សភា​ជិ​សភា​អាមេរិក ប្រកាស​ឲ្យ​ដឹង​ពី​គ្រោះថ្នាក់​បង្កឡើង​ដោយ​ក្រុមចោរប្លន់​អវកាស​

ព្រឹត្តិការណ៍ថ្មីៗ
0
246
​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក លោក Ted Cruz​បាន​និយាយ​ការពារ​ទុក​មុន​ថា កងទ័ព​អវកាស​របស់លោក​ត្រាំ ត្រូវតែ​ការពារ​យានអវកាសរ​បស់​ខ្លួន​ពី​ក្រុមចោរប្លន់​អវកាស ដែល​ការអះអាង​បែបនេះ ទំនងជា​ចង់​សំដៅលើ​ការ​វាតទី​អវកាស​របស់​ចិន និង​រុស្ស៊ី​។​ ​ថ្លែង​កាលពី​ថ្ងៃ​ពុធ​អំឡុង​កិច្ចខិតខំ​ប្រឹងប្រែង​ស្វែងរក​មូលនិធិ​សម្រាប់​បេសកកម្ម​លើ​ដែន​អវកាស​របស់​កងទ័ព​អវកាស​រដ្ឋ​អាមេរិក​នោះ លោក Cruz​បាន​គូសបញ្ជាក់​ពី​លទ្ធភាព​នៃ “​ចោរប្លន់​អវកាស​” ដែល​នឹងធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​បេសកកម្ម​នាពេល​អនាគត​របស់​អាមេរិក​។​ ​លោក​បាន​និយាយថា ចាប់តាំងពី​ក្រិ​ក​សម័យកាល​បុរាណ បានធ្វើ​ដំណើរ​តាម​សមុទ្រ​លើកដំបូង​គេ​រួចមក ប្រទេស​ជាច្រើន បានទទួល​ស្គា​ល់ពី​ភាពចាំបាច់​របស់​កងទ័ព​ជើង​ទឹក និង​ការរក្សា​សមត្ថភាព​កំពូល​របស់​ពួកគេ ក្នុងការ​ការពារ​ការ​ធ្វើដំណើរ​តាម​សមុទ្រ​។​​លោក​បន្តថា ក្រុមចោរ​សមុទ្រ គំរាមកំហែង​នៅក្នុង​សមុទ្រ ហើយ​វា​ដូចគ្នា​នៅ​ទី​អវកាស​។ តាម​វិធី​តែមួយ​នេះ លោក​ជឿថា យើង​ត្រូវតែទទួលស្គាល់ ភាពចាំបាច់​នៃ​កម្លាំង​អវកាស ដើម្បី​ការពារជាតិ និង​ការពារ​ពាណិជ្ជកម្ម​អវកាស និង​ការរុករក​លើ​ទី​អវកាស​ស៊ីវិល​។​ ​សូមបញ្ជាក់ថា ការបង្កើត​កងទ័ព​អវកាស​សហរដ្ឋអាមេរិក ត្រូវបាន​គេ​ប្រកាសឡើង​កាលពី​ឆ្នាំ​២០១៨ ដោយ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដោយមាន​គោលដៅ​ការពារ​ប្រទេស​ជាច្រើន ដូចជា​រុស្ស៊ី និង​ចិន ពី​ការ​ឈានមុខ​គេ​នៅ​ទី​អវកាស​។​ ​បច្ចុប្បន្ន​នេះដែរ រដ្ឋបាល​របស់លោក​ដូ​ណា​ល់ ត្រាំ បាន​ស្វែងរក​ថវិកា​២​ពាន់​លាន​ដុល្លារ ដើម្បី​បង្កើត​កម្លាំងយោធា​ថ្មី​មួយ​នេះ​នៅលើ​ទី​អវកាស ប៉ុន្តែ​គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នោះទេ​ថា​តើ​អ្វី​ពិតប្រាកដ ដែល​កងកម្លាំង​មួយ​នេះ នឹងត្រូវ​ធ្វើ​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ដំបូង​៕​