កងទ័ព​សហរដ្ឋអាមេរិក​បាន​ទៅដល់​ហ្គោ​តេ​ម៉ា​ឡា ដើម្បី​ពង្រឹង​សន្តិសុខ​តាម​ព្រំដែន​

ព្រឹត្តិការណ៍ថ្មីៗ
0
243
​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ហ្គោ​តេ​ម៉ា​ឡា លោក Luis Miguel Ralda Moreno បានបញ្ជាក់​អះអាងថា កងទ័ព​សហរដ្ឋអាមេរិក​បាន​ទៅដល់​ប្រទេស​ហ្គោ​តេ​ម៉ា​ឡា ដើម្បី​ពង្រឹង​សន្តិសុខ​ព្រំដែន ចំពេល​ដែលមាន​វិបត្តិ​អន្តរ​ប្រវេសន៍​។​ ​រដ្ឋមន្ត្រី​រូបនោះ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា «​កងទ័ព​បានមក​ទីនេះ ដូចដែល​វា​បាន​កើតឡើង​កាលពី ១៥​ឆ្នាំមុន ក្រោម​កម្មវិធី Strong Roads​។ អ្វីដែល​កើតឡើង​នាពេលនេះ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​ជំនួយ​ស៊ីវិល​មនុស្សធម៌​យោធា ដែល​ហៅថា Beyond the Horizon»​។​ ​យោងតាម​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​រូបនោះ កងទ័ព​សហរដ្ឋអាមេរិក​ត្រូវបាន​ដាក់ពង្រាយ​ទៅកាន់​នាយកដ្ឋាន​ព្រំដែន​នៃ​ទីក្រុង Huehuetenango ដោយ​ឆ្លងកាត់​លំហូរ​ចូល​នៃ​ជនអន្តោប្រវេសន៍​អាមេរិក​កណ្តាល​មក​ម៉ិ​ក​ស៊ិ​ច ក្នុង​ក្តី​សង្ឃឹមថានឹង​ឆ្លងកាត់​ព្រំដែន​ជាមួយ​សហរដ្ឋអាមេរិក​។​ ​របាយការណ៍​ព័ត៌មាន​នេះ​ធ្វើឡើង​បន្ទាប់ពី​ប្រទេស​ទាំង​ពីរបាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​កាលពី​សប្តាហ៍​មុន ដែល​នឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​បស់​ពួកគេ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការជួញដូរ​មនុស្ស និង​ការធ្វើ​ចំណាកស្រុក​ខុសច្បាប់​។ ភាគី​ទាំងសងខាង​បាន​ឯកភាព​បង្កើន​សន្តិសុខ​លើ​ព្រំដែន​ហ្គា​តេ​ម៉ា​ឡា ដើម្បី​ទប់ស្កាត់​លំហូរ​នៃ​ការធ្វើ​ចំណាកស្រុក​មិន​ទៀងទាត់​។​ ​កាលពី​សប្តាហ៍​មុន លោក​ត្រាំ​បានប្រកាសថា ពន្ធ​លើ​ការ​នាំចូល​ចំនួន ៥​ភាគរយ នឹងត្រូវ​យក​លើ​រាល់​ទំនិញ​ម៉ិ​ក​ស៊ិ​ក​ចាប់ពី​ថ្ងៃទី ១០ ខែមិថុនា​រហូតដល់​ម៉ិ​ក​ស៊ិ​កបាន​បញ្ឈប់​ជន​អន្តោរ​ប្រវេសន៍​ខុសច្បាប់​ចូលមក​ទឹកដី​របស់ខ្លួន​។ ការយកពន្ធ​នេះ​នឹង​កើនឡើង ៥​ភាគរយ​រៀងរាល់ខែ រហូតដល់​វា​ឡើងដល់ ២៥​ភាគរយ​៕​