ក្រុម​អ្នកវិទ្យាសាស្ត្រ​កំពុង​ស្រាយ​ចម្ងល់​ពន្លឺភ្លើង​ដ៏​អាថ៌កំបាំង​បាញ់​ចេញពី​ព្រះ​ច​ន្ទ័​

ព្រឹត្តិការណ៍ថ្មីៗ
0
288
​ពន្លឺភ្លើង​ដ៏​អាថ៌កំបាំង ត្រូវបាន​គេ​អង្កេត​នៅលើ​ព្រះ​ច​ន្ទ័​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ហើយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅតែ​មិនទាន់​ដឹង​ច្បាស់​ដដែល​ថា​តើ​វា​គឺជា​ពន្លឺភ្លើង​អ្វី​ឲ្យ​ពិតប្រាកដ​។​ ​ដោយ​គេ​ស្គាល់​ថា​ជា​បាតុភូត​ព្រះ​ច័ន្ទ ពន្លឺភ្លើង​ខុសពី​ប្រក្រតី​មួយ​នេះ ត្រូវបាន​គេ​ដឹង​តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៥០​មកម្ល៉េះ ប៉ុន្តែ​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅតែ​ពិបាក​ស្រាយ​ចម្ងល់​មួយ​នេះ​ដដែល ក្នុងការ​កំណត់ថា​តើ​អ្វី​ទៅ​ពិតប្រាកដ ដែល​នាំ​ឲ្យ​កើតមាន​ចំណាំង​ពន្លឺភ្លើង​បែបនេះ​។​ ​ការពន្យល់​ជាច្រើន​បាន​លើកឡើងថា វា​អាចជា​ឥទ្ធិពល​ពី​ផ្កាយព្រះគ្រោះ សកម្មភាព​រញ្ជួយ​ប្រថពី ឬ​អាចជា​អន្តរ​សកម្ម​ជាមួយ​ខ្យល់​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​។​ ​នៅក្នុង​កិច្ចខិតខំ​ថ្មី​ដើម្បី​សង្កេត​បាតុភូត​មួយ​នេះ លោក​សាស្ត្រាចារ្យ Hakan Kayal មកពី​សាកលវិទ្យាល័យ Julius Maximilian University of Wurzburg ស្ថិត​ក្នុងប្រទេស​អាល្លឺម៉ង់ បាន​បង្កើត​នូវ​តេ​ឡេ​ស្កូ​ត​ព្រះ​ច​ន្ទ័ ដែល​ត្រូវបាន​រចនា​ឡើង​សម្រាប់​គោលបំណង​មួយ​នេះ​។​ ​ស្ថិត​នៅឯ​មន្ទីរ​អង្កេត​ឯកជន ប្រទេស​អេ​ស្ប៉ា​ញ តេ​ឡេ​ស្កូ​ប​មួយ​នេះ មាន​កាមេរ៉ា​២ ដែល​អាច​តាមដាន​ព្រះ​ច​ន្ទ័​ជា​រៀងរាល់​យប់​។ បើសិនជា​កាមេរ៉ា​ទាំង​២ ចុះបញ្ជី​ពន្លឺភ្លើង​ក្នុងពេល​តែ​១ ប្រព័ន្ធ​នឹង​ថតរូប ថត​វីដេអូ និង​បញ្ជូន​សារ​មកកាន់​ក្រុម​របស់លោក Kayal សម្រាប់​ការស៊ើបអង្កេត​បន្ថែមទៀត​។​ ​ដល់ពេល​នោះ លទ្ធផល​នឹងត្រូវ​យកទៅ​ប្រៀបធៀប​ជាមួយ​ការអង្កេត​ផ្សេងទៀត ដែល​ធ្វើឡើង​ដោយ​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប​(ESA)​។​ ​លោក Kayal បាន​និយាយថា បើសិនជា​រឿង​តែមួយ​ត្រូវបាន​មើលឃើញ​នៅ​ទីនោះ ហេតុការណ៍ នឹងត្រូវ​បាន​គេ​ប្រកាស​ឲ្យ​ដឹង​ហើយ​។​ ​មាននូវ​ផែនការ​ជាច្រើន​ទៀត ដើម្បី​ស្រាយ​បញ្ហា​ចម្ងល់​ពន្លឺភ្លើង​មួយ​នេះ ដោយ​ប្រើប្រាស់​ចារកិច្ច​សិប្បនិម្មិត ដើម្បី​ស្រង់​យក​ការប្រកាស​ព័ត៌មាន​ខុស និង​ចុងបញ្ចប​អនុវត្តន៍​លើ​ប្រព័ន្ធ​តែមួយ​តាម​ផ្កាយរណប ដែល​អាច​សង្កេត​ព្រះ​ច​ន្ទ័ ពី​ទី​អវកាស​។​ ​លោក Kayal បាន​បន្តទៀតថា យើង​នឹង​កម្ចាត់​ចលាចល​បណ្តាលមកពី​បរិយាកាស​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ ពាក់ព័ន្ធ​នឹង​ការ​ស្រាយ​ចម្ងល់​ពន្លឺភ្លើង​ដ៏​អាថ៌កំបាំង​នេះ នៅពេលណា​នោះ លោក Kayal មិនបាន​ប្រកាស​ឲ្យ​ដឹង​នោះទេ​៕​