ចិន​​កំពុង​ចាញ់​ច្រាប​តៃវ៉ាន់ ខណៈដែល​អាមេរិក​ត្រៀម​លក់​អាវុធ​ទៅ​ឲ្យ​កោះ​នេះ​ក្នុង​ទំហំ​ទឹកប្រាក់ ២​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍ថ្មីៗ
0
303
​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​បាន​រាយការណ៍​នៅ​ថ្ងៃទី​៦ មិថុនា​នេះ​ថា ទីក្រុង​ប៉េកាំង​កំពុងស្ថិត​ក្នុង​ភាព​ភ័យ​ស្លន់ស្លោ និង​កំពុង​ក្តៅក្រហាយ​យ៉ាង​អន្ទះសារ​ចំពោះ​ទង្វើ​របស់​សហរដ្ឋអាមេរិក​ប្រឆាំង​មកលើ​ខ្លួន ក្នុង​សំណុំរឿង​សង្គ្រាម និង​រឿង​ដ៏​រសើប​មួយទៀត គឺ​កោះ​តៃវ៉ាន់​។ សង្គ្រាម​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​កំពុង​គ្របដណ្តប់ និង​កំពុង​មានប្រៀប​លើ​ចិនដីគោក ដែល​ធ្វើ​ឲ្យ​ចិន​ទទួលរង​គ្រោះ​យ៉ាងធ្ងន់ធ្ងរ​បី​ដូចជា​ភ្នំ​បាក់​សង្កត់​មកលើ​ខ្លួន​។ ចំណែក​សំណុំរឿង​តៃវ៉ាន់​វិញ ចិន​ហាក់បីដូចជា​កំពុង​ឃ្លាត​កាន់តែ​ឆ្ងាយ​ពី​ការ​ក្រសោប​យក​កោះ​តៃវ៉ាន់​។ ក្តី​ស្រមៃ​ឬ​សុ​បិ​ន្ត​អាក្រក់​ក្នុង​ការយក​កោះ​តៃវ៉ាន់​មក​គ្រប់គ្រង​វិញ​ពី​សំណាក់​ចិនដីគោក​ហាក់បីដូចជា​ឆ្ងាយ​នៅ​ជើងមេឃ​។​   ​ប្រព័ន្ធ​ផ្សព្វផ្សាយ Bloomberg បាន​រាយការណ៍​ថា សហរដ្ឋអាមេរិក​កំពុង​បន្ត​លក់​អាវុធ​ទៅ​ឲ្យ​កោះ​តៃវ៉ាន់​ក្នុង​ទំហំ​ទឹកប្រាក់ ២​ពាន់​លាន​ដុល្លារ​។ ប្រភព​អានា​មិ​ក​ចំនួន ៤​បាន​និយាយថា ការលក់​គ្រឿង​ស​ព្វា​វុ​ធា​ដ៏​ធំធេង​នេះ​រួមបញ្ចូល​នូវ​អង្គភាព​យោធា​ទូទៅ​ចំនួន ១០៨​មុខ ដោយមាន​ទាំង​រថក្រោះ​អា​ប្រា​ហាម M-1A2 ដែលមាន​តម្លៃ​ប្រហែល ២​ពាន់​លាន​ដុល្លារ ក៏ដូចជា អាវុធ​ប្រឆាំង​យន្តហោះ និង​ប្រឆាំង​រថក្រោះ​។ ​ជាមួយគ្នានេះដែរ តៃវ៉ាន់​ក៏​ចង់​ធ្វើ​ទំនើបកម្ម​លើ​រថក្រោះ​ផលិតឡើង​ដោយ​សហរដ្ឋអាមេរិក ដែល​ប្រទេស​នេះ​មាន​ស្រាប់​ផងដែ​ឬ ដូចជា​រថក្រោះ M60 Patton​។​ ​លោកស្រី Tsai Ing-wen ប្រធានាធិបតី​តៃវ៉ាន់​បាន​និយាយ​កាលពី​ខែមីនា​ថា សហរដ្ឋអាមេរិក​បាន​ឆ្លើយតប​ជា​វិជ្ជមាន​ចំពោះ​សំណើ​របស់​ទីក្រុង​តៃប៉ិ​សម្រាប់​ការលក់​អាវុធ​ថ្មី ដើម្បី​បង្កើន​សមត្ថភាព​ការពារ​របស់​ជាតិ ដើម្បី​ប្រឈម​នឹង​សម្ពាធ​ពី​ប្រទេស​ចិន​។ សហរដ្ឋអាមេរិក​មិនមាន​ចំណង​ផ្លូវការ​ជាមួយ​កោះ​តៃវ៉ាន់​នោះទេ ប៉ុន្តែ​ត្រូវបាន​ភ្ជាប់​ទំនាក់ទំនង​ដោយ​ច្បាប់ ដើម្បី​ផ្តល់​មធ្យោបាយ​ក្នុងការ​ការពារ​កោះ​នោះ​។​ ​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន សភា​ជាន់​ទាប​សហរដ្ឋអាមេរិក​បាន​អនុម័ត​ច្បាប់​គាំទ្រ​ដល់​កោះ​តៃវ៉ាន់​ពេញទំហឹង​ក្នុងការ​ការពារ​កោះ​មួយ​នេះ​។​ ​ការកំណត់​ចំណាំ​របស់​សភាព​រួម​ប​ញ្ចូ​ន​នូវ​គ្រឿង​សព្វាវុធ​ប្រឆាំង​រថក្រោះ ដោយមាន​ប្រភេទ​មី​ស៊ី​ល​ចាវ​លីន​របស់​ក្រុមហ៊ុន​ឡក់​ឃី​ត​ម៉ា​ធី​ន និង​ក្រុមហ៊ុន​រេ​ឌិ​អន (Raytheon Co) មានតម្លៃ ១២៩​លាន​ដុល្លារ​។ នេះ​បើតាម​ប្រភព​ចំនួន ២​។​ ​បន្ថែម​លើស​នេះ កំណត់សម្គាល់​ពី​សភា​ក៏​ប​ញ្ជូ​ល​ទាំង​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ​ចំនួន ១ ២៤០​គ្រាប់​មានតម្លៃ ២៩៩​លាន​ដុល្លារ និង​មី​ស៊ី​ល​ស្ពាយ​លើ​ស្មា​បាញ់​យន្តហោះ​ចំនួន ២៥០​គ្រាប់​តម្លៃ ២២៣​លាន​។​ ​កាលពី​សប្តាហ៍​មុន មន្ទីរ​ប៉ង់​តា​ហ្គោ​ន​បានប្រកាសថា ខ្លួន​នឹង​លក់​យន្តហោះ​គ្មាន​មនុស្ស​បើក ScanEagle ចំនួន ៣៤​គ្រឿង​ដែល​ផលិត​ដោយ​ក្រុមហ៊ុន Boeing ទៅ​ឲ្យ​រដ្ឋាភិបាល​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី​ហ្វីលីពីន និង​វៀតណាម​ក្នុងតម្លៃ ៤៧​លាន​ដុល្លារ​។​ ​កាលពី​ខែ​មុន មាន​សេចក្តីរាយការណ៍​ថា លោក​ត្រាំ​បាន​ឯកភាព​លើ​សំណើ​ទិញ​យន្តហោះ​ចម្បាំង F-16 ប្រមាណ​ជាង ១០០​គ្រឿង​។ ​កាលពី​សប្តាហ៍​មុន រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី​បាន​ព្រេ​មាន​កុំ​ឲ្យ​សហរដ្ឋអាមេរិក​លូកដៃ​ជ្រៀតជ្រែក​រឿង​កិច្ចការ​តៃវ៉ាន់ យ៉ាងណាមិញ ជារឿយៗ អាមេរិក​តែង​ខោក​ក្បាល​ចិន ជុំវិញ​ការបញ្ជូន​នាវាចម្បាំង​ធ្វើ​នាវាចរ​ដោយ​សេរី​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​ច្រក​សមុទ្រ​តៃវ៉ាន់ ដើម្បី​បញ្ជាក់​ពី​ដែនទឹក​អន្តរជាតិ ខណៈដែល​ចិន​កំពុងតែ​វ៉ាងទី​កាន់តែខ្លាំង​។​ ​វត្តមាន​មី​ស៊ី​ល រថក្រោះ យន្តហោះ​ចម្បាំង និង​គ្រឿង​សព្វាវុធ​សហរដ្ឋអាមេរិក​នៅលើ​ទឹក​ដី​តៃវ៉ាន់ ធ្វើ​ឲ្ត​ចិន​ដេក​មិន​លក់​បក់​មិន​ល្ហើយ​។ ស្ថានភាព​នេះ​គេ​មើលឃើញថា ការប្តេជ្ញា​យក​កោះ​តៃវ៉ាន់​មក​គ្រប់គ្រង​វិញ​របស់លោក​ស៊ី ជិន​ពីង គឺ​គ្រាន់តែ​ជា​សុ​បិ​ន្ត​អាក្រក់​របស់​ចិន​តែប៉ុណ្ណោះ​។ អ្នកវិភាគ​ធ្លាប់​ប្រាប់​សារព័ត៌មាន The National Interest ថា សមត្ថភាព​ចិន​នៅ​ស្ទើរ​ណាស់ គ្មាន​វាសនា​អាច​ចូល​ឈ្លានពាន​កោះ​តៃវ៉ាន់​បានជា​ដាច់ខាត​៕​