សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី មាន​ដំណឹង​ល្អ​សម្រាប់​ប្រជាជន​កម្ពុជា

ព្រឹត្តិការណ៍ថ្មីៗ
0
11789
[wai id="8"]

[wai id="7"]
​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យដឹងថា ការសង​ថ្ងៃ​ឈប់សម្រាក​បុណ្យចូលឆ្នាំ​ចំនួន​៥​ថ្ងៃ អាច​នឹងធ្វើ​ឡើង​នៅ​ចុងខែ​កក្កដា ឬ​ដើមខែ​សីហា ខាងមុខនេះ ពោល​បើសិនជា​កិច្ច​ប្រជុំបាន​ឯកភាពគ្នា​ហើយ គឺ​សម្តេច​នឹង​ចេញ​អនុក្រឹត្យ​តែម្តង​។ ការឈប់​សម្រាក​នេះ គឺ​១​សប្តាហ៍​តែម្តង ដោយ​រួមបញ្ចូល​ថ្ងៃ​សៅរ៍ និង​អាទិត្យ​។​

ពាណិជ្ជកម្ម

​សម្ដេច​តេ​ជោ​មានប្រសាសន៍ថា ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ​១៩ បាន​វាយលុក​ពាសពេញ​សកលលោក រួម​នឹង​ប្រទេស​យើង​ផងដែរ​ទើប​រាជរដ្ឋាភិបាល​សម្រេច លើក​ពេល​ថ្ងៃ​ឈប់សម្រាក បុណ្យចូលឆ្នាំ​ខ្មែរ ប្រពៃណីជាតិ ដើម្បី​បញ្ជៀ​ស​នូវ​ការជួបជុំ ដែល​អាច​បង្ក​ឆ្លង​រីក​រាលដាល នូវ​ជំងឺ​កូ​វីដ​១៩ មកដល់​ប្រជាពលរដ្ឋ ។ រហូតមក ទល់​ពេល គឺជា​ពេល​សមល្មម ដែល​ត្រូវ​សង​តាម​ការសន្យា​ជូន​ចំពោះ​ប្រជាជន​ទូទាំងប្រទេស ជា​ពិ​សេ​មន្ត្រីរាជការ និង​កម្មករ​តាម​រោងចក្រ​នានា​ផងដែរ ដើម្បី​បាន​ឈប់សម្រាក ។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បានឱ្យ​ឯកឧត្ដម អិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ធ្វើ​ការងារ​នៅក្នុង បញ្ហា​នេះ ហើយ​ឯកឧត្ដម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ និង ជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការ គណៈរដ្ឋមន្ត្រី​រៀប ចំ​កំណត់ ។ ដោយនៅ​ក្នុងនោះ​ការសង​ថ្ងៃ​ឈប់​អាចធ្វើ​នៅ​អំឡុង​ខែកក្កដា ឬ ដើមខែ​សីហា នេះ ៕

[wai id="5"]