អ្នកស្លាប់​ដោយ​ការបង្ក្រាប​ពី​កងកម្លាំង​យោធា​ស៊ូដង់​បាន​កើន​ដល់ ៦០​នាក់​

ព្រឹត្តិការណ៍ថ្មីៗ
0
291
​យោងតាម​សារព័ត៌មាន CNN នៅ​ថ្ងៃទី​០៥ មិថុនា​នេះ​បាន​ស្រង់​ពី​គណ​កម្ម​ធិ​ការ​កណ្តាល​នៃ​ក្រុមគ្រូពេទ្យ​ស៊ូដង់​បាន​ឲ្យ​ដឹងថា យ៉ាងហោចណាស់​មាន​មនុស្ស ៦០​នាក់​ត្រូវបាន​សម្លាប់ និង ៣០០​នាក់​ផ្សេងទៀត​រងរបួស បន្ទាប់ពី​ទាហាន​បាន​វាយប្រហារ​ទៅលើ​ជំរុំ​ក្រុម​អ្នកគាំទ្រ​លទ្ធិប្រជាធិបតេយ្យនៅ​រដ្ឋ​ធានី​ស៊ូដង់​។​ ​វីដេអូ​បង្ហាញ​ពី​ផ្សែង​ខ្មួលខ្មាញ់ និង​ភាព​ភ័យ​ស្លន់ស្លោ នៅពេលដែល​យោធា​បាន​វាយ​បំបែក​ក្រុមបាតុករ​នៅ​រដ្ឋធានី​ខា​ទុំ​។ ​ជាមួយនឹង​ការប្រើ​កម្លាំង​វាយ​ប​ង្ក្រា​ម​ក្រុមបាតុករ​នេះ ត្រូវ​រង​ការរិះគន់​ពី​សំណាក់​អន្តរជាតិ​កាន់តែខ្លាំង​។ សហភាព​អាហ្វ្រិក​បានធ្វើការ​ថ្កោលទោស​ចំពោះ​ការប្រើប្រាស់​អំពើហិង្សា​នោះ និង​បានទាមទារ​ឲ្យ​មានការ​ដោះស្រាយ​ដោយ​សន្តិ​វ​ធី​។​ជាមួយនឹង​ការបង្ក្រាប​នេះ អភិបាលក្រុង​ខា​ទុំ​បាន​លាលែង​ចុះ​ពី​តំណែង ក្រោយ​មានការ​សម្លាប់​មនុស្ស​ជាច្រើន​បែបនេះ​។ ​នេះ​គឺជា​រូបភាព​តែមួយ​នៃ​ការទម្លាក់​រដ្ឋាភិបាល​ថ្មី ដែល​ជំនួស​តំណែង​ឲ្យ​លោក​អូ​ម៉ា អាល់​បា​ស្យឺ​។ កាលពី​ប៉ុន្មាន​ខែ​មុន ប្រជាជន​នាំគ្នា​ធ្វើបាតុកម្ម​ជាច្រើន​ថ្ងៃ​ដោយ​មិន​រាថយ រហូត​ទាល់​តែមាន​ការធ្វើ​រដ្ឋប្រហា​រ​ពី​កងកម្លាំង​យោធា​។ កងកម្លាំង​យោធា​ដែល​កំពុង​កាន់អំណាច​ធ្លាប់បាន​សន្យាថា​នឹង​កាន់តំណែង​តែ​ពីរ​ឆ្នាំ​ប៉ុណ្ណោះ រហូត​ទាល់តែ​មានការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ទើប​ខ្លួន​ចុះ​ពី​អំណាច​៕​