អតីត​សណ្ឋាគារ​អាំង​ទ័​រ​កុងទីណង់តាល់​ក្លាយ​ជាទីតាំង ដាក់​អ្នកជំងឺ​កូ​វីត​១៩ (COVID-19)

ព្រឹត្តិការណ៍ថ្មីៗ
0
2228
[wai id="6"]


[wai id="7"]
​ក្រសួងសុខាភិបាល​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីត​១៩ (COVID-19) ចំនួន​១២​នាក់​ថ្មី​ទៀត​។ អ្នក​ឆ្លង​ជំងឺ​ថ្មី​ទាំង​១២​នាក់ មាននៅ​ខេត្តបន្ទាយមានជ័យ រាជធានី​ភ្នំពេញ កំពង់ឆ្នាំង បាត់ដំបង កំពត និង​ត្បូងឃ្មុំ​ក្រសួង​បាន​បញ្ជាក់ថា ក្រុមការងារ​ឆ្លើយតប​បន្ទាន់ និង​ក្រុមគ្រូពេទ្យ​ថ្នាក់ជាតិ និង​ក្រោម​ជាតិ កំពុង​បន្ត​តាមដាន​រក​អ្នក​ប៉ះពាល់​យ៉ាងសកម្ម ជាពិសេស​អ្នក​ដែល​បាន​ចូលរួម​នៅក្នុង​ពិធី​សាសនា​ឥស្លាម នៅ​ប្រទេស​ម៉ាឡេស៊ី​។ សូមបញ្ជាក់ថា បូក​ទាំង​ករណី​ថ្មី​១២​នេះ​ផង អ្នក​កើត​ជំងឺ​កូ​វីត​១៩​នៅក្នុង​ប្រទេស​កម្ពុជា កើន​ដល់ ២៤​នាក់​ហើយ​។

​ដើម្បី​ជាការ​ទប់ស្កាត់​នៃ​ការរីក​រាលដាល​នេះ ក្រសួងសុខាភិបាល បាន​សហការ​ជាមួយ​អភិបាល​រាជធានី​ភ្នំពេញ យក​សណ្ឋាគារ The Great Duke អតីត​សណ្ឋាគារ​អាំង​ទ័​រ​កុងទីណង់តាល់ ធ្វើជា​មន្ទីរពេទ្យ សម្រាប់​ព្យាបាល​អ្នក​ឆ្លង​កូ​វីដ​-១៩ នៅ​កម្ពុជា​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ដែល​ចេញ​នៅ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២០​។​

​គួរ​បញ្ជាក់ដែរថា​អ្នក​ទាំង​២៤​នាក់​នោះ​រួមមាន​៖
​ទី​១៖ បុរស​ជនជាតិ​ចិន មកពី​ទីក្រុង​វូ​ហាន (​ជាសះស្បើយ​)
​ទី​២៖ បុរស​ជនជាតិខ្មែរ វ័យ​៣៨​ឆ្នាំ នៅ​ខេត្តសៀមរាប​
​ទី​៣៖ ស្ត្រី​ជនជាតិ​អង់គ្លេស វ័យ​៦៥​ឆ្នាំ អ្នកដំណើរ​នាវា Viking Cruise Journey នៅ​ខេត្តកំពង់ចាម​
​ទី​៤៖ បុរស​ជនជាតិ​អង់គ្លេស វ័យ​៧៣​ឆ្នាំ អ្នកដំណើរ​នាវា Viking Cruise Journey នៅ​ខេត្តកំពង់ចាម​
​ទី​៥៖ ស្រី​ជនជាតិ​អង់គ្លេស វ័យ​៦៩​ឆ្នាំ អ្នកដំណើរ​នាវា Viking Cruise Journey នៅ​ខេត្តកំពង់ចាម​
​ទី​៦៖ បុរស​ជនជាតិ​កាណាដា អាយុ​៤៩​ឆ្នាំ នៅ​រាជធានី​ភ្នំពេញ​
​ទី​៧៖ បុរស​ជនជាតិ​ប៊ែ​ល​ហ្សិ​ក អាយុ​៣៣​ឆ្នាំ នៅ​រាជធានី​ភ្នំពេញ​
​ទី​៨៖ បុរស​ជនជាតិ​បារាំង អាយុ​៣៥​ឆ្នាំ នៅ​រាជធានី​ភ្នំពេញ​
​ទី​៩៖ ទារក​ជនជាតិ​បារាំង អាយុ​៤​ខែ នៅ​រាជធានី​ភ្នំពេញ​
ពាណិជ្ជកម្ម

​ទី​១០៖ បុរស​ជនជាតិខ្មែរ នៅ​រាជធានី​ភ្នំពេញ​
​ទី​១១៖ បុរស​ខ្មែរឥស្លាម នៅ​ខេត្តព្រះវិហារ អាយុ​៣៥​ឆ្នាំ នៅ​ខេត្តព្រះវិហារ​
​ទី​១២៖ បុរស​ខ្មែរឥស្លាម អាយុ​៣៩​ឆ្នាំ នៅ​ខេត្តព្រះវិហារ​។​
​ទី​១៣៖ បុរស​ជនជាតិ​ខ្មែរឥស្លាម នៅ​ក្រុង​សេរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​
​ទី​១៤៖ បុរស​ជនជាតិខ្មែរ មកពី​ប្រទេស​ថៃ នៅ​ភូមិ​ព្រៃ​ឫស្សី ក្រុង​សេរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​
​ទី​១៥, ទី​១៦៖ បុរស​ខ្មែរឥស្លាម ២​នាក់ (​អាយុ ៦៣​ឆ្នាំ និង​៦៤​ឆ្នាំ​) នៅ​ព្រែកប្រា​
​ទី​១៧, ១៨, ១៩, ២០៖ បុរស​ខ្មែរឥស្លាម (​អាយុ​ចន្លោះ​ពី ៣៨​ឆ្នាំ ដល់ ៤៥​ឆ្នាំ​) នៅក្នុង​ខេត្តបាត់ដំបង​
​ទី​២១៖ បុរស​ខ្មែរឥស្លាម អាយុ ៣០​ឆ្នាំ នៅក្នុង​ខេត្តកំពត បច្ចុប្បន្ន​ដាក់​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​កែប​
​ទី​២២៖ បុរស​ខ្មែរឥស្លាម អាយុ ៦១​ឆ្នាំ នៅ​ខេត្ត​ត្បូងឃ្មុំ បច្ចុប្បន្ន​ដាក់​ក្នុង​មន្ទីរពេទ្យ​ខេត្ត​នៅ​ពញាក្រែក​
​ទី​២៣, ២៤៖ បុរស​ខ្មែរឥស្លាម អាយុ ៧៥​ឆ្នាំ និង ២៨​ឆ្នាំ នៅ​ខេត្តកំពង់ឆ្នាំង ត្រូវបាន​ដាក់ឱ្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់​ឆ្នាំ​។​



[wai id="5"]