អ្នកវិភាគ​៖ កូរ៉េខាងជើង​កំពុង​ធ្វើ​សកម្មភាព​រោងចក្រ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​

Uncategorized
0
305
​យោងតាម​សារព័ត៌មាន​ជប៉ុន NHK នៅ​ថ្ងៃទី​៦ មិថុនា​នេះ​បាន​ឲ្យ​ដឹងថា ក្រុម​ស្រាវជ្រាវ​សហរដ្ឋអាមេរិក​ដែល​តាមដាន​សកម្មភាព​របស់​កូរ៉េខាងជើង​បាន​និយាយថា ប្រទេស​នេះ​ទំនងជា​កំពុង​ផលិត​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​នៅ​រោងចក្រ​នុយក្លេអ៊ែរ Nyongbyong​។ ​គេហទំព័រ​ឃ្លាំមើល​កូរ៉េខាងជើង​របស់​សហ​រដ្ឋ​អាមេរិក 38 North បាន​បញ្ចេញ​របាយការណ៍​ចុងក្រោយ​របស់ខ្លួន​បានមកពី​ផ្កាយរណប ដែល​បាន​ថត​សកម្មភាព​នៅ​រោងចក្រ​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ​។ គេហទំព័រ​នោះបាន​និយាយថា រូបភាព​ដែល​ថត​បាន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បង្ហាញ​ពី​មនុស្ស និង​អ្វីដែល​បាន​លេច​ឡើងជា​កុង​តឺ​ណឺ​ស៊ីទែន​សាំង​ពណ៌​ស​នៅ​ជិត​រោងចក្រ​នោះ​។ យាន​នោះ​ត្រូវបាន​ទុក​នៅ​ជិត​កុង​តឺ​ណឺ​ដឹកជញ្ជូន​នៅជាប់​នឹង​សាល​ដាក់​ម៉ាស៊ីន​ផលិត​ឧស្ម័ន ជាទី​កន្លែង​សម្រាប់​ផលិត​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម ដើម្បី​អភិវឌ្ឍន៍​អា​តូ​មិ​ក​។​ ​ក្រុម​ស្រាវជ្រាវ​និយាយថា វា​ជាការ​លំបាក​ក្នុងការ​កំណត់​អត្តសញ្ញាណ​រថយន្ត​អូស​កុង​តឺ​ណឺ​ថា​ជា​ស៊ីទែន​នី​ត្រូ​សែន​រាវ​ពី​រូបភាព​ផ្កាយរណប​តែម្នាក់ឯង​ណាស់ ប៉ុន្តែ​ពួកគេ​និយាយថា វា​ទំនងជា​ដូច្នេះ​។ នី​ត្រូ​សែន​រាវ​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​។​ ​ប្រសិនបើ​នេះ​ជាការ​ពិតមែន​នោះ ទីក្រុង​ព្យុងយ៉ាង​អាច​នឹង​បង្កើន​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម ដើម្បី​ដាក់​សម្ពាធ​ដល់​សហរដ្ឋអាមេរិក ដើម្បី​ធ្វើ​ឲ្យ​មាន​ការធ្វើសម្បទាន​ណាមួយ​ក្នុង​ការចរចា​នុយក្លេអ៊ែរ​។​ ​កាលពី​ខែកុម្ភៈ លោក​ត្រាំ និង​លោក​ជុង​អ៊ុន​បាន​ជួបគ្នា​រួចហើយ ប៉ុន្តែ​ត្រូវ​ទទួល​បរាជ័យ​ដោយសារតែ​ជុង​អ៊ុន​ចង់​ឲ្យ​អាមេរិក​ដក​ទណ្ឌកម្ម​ទាំងស្រុង​ចេញ​សិន ទើប​ខ្លួន​យល់ព្រម​តាម​ក្រោយ​។ ក្រោយ​ឮដូច្នេះ លោក​ត្រាំ​បាន​ដើរ​ចេញពី​កិច្ចប្រជុំ​។ ពាក់ព័ន្ធ​នឹង​ការចរចា​បរាជ័យ​នេះ មាន​របាយការណ៍​បង្ហា​ញ​ថ្មីៗ​នេះ​ថា ជុង​អ៊ុន​បាន​បញ្ជា​ឲ្យ​គេ​យក​មន្ត្រី ៥​នាក់ ដែល​មក​ចរចា​នៅ​វៀតណាម​ទាំង​ប៉ុន្មាន​ទៅ​បាញ់ចោល​ទាំងអស់​។ ប៉ុន្តែ​ក្រោយមក​ទើប​ដឹង​បន្ថែមថា មន្ត្រី​ប៉ុន្មាន​នាក់​នោះ​មិនទាន់​ស្លាប់​ទេ ប៉ុន្តែ​ត្រូវគេ​ឃុំខ្លួន​។ តាមពិត​ការបរាជ័យ​នោះ​មកពី​ជុង​អ៊ុន​ទាំងអស់​។ កាលពី​ឆ្នាំ ២០១៧ ជុង​អ៊ុន​វក់​បាញ់​មី​ស៊ី​ល ដែល​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​សំណាក់​សម​ញ​ព័ន្ធ​មិត្ត​អាមេរិក​។ ប៉ុន្តែ​បានតែ​មួយ​ឆាវ កូរ៉េខាងជើង​បាក់ស្បាត ដោយសារតែ​សមយុទ្ធ​ទ័ព​អាមេរិក និង​គ្រឿង​សព្វាវុធ​អាមេរិក​ជាច្រើន​ត្រូវបាន​បញ្ជូន​ទៅកាន់​កូរ៉េខាងត្បូង ដើម្បី​អូស ក ជុង​អ៊ុន​ឲ្យ​ចូល​តុ​ចរចា​។ នៅ​ទីបំផុត គីម ជុង​អ៊ុន​បាន​ចុះ​ញ៉ម បាក់ស្បាត និង​បាន​ចូល​តុ​ចរចា​ដោយ​ខ្លាច​ការប្រើ​ជម្រើស​យោធា​របស់​សហរដ្ឋអាមេរិក​៕​