានការ តាមផ្លូវ​ច្បាប់​ហើយ​។​ ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ព័ត៌មាន នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន បាន​ថ្លែងប្រាប់​ឲ្យ​ដឹងថា «​ករណីនេះ​ខ្ញុំ​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង បញ្ជូន​មន្ដ្រីនគរបាល​ពាក់​ស័ក្ដិ​៣ នៅ​នាយកដ្ឋាន​ការពារ​ព្រំ​ដែនទឹក ទៅកាន់​តុលាការ​ដើម្បី​បន្ដ​នីតិវិធី​តាមផ្លូវ​ច្បាប់​នៅថ្ងៃនេះ​»​។​ ​គួររំលឹកថា នគរបាល​ស័ក្តិ​៣​ម្នាក់ ដែល​បានធ្វើ​សកម្មភាព​លួច iPad ពី​អាជីវករ​ផ្ទេរប្រាក់​មួយកន្លែង បានធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​យ៉ាងខ្លាំង ដោយសារតែ​កន្លងមក គេ​មិនដែល​ឃើញ​មន្ត្រីនគរបាល​រូប​ណា ដែល​ហ៊ាន​ធ្វើ​សកម្ម​ភាពមិន​សមរម្យ​ក្នុង​ឯកសណ្ឋាន​នគរបាល​បែបនេះ​តាម​ការរៀបរាប់ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៩ នៅ​កន្លែង​ផ្ទេរប្រាក់​មួយ​ឈ្មោះ រស្មី សាមគ្គី ហើយ​យោងតាម​វីដេអូ​ថត​បាន​ដោយ​កាមេរ៉ា​សុវត្ថិភាព ដែល​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Leakhena Jeanana បានបង្ហាញ​នូវ​សកម្ម​ភាពបុរស​ស្ថិតក្នុង​ឯកសណ្ឋាន​នគរបាល ដែល​បានមក​ដក​លុយ​ចំនួន​២០​ដុល្លារ ហើយ​ខណៈដែល​អាជីវករ​កំពុងដ​កលុយ បុរស​ដែលមាន​ឯកសណ្ឋាន​នគរបាល​រូបនោះ បាន​លើក​ទូរស័ព្ទ​មក​និយាយ ដើរ​ចុះឡើងៗ ហើយដោយ​ឃើញ​ស្ថាន​ភាពល្អ បុរស​រូបនោះ ក៏បាន​ចូល​លួច​យក iPad មួយគ្រឿង ដើរចេញ​យ៉ាង​លឿន ទៅ​បាត់ស្រមោល​តែម្តង​។ ក្រោយពី​ផ្ទុះ​នូវ​រឿងរ៉ាវ​អាស្រូវ​ខាងលើនេះ ខាង​កម្លាំង​សមត្ថកិច្ច​ក៍បាន​ហៅ​បុគ្គល​ប៉ូលីស ពាក់​ស័ក្ដិ​៣ ខាងលើនេះ​មក​សួរនាំ​នឹងធ្វើ​កិច្ចសន្យា នឹង​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ ។ ប៉ុន្តែ​ករណី​នោះបាន​ធ្វើ​ឲ្យ មហាជន​ជាច្រើន​ផ្ទុះ​ការតវ៉ា​យ៉ាងខ្លាំង​ដោយសារ​ប៉ូលីស​ខាងលើ​នោះ ធ្វើ​សកម្មភាព​ខុសច្បាប់​ប៉ុន្តែ​បែរជា​ត្រូវបាន រួចខ្លួន​ទៅវិញ ៕